-
ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន
ជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៥អង្គ ក្នុងនោះនិមន្គពីវត្តបារមីគិរីខេមរាភ្នំបិតាធំចំនួន ២អង្គ នៃខេត្តកាណាហ្កាវ៉ា និងព្រះសង្ឃថៃ ១អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ ។ កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។ បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។ ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ…
-
របាយការណ៍នៅថ្ងៃទី១៧ កក្កដា
១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួស ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ កក្កដា ២០២៤ #ams1minute
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ទៅជូនក្រុមគ្រួសារអតីតយុទ្ធជន ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មី
កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃពុធបានអញ្ជើញសួរសុខ ទុក្ខ និងបនាំយកអំណោយស្បៀងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន ៕ដោយ :ប៊ុន រដ្ឋា
-
ទេសចរបរទេសជាង ១លាននាក់ ទស្សនាមនុស្សយន្តយក្សជប៉ុន
អាជ្ញាធរជប៉ុនបានដឹងថា មនុស្សយន្តដ៏ធំកម្ពស់រហូតដល់ទៅ ១៨ម៉ែត្រ ដែលដាក់តាំងនៅទីក្រុង Yokohama ក្បែរនឹងទីក្រុងតូក្យូ បានទាក់ទាញអ្នកទេសចរឲ្យចូលមើល ជាង ១លាន ៣សែននាក់ ភាគច្រើន ជាជនបរទេស។ មន្ត្រី Yokohama បានអះអាងថា មនុស្សយន្ត Gundam មួយនេះនឹងត្រូវដកចេញពីទីនោះ នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ បន្ទាប់ពីត្រូវបានដាក់ឲ្យអ្នកទស្សនាចូលមើលដោយគិតប្រាក់ អស់រយៈពេលជាង៣ឆ្នាំ។ មនុស្សយន្តនេះអាចដើរបាន និងធ្វើកាយវិការបានផងដែរ។ វាត្រូវគេស្គាល់ថា ជាតួអង្គគំនូរជីវចល Gundam ដ៏ល្បី។ អភិបាលតំបន់ Yokohama លោក Yamanaka Takeharu បាននិយាយថា រូបមនុស្សយន្តដែលអាចដើរបានមួយគ្រឿង ត្រូវបានដាក់តាំងបង្ហាញឲ្យទស្សនា ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្នុងពេលជំងឺរាត្បាត កូវីដ-១៩។ លោកបានអះអាងទៀតថា វាបានជួយដល់សេដ្ឋកិច្ចច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។ អាជ្ញាធរគ្រោងនឹងរៀបចំពិធីជប់លៀងលាមនុស្សយន្តនេះទៀតផង។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីមូលហេតុនៃការដកមនុស្សយន្តនេះចេញទេ។ សំបុត្រសម្រាប់ការទស្សនាយន្តយក្សជប៉ុន Gundam មានតម្លៃប្រហែល១២ដុល្លារ សម្រាប់មនុស្សពេញវ័យ និងប្រមាណ៧ដុល្លារសម្រាប់កុមារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើសារលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានផ្ញើសារលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្ដម ជូនជាតិ មាតុភូមិ និងប្រជាជន…
-
យានយន្តល្មើសចំនួន ៦៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែធ្នូ
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៨៦គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៤៦គ្រឿង ម៉ូតូ ៥៨៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៦៤០ចំនួន គ្រឿង មាន រថយន្តធំ ០៦គ្រឿង រថយន្តតូច ១០៣គ្រឿង និងម៉ូតូចំនួន ៥៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ប្រទះឃើញសត្វឆ្កៃព្រៃ ២ក្បាលដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក
ភ្នំពេញ៖ រូបភាពវីដេអូមួយបានបង្ហាញពីការថតបានសត្វឆ្កៃព្រៃ ដែល ជា សត្វដ៏កម្រកំពុងដើររកចំណីនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ការថតបានសត្វឆ្កៃព្រៃដ៏កម្រនេះ ក្នុងខណៈ ពេលនៃការចុះល្បាតរបស់ ក្រុមការងារអនុវត្តច្បាប់។តាមរយៈការថតបាននិងការប្រទះឃើញនេះគឺជាសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វ រងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែល នៅសេសសល់ប្រមាណ២ពាន់ក្បាលជាងប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួក វាត្រូវប្រមាញ់ចំណី ហើយលក្ខណៈពិសេសនៃឆ្កែព្រៃគឺពួកវា អាច ប្រមាញ់ សត្វ ដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។បច្ចុប្បន្ន ការរស់រាននៃសត្វដ៏កម្រនេះប្រឈមដោយបញ្ហាអន្ទាក់ ការ បាត់ បង ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺ ឆ្លងពី សត្វឆ្កែស្រុក ។ ទាក់ទិនក្នុងរឿងនេះដែរអង្គកា រWWF ដែលបានបង្ហោះរូបភាពនេះដែរ បានលើកឡើងដោយថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារ ល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការWWF ដែលខិតខំ ប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស និងការពារដែនជម្រកដើម្បី រក្សា…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ២២នាក់
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់និងរងរបួសធ្ងន់ស្រចំនួន ២២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៨លើក ស្លាប់ ០៤នាក មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៥៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែធ្នូ
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩៦គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៦៩គ្រឿង ម៉ូតូ ៥២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៥៣៩ ចំនួន គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៤៩៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១០ ខែធ្នូ
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ២០នាក់ស្រី ៥នាក់ រក្សាទុក ដឹកជញ្ជូន ១៦ករណី ឃាត់ ២៤នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៣១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១៩៩,៦៥ក្រាម និង៦កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ១១,៩៦ក្រាម ។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា