ក្រសួងព័ត៌មានគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ សូមគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយទន្ទឹមនឹងនេះសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាព កាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ដបន្តទៀត៕

ads banner