សមាគមយុវជនខ្មែរមហានគរប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧

ភ្នំពេញ៖សមាគមយុវជនខ្មែរមហានគរ និងបណ្តាញយុវជនខ្មែរមហានគរ រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិលសូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មីសម្រាប់ អាណត្តិទី៧នេះដើម្បីបន្តដឹកនាំប្រទេសកម្ពុជាពង្រឹងសុខសន្តិភាពកាន់តែរឹងមាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

 សមាគមយុវជនខ្មែរមហានគរ និងបណ្តាញយុវជនខ្មែរមហានគរ រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិលក៏ដូចជាយុវជនខ្មែរ មួយរូប និងប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែនដែលបានលះបង់ទាំងកម្លាំងកាយកម្លាំង
ចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនគឺមិនអាចកាត់ថ្លៃបាននោះទេ ជាពិសេសយើងខ្ញុំសូមសម្តែងការគ្រាំយ៉ាងពេញទំហឹង សម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីឆាប់ៗខាងមុខនេះ។ សូមជូនពរដល់សម្តេច ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំទាំងអស់ឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំជាយុវជនខ្មែរនៅតែបន្តឆន្ទៈគាំទ្រ និងដើរតាមមាគា គោលនយោបាយឈ្នះៗរបស់សម្តេច តេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ច៕ដោយ៖ពលជ័យ

ads banner