ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាននិងបច្ច័យដល់ព្រះសង្ឃចំនួន ០២វត្ត ក្នុងស្រុកអូររាំងឪ

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ១២កេីត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះធាតុបាស្រី ស្ថិតក្នុងឃុំព្រះធាតុ និងវត្តសេតហត្ថី ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្ដម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីផងដែរ ដែលសបញ្ជាក់ពីស្មារតីស្រឡាញ់សុខសន្តិភាព ការអភិវឌ្ឍ និងការចូលរួមធានារក្សារបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

សូមបញ្ជាក់ផងដែរ ជារៀងរាល់ពិធីបុណ្យចូលព្រះវស្សារាល់ឆ្នាំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន តែងតែនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាគ្រប់វត្តទូទាំងស្រុកអូររាំងឪ។

ទេយ្យទានដែលឯកឧត្តមប្រធានប្រគេនដល់ព្រះសង្ឃចំនួន០២វត្តខាងលេីរួមមានទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកក្រូច តែ ខ្ទឹមស ខ្ទឹមក្រហម ត្រីខ ស្កសរ ទឹកស៊ីអីវ ទឹកត្រី ទឹកដោះគោ  ប៊ីចេង ទៀនចំណាំព្រះវស្សា មី អង្ករ ស្លាដក់ ផ្លែឈើ ផ្កា និងថវិកាមួយចំនួន ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner