សម្តេចតេជោ ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Twitter ថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្រ្តី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។ ល្ងាចនេះ ទូរទស្សន៍បាយន្ត័ចាក់ផ្សាយរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ភាគ៧២ គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ តុលា ១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”

ads banner