-
ចំនួនពាក្យស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជំនាញតាម ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គិតត្រឹមថ្ងៃទី១០ ធ្នូ ២០២៣

-
ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូនសម្តេចធិបតី អំពីគម្រោងនៃការពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា

-
សម្តេចធិបតី ថ្លែងអំណរគុណក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ

មកធ្វើការនៅក្នុងប្រទេសជប៉ុន ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែង ។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេលអនាគត។ #ams1minute
-
អភិបាលខេត្ត និងលោកជំទាវ នាំយកថវិកា និងអំណោយកាកបាទ ក្រហមខេត្តទៅជូនគ្រួសារសពសិស្សលង់ទឹកស្លាប់ចំនួនបួននាក់ ក្នុងស្រុករតនមណ្ឌល

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ ព្រម ទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសព និង ចូលរួមរំលែក ទុក្ខជាមួយក្រុមគ្រួសារសពសិស្សចំនួនបួននាក់ដែលបាន បាត់ បង់ជីវិ ត ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនប់ ពហុបំណង សេកសកនៅក្នុងភូមិសាស្ត្រ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង ១១ព្រឹក។ សូមបញ្ជាក់ថា សិស្សរងគ្រោះ ពួកគេចេញពីរៀនហើយបានបបួលគ្នីគ្នាទៅលេងទឹក នៅតាមដងស្ទឹងសង្កែ ដែលស្ថិតនៅចំណុច កើតហេតុខាងលើ បណ្តាលឱ្យលង់ទឹកចំនួនប្រាំមួយនាក់។ ក្នុងនោះជាអកុសលបានបណ្តាលឱ្យ កុមារា-កុមារី បួននាក់ លង់ទឹកតែម្តង។សពសិស្ស មានឈ្មោះ ៖១.កុមារី សេង អុីនជឺលី អាយុ១២ឆ្នាំ ថ្នាក់ទី៧២. កុមារី សេង ជូលីណា អាយុ១៤ឆ្នាំ ថ្នាក់ទី៨៣.កុមារី អូ ហាន់ណានូរី អាយុ១១ឆ្នាំ…
-
ឪពុកម្តាយត្រូវ ទម្លាប់ឱ្យកុមារអានសៀវភៅតាំងតែពីតូចៗ ទើបធំឡើង ក្លាយជាអ្នកស្រឡាញ់ការអាន

ភ្នំពេញ៖ អ្នកនិពន្ធ និង អ្នកជំនាញបានលើកឡើងថាឪពុកម្តាយគួរតែ បណ្តុះ ទម្លាប់ឱ្យកូនតូចរបស់ខ្លួនចាប់ពីអាយុ៣ទៅ៥ឆ្នាំឡើង ទៅ ឱ្យចេះស្រឡាញ់សៀវភៅ ដោយឧស្សាហ៍នាំពួកគេទៅបណ្ណាល័យ ដើម្បីអានសៀវភៅ ឬទៅបណ្ណាគារដើម្បីទិញសៀវភៅជាជាង នាំ ទៅ ទិញវត្ថុផ្សេងៗដែលមិនមែនជារបស់ការសិក្សា។ ក្រៅពីទម្លាប់នាំកូនតូចទៅទីកន្លែងទាំងនេះហើយ ឪពុកម្តាយ ឬសាច់ ញាតិក៏គួរទម្លាប់ផ្តល់អំណោយជាសៀវភៅ ឬ ផ្តល់រង្វាន់ អ្វីមួយនៅ ពេលពួកគេរៀនពូកែដើម្បីលើកទឹកចិត្ត ដែលប្រការនេះធ្វើ ឱ្យកុមារ ស្រឡាញ់លើការសិក្សាផងដែរ។ លោក ស៊ូ សុភក្រ្តា និពន្ធនាយក និងអ្នកនិពន្ធមួយរូបប្រចាំគ្រឹះស្ថាន ហាតប៊ុកបានលើកឡើងក្នុងពេលចូលរួមពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ដែលរៀបចំឡើងក្រោមប្រធានបទ «សរសេរ ចំណាន អាចចំណាប់ ចាប់យកចំណេះ» នៅសួនច្បារខាងមុខសាលា បុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី១៤ -១៧ ខែ ធ្នូ ឆ្នាំ ២០២៣ថា៖បើសិនឪពុកម្តាយមានទម្លាប់ឱ្យកូនរបស់ខ្លួន ស្រឡាញ់ សៀវភៅ ឬចូលចិត្តអានសៀវភៅតាំងពីតូចៗមក នៅពេលធំឡើង ឃើញថាមិនពិបាកឱ្យពួកគេចូលចិត្តអានសៀវភៅឡើយ។ទោះបី យ៉ាងណាយុវជន និងមនុស្សវ័យកណ្តាលក៏អាចទម្លាប់ខ្លួនក្លាយជាអ្នក អានបានដែរ ប៉ុន្តែគ្រាន់តែវាត្រូវការទាមទារច្រើនក្នុងនេះដូចជាការ…
-
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរ ជាមួយដំណើរយ៉ាងស្វាហាប់

ភ្នំពេញ៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបញ្ចប់ ជាស្ថាពរ ដែលនេះគឺជាការចេញដំណើរយ៉ាងស្វាហាប់ ប្រកបដោយ ភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់។ ចាប់តាំងពីម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មក គ្រប់ដំណាក់ កាលទាំងអស់នៃការប្រឡងប្រជែង ចាប់ផ្តើមពីការរៀបចំតាក់ តែង វិញ្ញាសា ការជ្រើសរើសវិញ្ញាសា ការចែកវិញ្ញាសា ការបែងចែក អនុគណៈ កម្មការទទួលបន្ទុក និងការគ្រប់គ្រងដំណើរការទាំងអស់ នៃការប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការរៀបចំយ៉ាងលម្អិត ដែល ចេញពីការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ លើសពីនេះ បេក្ខជនទាំងអស់ត្រូវបានជូនដំណឹងឱ្យត្រៀមខ្លួនរួចជាស្រេច មុនពេល មកមណ្ឌលប្រឡង ហើយត្រូវបានត្រួតពិនិត្យ មុនពេលអនុញាតិឱ្យចូល ក្នុងបន្ទប់ប្រឡង។ ជារួមការប្រឡងប្រជែងក្រោមក្រសែភ្នែកអ្នក សង្កេតការណ៍ជាច្រើនរូប ត្រូវបានកត់សម្គាល់ឃើញថាមានវិន័យ មានតម្លាភាព និងយុត្តិធម៌។ តាងនាមគណៈកម្មការរៀបចំការប្រឡង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ សូម ថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាព ពាក់ព័ន្ធ…
-
គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ សីលធម៌ ដើម្បីបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា

-
សម្តេចធិបតី និងលោកជំទាវ ចូលរួមពិធីបំភ្លឺភ្លើងខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន

-
សហគមន៍នេសាទកំពង់សាមគ្គី

-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ចូលរួមក្នុងជំនួបនិសិ្សតសិក្សាវគ្គ JENESYS2023 ASEAN-JAPAN
