អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺជាសមទ្ធិផលដែលបានមកពីប្រជាប្រិយភាព ការគាំទ្រ ការជឿទុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា សេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លើយតបទៅនឹងអ្វីដែលជាសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការឆ្លើយតបដ៏សមរម្យ សមហេតុផល ហើយក៏ជាការទាន់ពេលវេលាដែលប្រជាពលរដ្ឋខ្មែររង់ចាំ និងគាំទ្រ។ ដូច្នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញមកកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ គឺជាសមទ្ធិផលដែលបានមកពីប្រជាប្រិយភាព ការគាំទ្រ ការជឿទុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោត។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថា វាជាពេលវេលាសមរម្យបំផុត ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយ គឺប្រជាពលរដ្ឋខ្មែរបោះឆ្នោតយ៉ាងច្រើនលើសលុបគាំទ្រគណបក្សប្រជាជនកម្ពុជា គឺទី១.ដោយសារមានជំនឿទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ទី២.ដោយសារការគោរពស្រឡាញ់ ជឿទុកចិត្ត និងស្មោះស្ម័គ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងទី៣.ជឿជាក់លើបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេន។

លោកបានបន្តថា ប្រសាសន៍ និងសេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លើយតបទៅនឹងអ្វីដែលជាសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាការឆ្លើយតបដ៏សមរម្យ សមហេតុផល ហើយក៏ជាការទាន់ពេលវេលាដែលប្រជាពលរដ្ឋខ្មែររង់ចាំ និងគាំទ្រ។ ដូច្នេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញមកកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ គឺជាសមទ្ធិផលដែលបានមកពីប្រជាប្រិយភាព ការគាំទ្រ ការជឿទុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោត។ ដូច្នេះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺគ្មានអ្វីក្រៅតែពីការគាំទ្រពេញទំហឹងសម្រាប់លោក និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា ការសម្រេចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាប្រកបដោយភាពឆ្លាតវៃជាទីបំផុត ដែលសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ចំពោះរូបលោក គឺគ្មានអ្វីដែលអាក្រក់ទេ វាគឺជាលទ្ធផលមួយល្អ គឺជាការចាប់ផ្តើមមួយដ៏ល្អ ពីព្រោះយើងបានដឹងទាំងអស់គ្នាហើយថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជាឯកច្ឆ័ន្ធផ្តល់នៅជំនឿជឿទុកចិត្ត។ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់ ហើយបានផ្តល់ឱកាសឱ្យអ្នកជំនាន់ថ្មី ដើម្បីដឹកនាំបន្តវេន ហើយដូចអ្វីដែលសម្តេចបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ គឺសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការសម្រេចចិត្តមានការគិតគូរច្បាស់លាស់វែងឆ្ងាយ និងចក្ខុវិស័យត្រឹមត្រូវសម្រាប់អនាគតរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជារាប់លាននាក់៕
ដោយ៖ពលជ័យ

ads banner