-
កម្ពុជាទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតីខ្សោយ
ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជាទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតីខ្សោយ,ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ភ្លៀងនឹងបន្តធ្លាក់ពីតិច ទៅបង្គួរ ៕
-
ព្យាករណ៍អាកាសធាតុថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២១ (មានវីដេអូ)
ព្យាករណ៍អាកាសធាតុថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២១
-
ខ្យល់ប្តូរទិសមួយរយៈពេលខ្លី តែភ្លៀងរដូវវស្សានៅមានធម្មតា
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ខ្យល់ប្តូរទិសមួយរយៈពេលខ្លី តែភ្លៀងរដូវវស្សានៅមានធម្មតា ៕
-
ព្យាករណ៍អាកាសធាតុថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១ (មានវីដេអូ)
ព្យាករណ៍អាកាសធាតុថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១
-
កម្ពស់ទឹកស្ទឹងសែន នៅខេត្តព្រះវិហារ ឡើងរហូត១២.១២ម៉ែត្រ
ព្រះវិហារ ៖ កម្ពស់ទឹងដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឡើងរហូត១២.១២ម៉ែត្រ លើសកម្រិតត្រូវប្រកាសអាសន្ន១១.៥០ម៉ែត្រ។ ករណីនេះសូមប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណះប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិរបស់ខ្លួន។ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ បញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ៖ «កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ គឺមានកម្ពស់រហូត១២.១២ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ ដូច្នេះកម្ពស់ទឹកឡើងលើសកម្រិតប្រកាសអាសន្ន៨.២តឹក»។ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ថ្លែងថា កម្ពស់ទឹកអប្បរមាត្រឹម១១.៥០ម៉ែត្រ គឺតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាប ត្រូវមានការប្រុងប្រយ័ត្ន ចំណែកកម្ពស់ទឹកអតិបរមា១៣.៥០ម៉ែត្រ គឺប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះមួយចំនួនទៀត ត្រូវស្វែងទីទួលសុវត្ថិភាពដែលនៅជិតៗ ឬមួយទីទួលសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំបំរុងទុក។ ប៉ុន្តែលោកថាកម្ពស់ទឹក មិនអាចឡើងដល់១៣.៥០ម៉ែត្រនោះទេ ដោយសារមេឃចាប់ផ្តើមរាំងភ្លៀងរយះពេល ២ថ្ងៃហើយ។ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងស្ទឹងសែន និងនៅតាមដងទន្លេមេគង្គ…
-
ជំនន់ទឹកភ្លៀង កំពុងគំរាមកំហែងក្រុងសិរីសោភ័ណ
ជំនន់ទឹកភ្លៀង កំពុងគំរាមកំហែងក្រុងសិរីសោភ័ណ បង្ករអោយជន់លិចផ្ទះប្រជាពលរដ្ឋជាង ៣០០គ្រួសារ ៕
-
កម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារ ឡើងលើសកម្រិតប្រកាសអាសន្ន
កម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារ ឡើងលើសកម្រិតប្រកាសអាសន្ន តែមិនទាន់ដល់កម្រិតត្រូវជម្លៀសប្រជាពលរដ្ឋនោះឡើយ៕
-
រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈម នឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា
ក្រសួងធនធានទឹកបញ្ជាក់ថា រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ៕
-
រាជធានី-ខេត្តចំនួន១២ របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១…..
-
ព្យាករណ៍អាកាសធាតុថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ (មានវីដេអូ)
ព្យាករណ៍អាកាសធាតុថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១