បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា គាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

បណ្តុំអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន គឺមិនអាចកាត់ថ្លៃបាននោះទេ ជាពិសេសយើងខ្ញុំសូមសម្តែងការគ្រាំយ៉ាងពេញទំហឹង សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីឆាប់ៗខាងមុខនេះ។

សូមជូនពរដល់សម្តេច ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំទាំងអស់ឱ្យយជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំជាយុវជនខ្មែរនៅតែបន្តឆន្ទៈគាំទ្រ និងដើរតាមមាគ៌ាគោលនយោបាយឈ្នះៗរបស់សម្តេច តេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ច។ សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ads banner