-
រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអះអាងឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង២ ក៏បានទប់ស្កាត់ការធ្លាក់ចុះធ្ងន់ធ្ងរនៃស្ថានភាពជីវភាពរបស់គ្រួសារគោលដៅ ដូចជា៖ ១). បានកាត់បន្ថយការកើនឡើងនៃអត្រាអសន្តិសុខស្បៀងក្នុងគ្រួសារចំនួន ១៣%, ២).បានជួយលើការសន្សំក្នុងគ្រួសារចំនួន ៧,៥%, ៣).បានជួយគ្រួសារឱ្យមានលទ្ធភាពបង់ថ្លៃសេវាទឹក-ភ្លើង, ថ្លៃជួលផ្ទះ, និងបង់ថ្លៃសេវាសុខាភិបាល ជាដើម។ ការវាយតម្លៃក៏បានបង្ហាញថាគ្រួសារពលរដ្ឋ ពិសេសគ្រួសារងាយរងហានិភ័យដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភ មានទស្សនៈវិជ្ជមានលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដោយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២…
-
ទ្រព្យធំបំផុតរបស់យើង គឺចំណេះដឹង និងសុខភាព

-
ក្រុមហ៊ុន DP World របស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក

-
រដ្ឋសភា បោះឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង លោក ប្រាក់ សុខុន

-
ខេត្តកែបអាចមានសក្ដានុពលបានដូចសព្វថ្ងៃ គឺកើតឡើងពីការលះបង់ និងការរួមគ្នា ដើម្បីបញ្ចប់សង្គ្រាម និងកសាងប្រទេសឡើងវិញ

-
ឱកាសទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០០កន្លែង សម្រាប់សិស្សនិទ្ទេស A B C!!

សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភា CADT ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែងដល់និស្សិត ដែលមានទឹកប្រាក់ស្មើនឹង ១០,០០០ដុល្លារអាម៉េរិក សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល។ 📌 ចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://www.cadt.edu.kh/techoព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា៖ https://bit.ly/IDTProgram
-
កម្ពុជា បង្ហាញពីជំហរជាតិសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល

(ទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់)៖ ឯកឧត្តមបណ្ទិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយសង្កត់ធ្ងន់ថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាសាកល ដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ ប្រជាជនកម្ពុជា បានទទួលរងគ្រោះដោយឥទ្ធិពលការប្រែប្រួលអាកាសធាតុដូចជា ទឹកជំនន់ គ្រោះរំាងស្ងួត រលកកម្តៅ ដីខូចគុណភាព ការកើនឡើងនូវកម្ពស់ទឹកសមុទ្រជាដើម។ កម្ពុជាបានបង្ហាញពីឆន្ទះខ្ពស់កាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំរបាយការណ៍រួមចំណែករបស់ជាតិ (NDC3.0) ដើម្បីសម្រេចឱ្យបាននូវប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន 2023-2028 បានចូលរួមដោះស្រាយរបៀបវារៈអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងអាទិភាព អភិវឌ្ឍន៍ជាតិផ្សេងទៀត។ កម្ពុជាបានអំពាវនាវដល់គ្រប់ភាគី ឱ្យមានការដោះស្រាយជាបន្ទាន់សកម្មភាពសម្រាប់ទាំងអស់គ្នា ដែលត្រូវឱ្យប្រាកដថា មានហិរញ្ញប្បទានអាកាសធាតុសម្រាប់អនុវត្ត របាយការណ៍រួមចំណែករបស់ជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បណ្តាភាគីជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ ប្រទេសអភិវឌ្ឍន៍ជាភាគីត្រូវអនុវត្តនូវការសន្យារបស់ខ្លួន ដោយកៀរគរធនធានហិរញ្ញវត្ថុឱ្យបាន១០០ ពាន់លានដុល្លាក្នុង១ឆ្នាំៗសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ៕ ដោយ ៖ ង៉ាន់…
-
ថ្នាក់ដឹកនាំ និងមន្ត្រីនៃរតនាគារខេត្តស្ទឹងត្រែង ធ្វើតេស្តរកសាធាតុញៀន

ស្ទឹងត្រែង៖ក្រុមការងារនៃលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានចុះពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រលើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានៅរតនាគារខេត្តស្ទឹងត្រែង។ ក្នុងសកម្មភាពពិនិត្យធ្វើតេស្តរកសារធាតុញៀននៅរតនាគារខេត្តនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា លោក សេង ម៉ៅ ប្រធានរតនាគារខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន។លោកបន្តថា ការធ្វើតេស្តស្វែងរកសារធាតុញៀននាពេលនេះប្រសិនបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យាណាម្នាក់រកឃើញថា មានសារធាតុញៀននោះនឹងត្រូវបញ្ឈប់ពីការងារ ។ លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿញៀននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិយាយថា ការធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប។ក៏ ដើម្បីក្រើនរម្លឹកមន្ត្រីទាំងអស់សូមជៀសឆ្ងាយពីគ្រឿងញៀន ។ សូមបញ្ជាក់ថា ក្រោយតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យាពេញមួយព្រឹក លទ្ធផលអវិជ្ជមានទាំងអស់ ៕អត្ថបទនិងរូបភាព៖ដេង ម៉ាវិន
-
ផ្លែទុំ និង សំបកគ្រាប់ផ្លែចន្ទី ផ្តល់ផលប្រយោជន៍ទាំងធ្វើជា ភេសជ្ជៈ ជីកសិកម្ម ធ្វើគ្រឿងសំអាង ប្រេង និងធ្យូង

(ភ្នំពេញ)៖ ផ្លែទុំរបស់ដំណាំចន្ទី គេអាចប្រើជាគ្រឿងស្រវឹង ភេសជ្ជៈច្រើនមុខ និងចំណែក សំបកគ្រាប់ផ្លែចន្ទីវិញគេអាចប្រើបានទាំងប្រេង គ្រឿងសំអាង ធ្យូងអនាម័យ និងពិសេសនោះគឺធ្វើជីសរីរាង្ក។ កាលពីមុននេះផ្លែចន្ទី គេគ្រាន់តែគិតថាផ្លៃទុំរបស់វា គេអាចប្រើយកមកបរិភោគបានខ្លះៗ និងពិសេសគ្រាប់របស់វា គេអាចលីងទុកបរិភោគយ៉ាងឈ្ងុយឆ្ងាញ់ពិសារ។ទោះបីយ៉ាងណាដំណាំមួយប្រភេទនេះមិនដូច្នេះទេ គេអាចគេកែច្នៃផ្លែចន្ទី និងសំបករបស់វាមកធ្វើជារបស់ហូបចុក និងគ្រឿងសម្ភារៈប្រើប្រាស់បានច្រើនមុខទៀតណាស់ ។ ទាក់ទិនក្នុងរឿងនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖ផ្លែទុំរបស់គ្រាប់ចន្ទីគឺបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងក្នុងនេះដូចជាច្របាច់យកទឹករបស់វាមកធ្វើជា ស្រា និងគ្រៀងភេសជ្ជៈ។ទោះបីយ៉ាងណាបើតាមអ្នកជំនាញបានឱ្យដឹងថាផ្លែទុំរបស់ចន្ទីដែលបេះ គេមិនអាចទុកបានយូរទេបើករណីយកទៅធ្វើការច្របាច់យកទឹកទេ ពោលគឺក្រោយការបេះហើយរយៈពេល ២ម៉ោងគេនឹងត្រៀមធ្វើការច្របាច់យកទឹកហើយ បើពុំនោះទេវានឹងខូចគុណភាព។ ចំណែកគ្រាប់វាវិញក៏ដូច្នេះដែរបើជាផ្លែទុំបេះគឺពុំសូវមានរស់ជាតិឈ្ងុយឆ្ងាញ់ដែរ ហេតុនេះគេទុកឱ្យវាទុំជ្រុះទើបជាគ្រាប់ល្អបំផុត។ក្រៅពីនេះផ្លែទុំគេអាចហាលយកមកប្រើធ្វើជាចំណីសត្វបានទៀតផង។ លោក អួន ស៊ីឡុតបានឱ្យដឹងបន្ថែមថា៖”គ្រាប់ចន្ទីខ្មែរមានលក្ខណៈល្អលើសគេ ពិសេសប្រភេទពូជ M23 គឺជាពូជគ្រាប់ធំជាងគេ និងឈ្ងុយឆ្ងាញ់ជាងគេដែរ។សម្រាប់ M23នេះគ្រាប់របស់វាធំ ហេតុនេះសំបកជាប់គ្រាប់របស់វានោះក៏ធំដែរ។ហេតុនេះនៅពេលសំបកគ្រាប់វាធំយើងក៏អាចគាបយកប្រេងបានច្រើន។សម្រាប់សំបកជាប់គ្រាប់ពី៣ទៅ៤គីឡូក្រាម គេអាចគាបយកគ្រាប់បាន ១គីឡូក្រាម។សម្រាប់ប្រេងនេះយើងអាចយកទៅកែច្នៃជា គ្រឿង សំអាង អាចយកទៅធ្វើប្រេងម៉ាហ្សូត ឬប្រេងលាបកប៉ាល់ដើម្បីកុំឱ្យវាជាប់ស្លែក្នុងទឹក។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងដោយបញ្ជាក់ដែរថាសំបករបស់គ្រាប់ចន្ទីនៅពេលដែលគេគាបចុងក្រោយនោះគឺគេអាចយកទៅធ្វើជាធ្យូងឧស្សាហកម្ម ឬធ្វើជាជីសរីរាង្គ។ លោកថា”មកដល់ពេលនេះសមាគមចន្ទីកម្ពុជាកំពុងនិយាយអំពីកាកសំណល់ចុងក្រោយនេះដោយយើងចង់ឱ្យសំណល់សូន្យ។សមាគមចន្ទីកម្ពុជាកំពុងតែទំនាក់ទំនងជាមួយក្រុមហ៊ុនប្រទេសសិង្ហបុរីដើម្បីវិនិយោគលើផ្នែកមួយនេះ។អ្វីដែលយើងត្រូវការគឺក្រុមហ៊ុនកែច្នៃ រោងចក្រកែច្នៃ ឱ្យបានច្រើន រោងចក្រគាប្រេង និង កាកសំណល់ចុងក្រោយយើងអាចយកមកកែច្នៃវាបានទៀត”។ គួរបញ្ជាក់ថាស្វាយចន្ទី…
-
ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួប ឯកអគ្គរាជទូតអេស្ប៉ាញ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយឯកឧត្តម Felipe DE MORENA CASADO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ ហើយបានពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដោយស្មោះ ដល់រដ្ឋាភិបាលអេស្ប៉ាញ ចំពោះជំនួយដ៏មានតម្លៃ ជូនកម្ពុជា ជាពិសេសជំនួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់កម្ពុជាទៅកាន់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ចំពោះករណីគ្រោះទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងតំបន់ Valencia។ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរនាពេលខាងមុខ ស្តីពីពិភពលោកគ្មានមីន និងបានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ៕ ដោយ/សួងពិសិដ្ឋ