-
កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតី
“ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវិស័យជាច្រើនរួមមាន សន្តិសុខ-នយោបាយ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌ ជាដើម ក្នុងគោលបំណងបម្រើជាឧត្តមប្រយោជន៍ ប្រទេសទាំងពីរ។ #ams1minute
-
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ
និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ៣០ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូ ខាងមុខនេះ
✍🏼MFAIC News #ams1minute
-
សម្តេចធិបតី៖ ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យថ្មីសម្រាប់ពលរដ្ឋ គឺសន្តិសុខសង្គម
បញ្ហាគ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងជាដើម។ ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន គឺដើម្បីប្រសិទ្ធភាព និងទម្ងន់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន។ #ams1minute
-
កម្ពុជានឹងខិតខំធ្វើឱ្យសម្រេច ផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រតិបត្តិករដោះមីនទាំងអស់ ដែលធ្វើឱ្យខេត្តកំពង់ស្ពឺទទួលបានជោគជ័យ ក្លាយជាខេត្តដែលអស់មីន។ #ama1minute
-
រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ
ក្នុងការឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាសាធារណៈរបស់ខេត្ត តាមឌីជីថលដោយខ្លួនឯង ដើម្បីជំរុញការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ និងកាត់បន្ថយការចំណាយ និងពេលវេលា។ #ams1minute
-
កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចជា៖
១. ការពង្រីកសេវាថែទាំសុខភាព ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ ៤. ការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥. យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ #ams1minute
-
ឆ្នាំ២០២៤ ថវិកាជាង ៨០០លានដុល្លារ គ្រោងចំណាយសម្រាប់គាំទ្រដល់កម្មវិធីនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល
#ams1minute
-
រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅថ្នាក់មូលដ្ឋានជាចម្បង
សម្តេចធិបតី៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ #ams1minute
-
រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរតាមរយៈ៖
១. បង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ២. ជំរុញពន្លឿនការដោះស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ ៣. ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការ #ams1minute