គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងការណ៍នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាអាណត្តិថ្មីនេះ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្តី បានប្រកាសផ្តល់ការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុតសម្រាប់កម្ពុជា។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដើម្បីបន្តដឹកនាំ ប្រទេសឆ្ពោះទៅរកមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

ads banner