-
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករក្រោម២៣ឆ្នាំ ៧៤នាក់ ធ្វើតេស្តជម្រុះ ត្រៀមធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកោះហៅកីឡាករអាយុក្រោម២៣ឆ្នាំ ៧៤នាក់ សម្រាប់ការធ្វើតេស្តដំណាក់កាលទី១ ចាប់ពីថ្ងៃទី0២-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រៀមការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនក្រោមអាយុ២៣ឆ្នាំអាស៊ីអាគ្នេយ៍ (AFF U23 Championship 2022) ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២
-
គ្រូឧទ្ទេសអង់គ្លេស ដែលមានបទពិសោធន៍៤០ឆ្នាំនឹងជួយចែករំលែកចំណេះដឹងថ្មីៗបន្ថែម ដល់គ្រូបង្វឹកប្រដាល់សកលកម្ពុជា

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិ រយៈពេល៣ថ្ងៃ គឺថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយតំណាងសហព័ន្ធបានបង្ហាញក្តីរឹពឹងខ្ពស់ថា គ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ប្រដាល់សកល ៤០ឆ្នាំនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមដល់គ្រូបង្វឹកកម្ពុជាឲ្យទទួលបានលទ្ធផលល្អ
-
Charlton Athletic ចុះហត្ថលេខាលើខ្សែបម្រើ Tottenham Hotspur ក្នុងលក្ខខ័ណ្ឌខ្ចីជើង

-
អភិបាលស្រុកល្វាឯម ប្តេជ្ញាដឹកនាំក្រុមបាល់ទាត់យុវជនដណ្តើមពានរង្វាន់អភិបាលខេត្ត ជូនស្រុកឲ្យបាន

-
អគ្គលេខាធិការ ប្រដាល់សកលកម្ពុជា បញ្ជាក់ថា ជម្រើសជាតិចាស់២រូប ត្រូវបានប្តូរជំនួស២រូបថ្មីដែលឈ្នះមេដាយមាសពីការប្រកួតថ្នាក់ជាតិ

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះថា ជម្រើសជាតិ១៣រូបឆ្នាំចាស់ ត្រូវបានផ្លាស់ប្តូរសមាសភាព២រូបថ្មី ដោយសារកីឡាករ ថា រីវ៉ា ទម្ងន់៤៨គីឡូក្រាម ប្រកួតធ្លាក់ក្នុងជុំទី១ និងកីឡាករ ម៉ាំង ព្រហ្មម៉ាញទម្ងន់៦៩គីឡូក្រាម អវត្តមាន ការប្រកួតជ្រើសរើសជើងឯក ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡា
-
អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់ អះអាងថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បរិមាណក្លិបថយចុះ តែកីឡាករ កីឡាការិនីមានសិទ្ធផលខ្ពស់

-
អង្គការបេះដូងមាស បំប៉នគ្រូឧទ្ទេស នៅវិទ្យាស្ថានជាតិអប់រំកាយ ដើម្បីជំរុញឲ្យកម្មវិធីបង្រៀនដល់គរុសិស្សប្រកដដោយប្រសិទ្ធិភាព

ដើម្បីជំរុញឲ្យគ្រូៗ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបាននូវគុណភាព នៃការបង្រៀនតាមកម្មវិធីស្តង់ដាថ្នាក់បរិញ្ញាប័ត្រប្រកបដោយប្រសិទ្ធិភាពដល់គរុសិស្ស ដែលកំពុងតែក្រេបជញ្ជាក់យកទៅបណ្តុះបណ្តាលទៅតាមសាលានៅមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបើកសិក្ខាសាលាស្តីអំពីការបំប៉នគ្រូឧទ្ទេស រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានសិក្ខាកាមចូលរួមសរុបចំនួន៥០នាក់ ថ្នាក់ការិយាល័យ និងគ្រូបង្រៀន ប្រចាំវិទ្យាស្ថានជាតិ
-
អនុប្រធានសហព័ន្ធកីឡាបាល់ឱប បញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំ ជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុត ដើម្បីស្វែងរកធនធាន ត្រៀមស៊ីហ្គេម ២០២៣

ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឳបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០២១ ដោយមានការអញ្ជើញចូលរួមពិធីបិទជាផ្លូវការពពីសំណាក់លោក ទុយ ប៊ុនហឿន អនុនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជានៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញក្រោមការឧបត្ថម្ភជើងឯកថ្នាក់ជាតិ គឺជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុតថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា
-
ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ សហព័ន្ធកីឡាវ៉ូវីណាម គ្រោងបញ្ជូន ចៅក្រម-អាជ្ញាកណ្ដាលយ៉ាងតិច៥នាក់ កាត់សេចក្ដី ជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣

-
ដោយសារពេលខ្លីធ្វើអោយប្រធានសហព័ន្ធកីឡាចំបាប់ បារម្ភក្នុងការកសាងសមត្ថភាពអត្តពលិកអោយខ្លាំងពូកែ សម្រាប់ស៊ីហ្គេម ២០២៣ នៅកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថ្លែងថា ហេដ្ឋរចនាសម្ព័ន្ធកីឡា ការរៀបចំ ការទទួលបដិសណ្ឋារកិច្ចត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ មិនមានអ្វីដែលជាការព្រួយបារម្ភនោះទេ ប៉ុន្តែអ្វីដែលជារឿងខ្វល់ខាយធំជាងគឺ ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីប៉ុណ្ណោះ ដោយត្រូវសម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លា ខណៈពេលវេលាកាន់តែខ្លីទៅ