ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។  ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ឬធ្វើកិច្ចការ ងារធំដុំនៅពេលនេះមិនសូវជាល្អប្រសើរទេ ហេតុនេះយកល្អរងចាំពេលវេលាបន្តិចទៀត សិន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ ក្នុងពេលនេះទំនាក់ទំនងជាមួយ មនុស្សនៅក្បែរខ្លួនហាក់មិនសូវជាប្រាកដប្រជាប៉ុន្មាននោះទេ ដូច្នេះធ្វើយ៉ាងណាកំណត់ ដែនរបស់ខ្លួន ហើយក៏មិនគួរទុកចិត្តទុកថ្លើមគេពេកនោះទេ។ លើសពីនេះ អ្នកគួរចំណាយ ពេលទៅលើការងារតែប៉ុណ្ណោះជាការសមល្មមសម្រាប់ថ្ងៃនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ​ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតក្នុងដៃបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អាកប្បកិរិយាជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការប្រជុំពិភាក្សា ចរចា ឬធ្វើកិច្ចព្រមព្រៀងលើ កិច្ចការងារសំខាន់ៗបានល្អប្រសើរណាស់។ ផលលាភ និងឳកាសកំពុងកើតមានច្រើន សម្រាប់កិច្ចការងារ និងអាជីវកម្មរបស់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ​ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។ ក្នុងពេលនេះ សូមចំណាយពេលវេលាអោយបានសមស្របធ្វើការវាយ តម្លៃ ថ្លឹងថ្លែងលទ្ធផលការងារជាមួយនឹងកិច្ចប្រឹងប្រែង ឬដើមទុនរបស់អ្នក។ គម្រោងផែន ការលំអិត និងការកែសម្រួលកំពុងទាមទារការយកចិត្តទុកដាក់ពីលោកអ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់ធំ ។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាចំពោះដៃគូរបស់អ្នក ធ្វើយ៉ាងណា គោរព និងអនុគ្រោះមនុស្សដែលធ្វើការជាមួយគ្នាដើម្បីជាប្រយោជន៍បន្ថែមជាជាងធ្វើការរិះ គន់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  អ្នកគួររៀបចំគម្រោងដើម្បីបញ្ចប់ការងារដែលនៅសេសសល់ ហើយកុំសម្រេចចិត្តផ្តោតលើការងារតែមួយមុខ។ អ្នកអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ប្រសិនបើអ្នកមិនកំណត់គោលដៅ។ គួរប្រកាន់ភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា ហើយត្រូវលះបង់កំលាំងក្នុងការស្រោចស្រង់ស្ថានភាពការងារ។ លើសពីនេះ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរក្នុងការប្រើប្រាស់លុយកាក់ ការខ្ចីបុល ឬការដោះដូរប្រាក់ កាសនោះទេ។ លើសពីនេះ យកល្អកុំធ្វើការវាយតម្លៃដោយការធ្វេសប្រហែស សភាពចំពោះ មុខអាចមិនមែនជារូបភាពពិតប្រាកដនោះទេ ហេតុនេះសូមពិចារណាអោយបានល្អិតល្អន់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះនឹងសាបរលាបទៅវិញ។ ចូរគ្រប់គ្រងពាក្យសំដី និងកុំជជែកវែកញែកច្រើន ហើយជ្រើសរើសភាពស្ងៀមស្ងាត់ទើបប្រសើរ។ លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែង និងមានមន្ទិលសង្ស័យចំពោះដៃគូ ហេតុនេះសូមគ្រប់គ្រងការគិតរបស់ខ្លួន។ ការ សង្ស័យច្រើនគ្មានលទ្ធផលល្អសម្រាប់កិច្ចការងាររបស់អ្នកនៅក្នុងពេលនេះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ដូច្នេះចូរកុំព្យាយាមកែប្រែគម្រោងការងារ ដែលបានត្រៀមរួច។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែចូររក្សាភាពសប្បុរសជានិច្ច។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយអោយបានក្នុងកំរិតអតិបរមា។ ចំពោះការចាកចេញនៅក្នុងពេលនេះគឺអាចធ្វើទៅបានដោយល្អប្រសើរ ដូច្នេះវាលែងជា ពេលដែលអ្នកត្រូវត្រាំត្រែងនឹងស្ថានភាពអវិជ្ជមានទៀតក្នុងបរិស្ថានការងារទៀតហើយ។ដោយឡែក លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារគំនិតរបស់ខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ អ្នកគួរស្តាប់មតិយោបល់នានា ដើម្បីជៀសវាងការសម្រេចចិត្តដែលខកបំណង។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់ នោះ អ្នកនឹងទទួលបានផលតាមការរំពឹងទុក ។ ដោយឡែក ថ្ងៃនេះមានអំណោយផលបំផុត សម្រាប់លោកអ្នកបំពេញការងារផ្នែកឯកសារ ឬលិខិតស្នាមនានា ពីព្រោះករណីទាំងឡាយ នឹងអាចសម្រេចទៅបានដោយរលូន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ ចូរអ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួនពិសេសជាមួយមិត្តរួមការងារ និងគ្រួសារ។ ក្នុងនោះក៏សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ចំពោះការចាកចេញនៅក្នុងពេលនេះ នឹងអាចផ្តល់លទ្ធផលល្អសម្រាប់អ្នក ពិសេសឳកាសក្នុងការអភិវឌ្ឍន៍អាជីព និងលំនឹងផ្នែក ហិរញ្ញវត្ថុជាអាទិ៍។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសនោះទេ។ លោកអ្នកអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារ ដូច្នេះចូររៀបគម្រោងយ៉ាងណាដើម្បបញ្ជៀសជម្លោះ ។ អ្នកអាចសង្កត់ដោយកំហឹងបន្តិចបន្តួច ប៉ុន្តែត្រូវចេះអត់ធ្មត់ និងអនុគ្រោះ ដើម្បីកុំឲ្យខាតលាភ។ ដោយឡែក​សូមលោក អ្នកធ្វើយ៉ាងណារក្សាភាពអត់ធ្មត់អោយបានច្រើន ដើម្បីបញ្ចៀសជម្លោះ ឬភាពរអាក់រអួល ក្នុងទំនាក់ទំនង ពិសេសក្នុងករណីថ្នាក់ដឹកនាំ ឬចៅហ្វាយនាយរបស់អ្នកតែម្តង។ លើសពី នេះ ចូរកុំទាន់ប្រើប្រាស់លុយកាក់លើការងារធំដុំ ក្រែងមានការខាតបង់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សចំណាស់ ផ្ទុយភេទ ដូច្នេះសូមកុំទម្លាក់ចោលការងារណាមួយឲ្យសោះ ប៉ុន្តែគួរបន្ថែមការប្រឹងប្រែងដើម្បីបានផលកាន់តែប្រសើរ។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធនឹងបញ្ហាពីខាងក្រៅបន្ថែមទៀតឲ្យសោះ។  ក្នុងនោះវានឹងល្អប្រសើរបំផុត ប្រសិនបើអ្នកមិនវាយតម្លៃលទ្ធភាព ចំណេះដឹង និងបទពិសោធន៏ការងារអ្នកទាបពេកនោះ ទេ។ ភាពជឿជាក់ទៅលើខ្លួនឯងនឹងអាចផ្តល់ឳកាសរីកចម្រើនកាន់តែច្រើនចំពោះអ្នក។ ដោយឡែក​សូមប្រយ័ត្នភាពសំដីធ្ងន់ស្រាលជាមួយមនុស្សឆ្នាំខាល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner