វត្តចំនួន ៦៤វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ក្នុងពិធីចូលវស្សា ឆ្នាំ២០២៣

(កំពង់ធំ)៖ វត្តចំនួន ៦៤វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនឹងក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីចូលវស្សា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលចាប់ផ្ដើមចូលជាផ្លូវការនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២៣ ខណៈពិធីបុណ្យនេះ ត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានគោរពស្នើសុំដល់ព្រះសង្ឃតាមវត្តនីមួយៗ សូមបន្តគ្រប់គ្រងព្រះសង្ឃ និងវត្តអារាមឲ្យបានល្អ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា ស្ថិតស្ថេរគង់វង្ស និងជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទជានិច្ចនិរន្ត។ ដូចនេះ ព្រះសង្ឃ ត្រូវតែប្រតិបត្តិធ៌មវិន័យ និងគោរពតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជួនសក្តិសមស្របទៅនឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។

លោកជំទាវក៏បានស្នើដល់បណ្ដាវត្តទាំងអស់ ត្រូវមានការរៀបចំវត្តអារាម ឲ្យមានរបៀបរៀបរយ ក្នុងនោះ រួមទាំងការធ្វើអនាម័យផងដែរ ព្រោះវាជាចំណែកធ្វើឲ្យវត្តមានបរិស្ថានល្អ និងមួយចំណែកទៀត ក៏ដើម្បីជួយដល់ការលើកកម្ពស់ព្រះសុខភាព របស់ព្រះសង្ឃ ឲ្យបានប្រសើរផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner