ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំនឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះគួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តការតាមគំរោង និងទុកចិត្តអ្វីដែលអ្នកបង្ហាញចេញ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។  ក្នុងនោះសូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ពេលវេលា ពីព្រោះអ្នកអាចនឹងគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការ ដែលសំខាន់អោយបានចប់ចុងចប់ដើម។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការអនុវត្តគម្រោងផែន ការ។ អ្នកអាចធ្វើការបង្ហាញគម្រោងការងារ និងគោលគំនិតរបស់អ្នកដោយភាពងាយ។ប៉ុន្តែលោកអ្នកមិនអាចបោះបង់ចោលគម្រោងអនាគត ដោយសារតែឳកាសខ្លះដែលកើត ឡើងចំពោះមុខនៅក្នុងពេលនេះទេ។ គម្រោង ឬការងារដែលអ្នកកំពុងមានសព្វថ្ងៃនេះនឹង ផ្តល់ផលប្រយោជន៍ធំជាងអ្នកផ្លាស់ប្តូរ។ អ្នកគួរមានទំនុកចិត្តបន្ថែម ហើយប្រើប្រាស់ពេល វេលាជាមួយការងារជាជាងគិតចង់ផ្លាស់ប្តូរ។ ក្រៅពីនេះ លោកអ្នកនៅតែអាចបំពេញក្តី ប្រាថ្នានានារបស់ខ្លួនបាន បើទោះបីជាអាចប្រទះការលំបាកបន្តិចបន្តួចក្តី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ ក្នុងពេលជាមួយគ្នានេះ សូមមានភាពរហ័សរហួន ធ្វើយ៉ាងណាព្យាយាមបំពេញការងារក្រោមបន្ទុកអោយបានចប់ឆាប់រហ័ស ហើយប្រើប្រាស់ ពេលវេលាដែលនៅសេសសល់រឹតចំណងមិត្តភាព ឬធ្វើទំនាក់ទំនងផ្នែកការទូតនានា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ដោយ ឡែក ថ្ងៃនេះក៏ជាពេលពិសេសសម្រាប់លោកអ្នកធ្វើការចរចា ដោះស្រាយ និងរៀបចំផែន ការអនុវត្តលើអាជីពរបស់ខ្លួនផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះសុ្រតចុះ។ កិច្ចការងាររបស់អ្នកនៅមានភាពប្រទាក់ក្រឡានៅឡើយ។ សូមព្យាយាមបញ្ចប់ការងារនានាដែលនៅសេសសល់ឲ្យបានចប់ក្នុងពេលនេះ។ ក្រៅពីនេះ លោកអ្នកនឹងជួបប្រទះនូវជម្លោះច្រើនណាស់ជាមួយមិត្តភក្តិក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើផងដែរ ដូច្នេះសូមរក្សាការទំនាក់ទំនង ឬពិភាក្សាឲ្យស្ថិតក្នុងកំរិតអតិបរមាទើបជាការប្រសើរ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ស្ថានភាពនេះនឹងរលត់រលាយទៅវិញដោយឆាប់ៗ ហើយរឿងល្អក៏នឹងចូលមករកអ្នកវិញនៅខាងចុង។ លើសពីនេះ ទំនាក់ទំនងជាមួយ មនុស្សឆ្នាំច គួរស្ថិតក្នុងការយកចិត្តទុកដាក់អោយបានខ្ពស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ពិសេសទាក់ទងនឹងរឿងលុយកាក់។ ចំពោះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ ​ដូច្នេះសូមព្យយាមបង្ហាញការងារនោះឲ្យអស់ពីសមត្ថភាព។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ។ សម្រាប់ពេលវេលា នេះវានឹងមានភាពចាំបាច់បំផុត ប្រសិនបើអ្នកចែករំលែកសម្រាប់ការសិក្សា ការចូលរួមវគ្គ បណ្តុះបណ្តាលនានា ដោយសារអ្នកនឹងមានឳកាសស្វែងយល់កាន់តែល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរទៅដោយមានភាពចម្រើនលូតលាស់ណាស់ ប៉ុន្តែសូមចងចាំថាកុំធ្វើសកម្មភាពត្រង់ៗពេក ពីព្រោះសកម្មភាព និងការខិតខំប្រឹងប្រែងអាចប្រែជាគ្មានការគាំទ្រទៅវិញពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ចំពោះបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលនេះ គឺហាមដាច់ខាតមិនឲ្យបាក់ទឹកចិត្ត ឬបោះបង់ចោលដោយងាយទេ សូមចំណាយពេលជួសជុលស្ថានភាពនោះ។  ក្រៅពីនេះ ហាមដាច់ខាតកុំធ្វើការវាយតម្លៃលើស្ថានភាពដោយភាពធ្វេសប្រហែស បើទោះបីជាអ្វីៗ ហាក់ល្អប្រសើរក្តី លោកអ្នកត្រូវតែមានភាពល្អិតល្អន់មុនចំណាត់ការជានិច្ច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាប្រសិនបើលោកអ្នកមិនប្រាកដនោះទេ។ ចំពោះគម្រោងផែនការគឺជាកូនសោរសំខាន់ លោកអ្នកមិនចអាចប្រថុយប្រថានទៅនឹងហេតុការណាមួយឡើយ។ ដោយឡែក ថ្ងៃនេះក៏ជាពេលសម្រាប់កែលម្អស្ថានភាពចាស់ ហេតុនេះសូមប្រញាប់ជួសជុលភាពខ្វះចន្លោះនាពេលកន្លងមក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មអាចនឹងមានភាពរអាក់រអួលច្រើនជាងសព្វដង ចំណែកភាពនិន្ទាឈ្នានីស និងជម្លោះក៏នឹងកើតឡើងហូរហែរផងដែរក្នុងពេលនេះ។ ក្នុងនោះដែរ សូមប្រយ័ត្នសំដី ពីព្រោះកំហុសនេះនាំដល់ការពិបាកដោះស្រាយ ដូច្នេះចូរស្ងប់ស្ងាត់ មានហេតុផល ហើយមើលស្ថានការណ៍អោយបានល្អិត។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចនឹងកែប្រែស្ថានភាពអវិជ្ជមានជាច្រើន មកជាស្ថានភាពវិជ្ជមានវិញបាន។ ទន្ទឹមគ្នានេះ គួរដើរចេញពីស្ថានភាពដែលមិនទាក់ទងនឹងកិច្ចការ ដោយសារអ្នកអាចនឹងបាត់បង់ពេលវេលា ព្រមទាំងទំនុកចិត្តដោយអាសារឥតការ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។  ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្រៅពីនេះចូរប្រុងប្រយ័ត្នការបាត់បង់ពត៌មានសំខាន់របស់ការងារ។ ក្នុងពេលនេះក៏សូម ចងចាំថា ស្ថានភាពនៅខាងក្រៅកំពុងមានភាពប្រែប្រួលខ្លាំង ហើយអ្នកនឹងអាចប្រឈមនឹង អស្ថេរភាពនេះ ដូច្នេះគួរមានគម្រោងសមស្របជុំវិញការងារដែលអ្នកកំពុងអនុវត្ត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ សម្រាប់ទំនុកចិត្តនាពេលនេះ មិនសូវជាចោទបញ្ហាធំដុំនោះទេ ប៉ុន្តែអ្នកក៏មិន គួរធ្វើការចែករំលែកដោយមិនចាំបាច់នោះទេ ពីព្រោះវានាំដល់ការខាតបង់ច្រើនជាងទទួល បានផលចំណេញ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅមានផលរំខានខ្លះនៅ ឡើយ ដូច្នេះសូមកុំទាន់ធ្វើការងារធំ។ បើទោះបីជាបញ្ហាហាក់មិនសូវជាធ្ងន់ធ្ងរយ៉ាងណាក្តី វានៅតែអាចនាំដល់ភាពអវិជ្ជមាន ឬជះឥទ្ធិពលដល់ការងាររបស់អ្នកបាន។ ផ្ទុយទៅវិញ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់សព្វគ្រប់តាមពេលវេលា បាន។ ក្នុងនោះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត ព្រោះវានឹងអាច         បញ្ជៀសភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់។ ក្រៅពីនេះ លោកអ្នកនឹងអាចមើលឃើញពីស្ថានភាពដែលកំពុងកើតឡើង ប្រសិនបើអ្នកយកចិត្តទុក ដាក់បន្ថែម។

ចំណាំៈ

ឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ មមី​ មមែ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner