ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ៖ វិស័យពុទ្ធចក្រ និងអាណាចក្រ មានភាពរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តកណ្តាល)៖ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានលើកឡើងពីភាពរីកចម្រើនលើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះចាំបាច់ត្រូវដើរទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជាមានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម ។

ឯកឧត្តម បន្តថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។

ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកគៀនស្វាយនិងក្រុងអរិយក្សត្របានលើកឡើងបែបនេះ ខណៈនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន ៥ និងសាលាបុណ្យចំនួន១ នៅក្នុងក្រុងអរិក្សត្រ ខេត្តកណ្តាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ទានព្រះវស្សា បច្ច័យ និងទ័យវត្ថុ បានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តឃ្លាំងមឿង រតនារាម វត្តព្រហ្មចារីយ៍ (វត្តព្រែកក្របៅ) វត្តព្រែកអំពិល និងវត្តប្រាសាទទួលអណ្តូងមានជ័យ ក្នុងឃុំព្រែកអំពិល និងវត្តកន្ទីយ៉ារ៉ាម និងវត្តព្រែកលួង ឃុំព្រែកលួង ដែលក្នុងមួយវត្តទទួលបានបច្ច័យកសាងមួយលានរៀល ចៅអធិការបច្ច័យ ១០ម៉ឺនរៀល ព្រះសង្ឃក្នុងមួយអង្គ ៥ ម៉ឺនរៀល ទេយ្យវត្ថុ ក្នុងមួយវត្តទទួលបានទានវស្សាមួយគូ អង្ករពីរបាវ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥ កេស មី ៥ កេស ត្រីខកំប៉ុង ៤ យួរ ទឹកត្រី ៤យួរ និងទឹកស៊ីអ៊ីវ ៤យួរ យាយជី តាជី ទទួលបានបច្ច័យក្នុងម្នាក់ៗ ១ម៉ឺនរៀល ។

សូមជម្រាបថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និង វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ៕

ប្រភព ៖ ក្រុមការងារ ខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner