-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នា ទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត។ ឯកឧត្តមរដ្ឋមន្រ្តី បានសួរសុខទុក្ខថ្នាក់ដឹកនាំ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដែលបានកន្លងហួសថ្មីៗនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីរបាយការណ៍នៃអ្នកគ្រោះថ្នាក់ចរាចរណ៍ នៅផ្តល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងរាជធានី ខេត្ត ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តី និងបុគ្គលិកសុខាភិបាលរបស់ខ្លួន ដោយត្រូវធ្វើនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលសមត្ថភាពឱ្យបានជាប់ជាប្រចាំនូវផ្នែកសំខាន់ៗ និងចំពោះមុខ ជាពិសេសផ្នែកបច្ចេកទេស និងសង្រ្គោះបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ស្របតាមវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានុសង្រ្គោះ ដោយក្នុងនោះត្រូវចាត់បញ្ជូនអ្នកបច្ចេកទេសតាមផ្នែកនីមួយៗ ទៅទស្សនកិច្ចសិក្សានៅតាមមូលដ្ឋានសុខាភិបាល ដែលអនុវត្តបានល្អ ដើម្បីយកគន្លឹះទាំងនោះទៅបំពេញបន្ថែម និងអភិវឌ្ឍន៍កន្លែងរបស់ខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងអ្នកជំនាញ ពិនិត្យ និងចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត…
-
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តក្រចេះ ត្រៀមខ្លួនរួចរាល់

ក្រចេះ៖ បេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖៨ តុលាឆ្នាំ២០២៤ ក្នុងខេត្តក្រចេះចំនួន២ ៤០ ៥នាក់(ស្រី ១ ៣៤៣នាក់) ក្នុងនេះ បេក្ខជនស្វៃរិន ៣៥៨នាក់ (ស្រី ១៦៨នាក់ )បានត្រៀមខ្លួនរួចជាស្រេចហើយចូលរួមប្រឡង ក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារទី៨ និងថ្ងៃពុធទី៩ ខែតុលា ។ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះបានឱ្យដឹងថា ខេត្តក្រចេះមានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រមានចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន ៣ ស្មើនឹង ៩៧បន្ទប់ ។ រីឯគណៈមេប្រយោគ មានចំនួនសរុប ៣២៤នាក់ (ស្រី ១២៥នាក់) ។ លោកប្រធានមន្ទីរឱ្យដឹងទៀតថា បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤បើធៀបទៅនឹងឆ្នាំ ២០២៣ឃើញថាមានការកើនឡើង ៦១នាក់ ។ ដោយឡែកក្នុងសកម្មភាពពិនិត្យបញ្ជីឈ្មោះនៅថ្ងៃទី៧ ខែតុលា បេក្ខជន បានអះអាងថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញវិញ្ញាសារប្រឡងនៅថ្ងៃស្អែក ហើយក៏សង្ឃឹមថា ការប្រឡងរយៈពេល ២ថ្ងៃនេះ…
-
ខែកញ្ញាគម្រោងវិនិយោគចំនួន២៨ដែលទុនវិនិយោគប្រមាណ៤៤៣លានដុល្លារត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញគម្រោងវិនិយោគចំនួន២៨ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័ត ដោយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណជិត២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។ ប្រភពដដែលបន្តថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញា ក្នុងនេះ៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុន វិនិយោគបន្ថែម១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន២.៥០៥កន្លែង។ ដោយឡែកក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង៧០លានដុល្លារ និងអាច បង្កើតការងារបានចំនួន៧០៨កន្លែង។គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងផ្លុង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុង ទុនវិនិយោគចំនួន៥៥លានដុល្លារ…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់

-
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”

(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ ។ ឯកឧត្តម បណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ថាកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីពានរង្វាន់ថ្នាក់ជាតិធំបំផុត ទាក់ទងជាមួយនិងវិស័យឌីជីថល ក្រោមកិច្ចខំនិងរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល១០មកហើយ ដើម្បីជំរុញដល់វិស័យសំខាន់ៗចំនួន ទី១ វិស័យប្រៃសណីយ៍ ទី២វិស័យទូរគមនាគមន៍ និងទី៣ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬហៅថាវិស័យឌីជីថល ។ ឯកឧត្តម គូសបញ្ជក់បន្ថែមថា រាជរដ្ឋាភិបាលដាក់ចេញនូវសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្នាំ២០២១ដល់ឆ្នាំ២០៣៥ ដើម្បីជំរុញនូវការអភិវឌ្ឍន៍ឌីជីថល ដែលផ្តោតទៅលើសរស្តម្ភចំនួន ៣ គឺរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា…
-
កុំធ្វើជាមនុស្សទឹកកក ពេលរៀន រៀនឱ្យបាន ១០០% ពេលធ្វើការ ធ្វើឱ្យបាន ១២០%

-
រដ្ឋាភិបាលជំរុញការអភិវឌ្ឍផ្សេងៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងទំនប់ស្ទាក់ទឹកនានា ដើម្បីគាំទ្រដល់កសិករ

-
អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 💐🇰🇭

-
ឯកឧត្តម គួច ចំរើន៖ ៧ថ្ងៃកន្លងទៅនេះ ខ្ញុំដេីរចូលបុណ្យ និង ចាត់តំណាងចូលបុណ្យសព ដោយលង់ទឹក ចំនួន ១០ សព រួចមកហេីយ មហន្តរាយនេះ គឺកេីតឡេីងតែមួយពព្រិចភ្នែកប៉ុណ្ណោះ

(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល បានលើកឡើងនៅក្នុងបណ្តាញសង្គម ហ្វេសបុកផ្លូវការ របស់ឯកឧត្តម នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះថា ៧ថ្ងៃកន្លងទៅនេះ ខ្ញុំដេីរចូលបុណ្យ និង ចាត់តំណាងចូលបុណ្យសព ដោយលង់ទឹក ចំនួន ១០ សព រួចមកហេីយ ។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា មហន្តរាយនេះ គឺកេីតឡេីងតែមួយពព្រិចភ្នែកប៉ុណ្ណោះ ដូច្នេះ សូមលោកឳពុក អ្នកម្ដាយ អណាព្យាបាល សូមមេត្តា បង្កេីនការយកចិត្តទុកដាក់ អប់រំណែនាំ ហាមប្រាមកូនចៅ កុំអោយលេងទឹកជ្រៅ ឬមានលំ ហូខ្លាំង ព្រោះបង្កគ្រោះថ្នាក់លឿនណាស់ ច្រេីនណាស់៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា
