-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន
ក្នុងនោះរួមទាំងកម្ពុជាផងដែរ ដែលរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់និងសកល និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ។ 📷 CCFR #ams1minute
-
សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីស្ថានភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល
#ams1minute
-
សម្តេចធិបតី៖ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វ ៣ រួមមាន៖
១. ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ២. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ៣. ការជំរុញកំណើនសេដ្ឋកិច្ច #ams1minute #ams1minute
-
សារសំឡេងពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធករណីនិស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល
១០ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី៖ “ប្រជាពលរដ្ឋប្រកបមុខរបរទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល”
#ams1minute
-
សារសំឡេងពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការសោកស្តាយ និងមរណៈទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនិស្សិត
ដែលរងគ្រោះបាត់បង់ជីវិត និងខិតខំសហការក្នុងការជួយសង្គ្រោះដល់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម នៃការប៉ះទង្គិចគ្នារវាងអ៉ីស្រាអែល និងអាម៉ាស់ ៨ តុលា ២០២៣ #ams1minute
-
សារសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល
៨ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី៖ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព
#ams1minute
-
សម្តេចធិបតី៖ ក្រៅពីពង្រឹងការសិក្សា ក៏ត្រូវគិតគូរពីបញ្ហាសុខភាពរបស់សិស្សដែរ។ អាហារណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្ស គប្បីបឈ្ឈប់ការលក់ជាបន្ទាន់
#ams1minute
-
សម្តេចធិបតី៖ ” រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី
ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ”។ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា Ülkü Kocaefe ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យដូចជា៖ សុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ និងការអនុវត្តច្បាប់ជាដើម។ #ams1minute