-
រាជរដ្ឋាភិបាលមិនបានសម្ងំនៅស្ងៀម ក្រោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលត្រូវអនុវត្តបន្តគឺ

ធានាឱ្យឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម មានភាពចាស់ទុំ និងដំណើរការបាន ដើម្បីជាឧត្ដមប្រយោជន៍ក្នុងការធានានូវការមានការងារធ្វើ និងប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។ ប្រសាសន៍ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័ណ៌ឧស្សាហកម្មសំណង់។ ៥ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
ចាប់ពីខែមិថុនា ដល់វិច្ឆិកា ខេត្តចំនួន៥ ក្រុមការងារអន្តរាគមន៍របស់ក្រសួងរៀបចំដែនដី វាស់វែងក្បាលដីសរុបបានជាង ២សែនក្បាលដី

(ភ្នំពេញ)៖ ក្រោយពីក្រុមអន្តរាគមន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមានខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤មក ដោយលទ្ធផលសម្រេចបានក្បាលដីវាស់វែងសរុបប្រមាណ ២០៧ ៥០០ក្បាលដី ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ ២០២៤នេះបានឱ្យដឹងថា៖ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តទាំង ៥នេះដោយក្នុងនោះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ តំណាងរដ្ឋបាលខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។ គួរបញ្ជាក់ថា សម្រាប់លទ្ធផលសម្រេចបានក្បាលដីដែលវាស់វែងសរុបប្រមាណ ២០៧ ៥០០ ក្បាលដីនេះមានដូចជា ៖ ខេត្តកំពង់ឆ្នាំងមានប្រមាណ ១៧០ ០០០ក្បាលដី,ខេត្តព្រះវិហារ មានប្រមាណ…
-
រដ្ឋមន្ត្រីទេសចរណ៍ប្រាប់ថា បុណ្យសមុទ្រលើកទី១១ ត្រូវធ្វើយ៉ាងឱ្យទេសចរចងចាំល្អៗ

កំពត៖គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំបុណ្យសមុទ្រលើកទី១១ ជុំទី៣ស្ទើរតែរួចរាល់។ ទន្ទឹមនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តឱ្យបន្តស្មារតីសហការល្អបន្តទៀត ធ្វើយ៉ាងណាឱ្យបុណ្យសមុទ្រលើកទី១១ទទួលជោគជ័យ ដក់ជាប់ការចងចាំរបស់ភ្ញៀវជាតិ អន្តរជាតិ និងចង់ឃើញ ចង់ចូលរួម បុណ្យសមុទ្រលើកក្រោយៗទៀត។ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្រ្តីនៃអនុគណៈកម្មការទាំងអស់ ។ ក្នុងកិច្ចប្រជុំឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំនៃអនុគណៈកម្មការទាំងអស់ដែលបានរួមសហការគ្នាបានល្អប្រសើរ ធ្វើឱ្យការងាររៀបចំពិធីបុណ្យសមុទ្រ គិតមកដល់ពេលនេះ សម្រេចស្ទើរ១០០ភាគរយ ។ឯកឧត្តមចង់ឱ្យព្រឹត្តិការណ៍នេះបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ ចងចាំ និងចង់ឃើញ ចង់ចូលរួមពិធីបុណ្យសមុទ្រលើកក្រោយៗទៀត។ បុណ្យសមុទ្រលើកទី១១ ជុំទី៣នឹងប្រារព្ធរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ពាក់ព័ន្ធនឹងការងារនេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្ដេចតេជោ អបអរសាទរក្រមាខ្មែរ

ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ “ក្រមា” ជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។ ៤ ធ្នូ ២០២៤ #ams1minute
-
គាំទ្រការមិនអនុញ្ញាតឱ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភ័ណ្ឌ តំបន់ប្រវត្តិសាស្ត្រវប្បធម៌ និងតំបន់អភិរក្សនានា

-
នាយករដ្ឋមន្ត្រីឡាវ Sonexay SIPHANDONE បានអបអរសាទរ

-
តំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo)ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃរង្វាន់ប្រភេទ Planet

(ភ្នំពេញ)៖ទីបំផុតវាពិតជាដំណឹងរីករាយដែលតំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃប្រភេទ ‘Planet -ដែល មិនរកប្រាក់ចំណេញ/សហគ្រាសសង្គម’ នៅ EXO Foundation ‘Sustainability Awards’ ជាមួយនឹងរង្វាន់ធំចំនួន ៧ពាន់ដុល្លារ ដែលផ្តល់ដោយទទួលស្គាល់ការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាព។ ការអនុវត្ត និងគំនិតផ្តួចផ្តើមទេសចរណ៍។ ប្រភពព័ត៌មានបានឱ្យដឹងដែរថាលើសពីនេះ តំបន់អេកូទេសចរណ៍ ចាហ៊ូក៏ទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ពានរង្វាន់ ‘ជម្រើសរបស់ប្រជាជន’ នៅក្រោមចំណាត់ថ្នាក់នៃ Planet ជាមួយនឹងការបោះឆ្នោតចំនួន ៤៤១ មកពីជុំវិញពិភពលោក។ នេះគឺជារង្វាន់ដំបូងគេក្នុងចំណោមរង្វាន់ជាច្រើនសម្រាប់ចាហ៊ូ ក្នុងការទទួលស្គាល់ការងារបំផុសគំនិតដែលក្រុមការងារធ្វើជារៀងរាល់ថ្ងៃក្នុងការធ្វើឱ្យ ចាហ៊ូ ក្លាយជាកន្លែងទេសចរណ៍លំដាប់ពិភពលោកសម្រាប់ការអភិរក្ស និងអេកូទេសចរណ៍នៅកម្ពុជា។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងនាថ្មីៗមកនេះថា ចាហ៊ូ គឺជាស្ថាប័នតែមួយគត់របស់កម្ពុជា ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែនក្នុងប្រភេទ “Planet – Non-Profit/Social Enterprise” នេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ ចាហ៊ូ ចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពទូទាំងអាស៊ី ។ គួរបញ្ជាក់ថា៖ អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកំសាន្តតាមរយៈការដើរក្នុងព្រៃ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីឡាវ Sonexay SIPHANDONE

អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ចំនួនបី៖ ១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។ ៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧។ ៤ ធ្នូ ២០២៤ #ams1minute