-
អបអរសាទរ ៥ សីហា ២០២៤ ថ្ងៃប្រវត្តិសាស្ត្រ “ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”

-
នៅសល់ ០៤ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

-
សូមប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងពីការបំពុលសង្គមដោយព័ត៌មានក្លែងក្លាយ

-
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ៖

“គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មាន៖ ១. កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន ២. ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស ៣. ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្ដេចធិបតី លើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ #ams1minute
-
ការបង្រៀនមាន ៣ កន្លែង

-
អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជម្រាបជូនសម្តេចធិបតីអំពីលទ្ធផលសំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចគឺនេះ ៖

១. ការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូលឡាវ និងមហាអយ្យការអមតុលាការកំពូលកម្ពុជា ២. ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ៣. បន្តជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ #ams1minute
-
ហេដ្ឋារចនាសម្ព័ន្ធរឹងមាំជាខែលការពារជាតិ

-
ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច

-
ផលប្រយោជន៍ផ្នែកអប់រំ និងសុខាភិបាល

-
ក្រសួងព័ត៌មានចេញប្រកាស ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានចំណុចសំខាន់ៗ៖

១. មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្ម ឃោសនា និងការផ្សព្វផ្សាយលក់ផលិតផលគ្រឿងស្រវឹង ដោយយកទស្សនិកជនឱ្យទទួលទានគ្រឿងស្រវឹង នៅលើឆាកកម្មវិធីនានា។ ២. ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចន្លោះម៉ោង ៦ល្ងាច ដល់ ៨ល្ងាច តាមទូរទស្សន៍ និងស្ថានីយវិទ្យុគ្រប់ប្រភេទ លើកលែងតែករណី គ្រាន់តែបង្ហាញរូបសញ្ញា ឬឈ្មោះ ឬអានឈ្មោះគ្រឿងស្រវឹងតែប៉ុណ្ណោះ។ ៣. ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ។ #ams1minute