-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ក្រសួងទេសចរណ៍ និងក្រសួងក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ
និងគិតគូររៀបចំលើកកម្ពស់សេដ្ឋកិច្ចជូនពលរដ្ឋនៅរុនតាឯក សម្តេចធិបតី ក៏បានណែនាំឱ្យកែប្រែផ្លូវទាំងអស់នៅរុនតាឯក ពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ 📷 FN/Online #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ
គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីយូណេស្កូ មិនមែនដើម្បីយកដីនោះលក់សាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ។ ០៨ ធ្នូ ២០២៣ #ams1minute
-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន”។ #ams1minute
-
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សាស្ត្រាចារ្យ Vitit Muntarbhorn
កោតសរសើរចំពោះភាពរីកចម្រើន និងសមិទ្ធផលការងារមួយចំនួនរបស់កម្ពុជា៖ ១. កម្មវិធីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជន ការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាងជាដើម ២. ការទទួលស្វាគមន៍ និងការបើកចំហររបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ៣. ការបង្កើតឱ្យមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានច្បាប់នេះ។ #ams1minute
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ
នៅខាងមុខស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើង ដើម្បីអបអរសាទរការចុះ រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ធ្នូ ១៩៩២ និងដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌ សិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់ប្រជាជនកម្ពុជា និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិម្នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ ១ដង ក្នុងមួយឆ្នាំ ហើយចង់មកថែមទៀត។ #ams1minute
-
អបអរសាទរគម្រប់ខួប ១០ឆ្នាំ នៃពិព័រណ៍សៀវភៅកម្ពុជា ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” 📚
ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងរៀបចំឡើងពីថ្ងៃទី ១៤-១៧ ធ្នូ ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ #ams1minute
-
លោកគ្រូ អ្នកគ្រូ គឺជាតួអង្គដ៏សំខាន់ដែលកំណត់គុណភាពអប់រំសម្រាប់សិស្ស
#ams1minute
-
តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh សម្តេចធិបតី ហ៊ុន ម៉ាណែត
នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១១-១២ ធ្នូ ២០២៣ #ams1minute
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Beijing Urban Construction Group ចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារមួយចំនួន ដូចជាការពិភាក្សាអំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងនៅកម្ពុជា និងការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើត និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។ #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន
និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។ ខណៈ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា UENO Atsushi ជម្រាបជូន សម្តេចធិបតីថា ជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ ការតភ្ជាប់ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ សន្តិសុខ និងការពារជាតិ ជាដើម។ ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ។ #ams1minute