-
ក្រសួងមហាផ្ទៃ

-
រាជធានីភ្នំពេញ 🌇

-
កំពតកំពូលដួងចិត្ត

-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ✈️🇰🇭

-
ឆ្នេរកែប ក្រុងកែប ខេត្តកែប

-
ស្ពានឫស្សីកែវ រាជធានីភ្នំពេញ

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី អញ្ជើញជាអធិបតីភាព

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី
-
ខ្លឹមសារសំខាន់ៗសម្តេចតេជោថ្លែងថ្ងៃទី៧ កុម្ភៈ ២០២២

មិត្តចិននិយាយតិច ធ្វើច្រើន! ចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ កម្ពុជាបន្តស្នើចិនជួយសាងសង់តភ្ជាប់កំណាត់ផ្លូវជាតិលេខ៧ ពីអូរគ្រៀង ទៅទៅព្រំដែនឡាវ សម្តេចតេជោអរគុណដល់ក្រុមហ៊ុនដែលជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ហើយសម្តេចសង្ឃឹមថា នឹងមិនមានការបើកលើសទម្ងន់លើផ្លូវនេះទៀតទេ ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យត្រីប្រា និងមៀនប៉ៃលិនរបស់កម្ពុជា ដែលជាការបើកទីផ្សារកាន់តែធំ សម្តេចចង់ប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធកសិ-ឧស្សាហកម្ម និងធនធានរ៉ែ សម្តេចធ្លាប់ធ្វើដំណើរប្រមាណ ៦ពាន់គីឡូម៉ែត្រនៅទូទាំងប្រទេសកាលពីឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីស្ថានភាពប្រទេសពេលមានសង្គ្រាម និងពេលគ្មានសង្គ្រាម ខេត្តនៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានរួចហើយ នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ សម្តេចតេជោគ្រោងយកថ្ងៃទី២៨ កុម្ភៈ ២០២២ ជួបសិស្សនិទ្ទេស A ទូទាំងប្រទេសនៅរាជធានីភ្នំពេញ។ ការពន្យារពេលជួបសិស្សនិទ្ទេស A នេះ ដោយសាររង់ចាំ i-Pad ដែលបញ្ជាទិញដោយក្រុមហ៊ុន ជីប ម៉ុង បើគ្មានការតបណ្តាញទឹកស្អាត គ្មានសាលារៀន គ្មានមណ្ឌលសុខភាព មិនអាចកាត់បន្ថយគម្លាតភាពក្រីក្ររវាងទីក្រុង និងជនបទបានឡើយ សម្តេចនឹងធ្វើឱ្យទីជនបទរបស់កម្ពុជាទាំងអស់មានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នគ្របដណ្តប់ជាង ៩៨ភាគរយហើយ ធ្វើតែស្រែមួយមុខមិនអាចធ្វើអ្នកមានបានទេ គឺត្រូវតែធ្វើលើដំណាំផ្សេងៗទៀត សម្តេចតេជោអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩…
-
ដំណើរកំសាន្តដ៏សប្បាយរីករាយរបស់លីណា គឺដំណើរកំសាន្តដែលគ្មានសំណល់ប្លាស្ទិក ចុះអ្នកវិញ?
