អ្នកនាំពាក្យរដ្ឋសភាប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានសម្រេចចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានសមត្ថភាព និងគុណធម៌យ៉ាងពេញលេញ សម្រាប់បម្រើជាតិក្នុងតួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយក៏ទទួលបានការអបអរសាទរពីប្រជាជនកម្ពុជាដ៏ច្រើនលើសលុបរួចទៅហើយផងដែរ។ នេះបើយោងតាមបញ្ញត្តិគាំទ្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ញ្ញាត្តិគាំទ្របានបន្តថា យើងខ្ញុំសូមកោតសរសើរចំពោះសេចក្តីសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកាយវិការដ៏ថ្លៃថ្លាបំផុតមួយ បង្កលក្ខណៈសម្បត្តិឱ្យប្រទេសកម្ពុជា មាននិរន្តរភាព ស្ថេរភាព តទៅមុខទៀត ជាលក្ខណចាំបាច់បំផុតដើម្បីប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងសន្តិសុខកាន់ត រឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តី សុខក្សេមក្សាន្ត ហើយមានជីវភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលយូរអង្វែង។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យ បវរសួស្តី ជ័យមង្គលនិងវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រម ទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ads banner