-
ក្របខ័ណ្ឌ Premier League បញ្ជាក់ពីករណីវិជ្ជមានកូវីដថ្មីចំនួន ១៦ នៅក្នុងការធ្វើតេស្តចុងក្រោយ

កីឡាករ និងបុគ្គលិកក្លឹបចំនួន១៦នាក់ នៅក្របខ័ណ្ឌ Premier League បានធ្វើតេស្ត រកឃើញមេរោគឆ្លងកូវីដកាលពីសប្តាហ៍មុន បន្ទាប់ពីបានធ្វើតេស្តសរុបចំនួន ៣០៦០ នាក់ ។ បន្ទាប់ពីធ្វើការប្រកួតបាន២សប្តាហ៍ នៅ Premier League បានរកឃើញអ្នកមានវិជ្ជមានកូវីត-១៩ ចំនួន១៦ករណី សប្តាហ៍ទី១ រកឃើញ១២ករណី និងសប្តាហ៍ទី២ រកឃើញ៤ករណី ។ តួលេខនេះបង្ហាញពីការកើនឡើង បន្ទាប់ពីមានករណីវិជ្ជមានចំនួន៩ករណី នៅក្នុងសប្តាហ៍ទី១ និងទី១១ ដែលបញ្ចប់កាលពីថ្ងៃទី១៥ ខែសីហា ។គួរបញ្ជាក់ថា ក្របខ័ណ្ឌ Premier League នឹងធ្វើតេស្ត២ដង ប្រចាំសប្តាហ៍ ទៅលើបុគ្គលិកស្នូល ពី៨៥នាក់ ទោ១០០នាក់ តាមរយៈ PCR ដើម្បីបញ្ជាក់ពីលទ្ធផល នេះបើតាមការបញ្ជាក់របស់តំណាងក្របខណ្ឌ Premier League ។ សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea កីឡាករ Christian Pulisic ខ្សែការពារ Ben White របស់ក្រុម…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៣-សីហា-២០២១

មាតិកាព័ត៌មាន SB1- មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។ឃ្លីប (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា) N06- ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា៕ឃ្លីប(វេបសាយ)(អាន កញ្ញា ឃុន ស្រីណុច) ( កាត់ត សុខ ណេត) SB2- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន សម្រាប់ទុកជួយដល់ពលករ ធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង…
-
ក្រុមតោខៀវ Chelsea បន្តដាក់ Matt Miazga អោយខ្ចីជើងជាថ្មីម្តងទៀត

ខ្សែការពារវ័យ ២៦ឆ្នាំ Matt Miazga នឹងទៅចូលរួមជាមួយក្រុម Alaves របស់ La Liga នៅកីឡដ្ឋាន Vitoria-Gasteiz ជាលក្ខខណ័ខ្ចីជើង ក្នុងរដូវកាល ២០២១/២២ ។ Miazga បានបង្ហាញទម្រង់លេង ឲ្យក្រុមតោខៀវ Chelsea នៅមុនបើករដូវកាល ប៉ុន្តែមិនត្រូវបានគេមើលឃើញថា ជាជម្រើសរើសដំបូងឡើយ ។ នេះគឺជាលើកទី ៥ ហើយដែល Miazga ត្រូវបានខ្ចីជើង ។ ដោយខ្សែការពាររូបនេះលេងបានតែ ២ ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមតោខៀវ Chelsea ចាប់តាំងពីបានចូលរួមកាលពីខែមករា ឆ្នាំ២០១៦ គឺលេងនៅឌ Premier League នៅខែមេសា ឆ្នាំ២០១៦ ទល់នឹងក្រុម Aston Villa និង Swansea ។ Miazga ត្រូវបានគេបញ្ជូនទៅក្លឹប Vitesse ក្នុងទីក្រុង Eredivisie ប្រទេសហូឡង់ រយៈពេល៦ខែបន្ទាប់ពី បានមកដល់ទីក្រុងឡុងដ៍ខាងលិច…
-
កីឡាករ Serge Gnabry រកបាន២គ្រាប់ ជួយ Bayern Munich យកឈ្នះ FC Köln នៅក្របខ័ណ្ឌ Bundesliga

កីឡាករ Serge Gnabry រកបាន២ គ្រាប់ ជួយក្រុម Bayern Munich យកឈ្នះក្រុម FC Köln នៅក្របខ័ណ្ឌ Bundesliga ។ ចាប់ផ្តើមការប្រកួតកីឡាករ Robert Lewandowski បានបើកការនាំមុខនៅនាទី ៥០ ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អរបស់ Jamal Musiala ។ ៨ នាទីបន្ទាប់ Gnabry បានបន្ថែមគ្រាប់ទី ២ មុនពេលក្រុមភ្ញៀវរកបាន ២ គ្រាប់តាមស្មើ ដោយកីឡាករ Anthony Modeste និង Mark Uth ។ លុះដល់៧១ Gnabry បានបន្ថែមគ្រាប់បាល់ទី៣ ដែលជាគ្រាប់បាល់ជ័យជម្នះ ។ Lewandowski បានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ១២ លើកចុងក្រោយនៅក្របខ័ណ្ឌ Bundesliga ដោយមាន ១៩ គ្រាប់ក្នុងការប្រកួត ។ នេះគឺជាជ័យជម្នះលីគដំបូងនៃរដូវកាលនេះ សម្រាប់ក្រុមរបស់លោក Julian…
-
ចូលរួមសោកស្តាយស្តេចប្រដាល់អាស៊ី Manny Pacquiao ចាញ់កីឡាករ Ugas ដោយពិន្ទុ

-
Pacquiao នឹងឈានជើងចូលសង្វៀនម្តងទៀត នៅថ្ងៃអាទិត្យនេះ ក្រោយខកខានអស់រយៈពេលជាង ២ ឆ្នាំ

អ្នកប្រដាល់ជនជាហ្វីលីពីន Manny Pacquiao នឹងឈានជើងចូលសង្វៀនម្តងទៀតក្រោយខកខានអស់រយៈពេល ២ ឆ្នាំដើម្បីប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA កីឡាករ Yordenis Ugas នៅថ្ងៃសៅរ៍នេះ។ Pacquiao ដើមឡើយគ្រោងនឹងប្រកួតជាមួយម្ចាស់ជើងឯកឯកត្តជន Errol Spence Jr. ប៉ុន្តែ ដោយសារបញ្ហារបួសនៅក្នុងជំរុំហ្វឹកហាត់ហើយត្រូវបង្ខំចិត្តដកខ្លួនចេញ។ ជាការកត់សម្គាល់គូប្រជែងដើមរបស់អ៊ូហ្គាស បានរងរបួសផងដែរហើយត្រូវបង្ខំចិត្តដកខ្លួនចេញដែលធ្វើឱ្យព្រឹត្តិការណ៍សំខាន់ថ្មីនេះស្ទើរតែត្រូវកំណត់ជាថ្មី។ Pacquiao មិនបានប្រយុទ្ធទេចាប់តាំងពីជ័យយកឈ្នះ Keith Thurman ដណ្តើមខ្សែក្រវ៉ាត់ WBA កាលពីខែកក្កដាឆ្នាំ ២០១៩ ។
-
អត្តពលិកជនពិការកម្ពុជា យកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ជាឱកាសបង្កើនសមត្ថភាព ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជា

អត្តពលិកជនពិការ វ៉ាន វ៉ុន ទទួលបានសិទ្ធិអនុគ្រោះ ចូលរួមប្រកួតតំណាងឲ្យកម្ពុជា ព្រឹត្តការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២០ (2020 Summer Paralympics ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចុងខែសីហា ឆ្នាំ២០២១នេះ ។ កីឡាករជនពិការ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ជានាយបេសកម្ម នឹងត្រូវចេញដំណើរ ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយធ្វើការប្រកួតលើវិញ្ញាសារប្រណាំងរទេះ១០០ម៉ែត្រ ប្រភេទ T 54 ។ ការចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ដែនឹងលដំណើរប្រកួតពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខៃកញ្ញា ឆ្នាំ២០២១ខាងមុខនេះ លោក យី សុភក្រ្តា នាយបេសកម្ម បានគូបញ្ជាក់ថា ការប្រជែងមេដាយរបស់កីឡាករ វ៉ាន វ៉ុន ពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឺភាគរយតិចតួចណាស់ ព្រោះប្រទេសចូលរួមសុទ្ធសឹងជាកីឡាករខ្លាំងៗលំដាប់ពិភពលោក ។ ម្យ៉ាងទៀតក្នុងបរិបទទទួលរងនូវផលប៉ះពាល់ការឆ្លងរីរាលដាលជំងឺកូវីដ-១៩ធ្វើអោយអត្តពលិកយើងពុំបានហ្វឹកហាត់ផ្ទាល់…
-
កីឡាករ Shkodran Mustafi កំពុងស្ថិតក្នុងការចរចារ ជាមួយ Torino បន្ទាប់ពីចាកចេញដោយគ្មានការផ្ទេរពី Schalke

យោងតាមរបាយការណ៍បានអោយដឹងថា Shkodran Mustafi កំពុងស្ថិតក្នុងការចរចារជាមួយ Torino បន្ទាប់ពីចាកចេញដោយគ្មានការផ្ទេរពី Schalke ។ ក្រុមកាំភ្លើងធំបានចំណាយប្រាក់ចំនួន ៣៥ លានផោនដល់ក្លិប Valencia សម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់កាលពីឆ្នាំ ២០១៦ ។ ទោះយ៉ាងណាខ្សែការពារកណ្តាល Mustafi អាយុ ២៩ ឆ្នាំបានបរាជ័យក្នុងការបំពេញតាមការរំពឹងទុក ហើយបានធ្វើឱ្យមានកំហុសជាច្រើនសម្រាប់ក្លឹប ។ របាយការណ៍នៅប្រទេសអ៊ីតាលីនិងអាល្លឺម៉ង់ បានអះអាងថា ឪពុករបស់ Mustafi ដែលដើរតួជាភ្នាក់ងាររបស់គេ បានជួបពិភាក្សាជាមួយតំណាង Torino ។អតីតកីឡាករវ័យក្មេងរបស់ Everton រូបនេះត្រូវបានគេយល់ថាកំពុងស្វែងរកកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំដែលមានតម្លៃប្រហែល ៥ លានផោន។ក្លឹប Torino ដែលលេងនៅក្របខ័ណ្ឌ Serie A កំពុងស្វែងរកខ្សែការពារកណ្តាលថ្មីម្នាក់ បន្ទាប់ពីកិច្ចសន្យារបស់កីឡាករបារាំង Nicolas Nkoulou បានផុតកំណត់។កាលពីពេលកន្លងទៅ Mustafi ក៏ទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពី Genoa និង Napoli ផងដែរ ។
-
ក្រុម Wolves កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់ម្នាក់ពី Olympiacos

បើតាមការចុះផ្សាយរបស់ SunSport នៅថ្ងៃនេះបានអោយដឹងថា ក្រុមចចកខ្មៅ Wolves របស់លោក Bruno Lage កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់របស់ Olympiacos គឺកីឡាករ Ruben Semedo ដែលធ្លាប់បានជាប់ទោសពីបទ ប្លន់ចាប់ជំរិត ប្រដាប់ដោយអាវុធ ។ Semedo នឹងត្រូវការលិខិតអនុញ្ញាតការងារពីស្រុកកំណើត ដើម្បីឱ្យកិច្ចព្រមព្រៀងនេះដំណើរការ។ ប្រភពដ៏ដែលបានអោយដឹងទៀតថា ក្រុមចចកខ្មៅ Wolves មានគម្រោងខ្ចីជើងមួយឆ្នាំ ជាមួយនឹងជម្រើសមុនពេលទិញរូបគេ ។សូមរំលឹកថា Ruben Semedo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកាលពីខែកក្កដាឆ្នាំមុននិងត្រូវបានហាមឃាត់មិនឱ្យទៅលេងប្រទេសអេស្ប៉ាញរយៈពេល ៨ ឆ្នាំ។ ខ្សែការពារកណ្តាលរូបនេះ បានចំណាយពេល ៥ ខែនៅក្នុងគុកអេស្ប៉ាញ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែត្រូវបានរូបគេព្យាយាមបដិសេធ ។ Semedo ត្រូវបានដោះលែងបន្ទាប់ពី បានបង់ប្រាក់ធានាចំនួន ២៥.០០០ ផោន។ បន្ទាប់មកខ្សែការពាររូបនេះ បានចូលរួមលេងនៅ Olympiacos ដែលជាកន្លែងធ្លាប់លេង ៤១ ប្រកួតកាលពីរដូវកាលមុន និងរកបានមួយគ្រាប់។ នៅឆ្នាំ ២០១៨…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ១៩-សីហា-២០២១

មាតិកាព័ត៌មាន SB1- សម្តេច ហេង សំរិន ជួបសន្ទនាការងារ ជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ ប្រជាជនទំាងសងខាង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីណុច) L3- សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយស អានសុន្ទរកថា មុននឹងគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង ដើម្បីជាការដាស់ស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យបន្ដប្រុងប្រយ័ត្ន ពីជំងឺកូវីដ១៩ នៅល្ងាចថ្ងៃស្អែកនេះ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក វ៉េង លីមហួត + កាត់ត លោក វណ្ណលុក) N26- …