សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម ង្វៀន ហ៊្វូចុង ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុង​ឱកាស ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា​​នៅក្នុងការបោះឆ្នោតសាកល

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើសារលិខិតផ្ញើជូនឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការ មជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុងឱកាសជោគជ័យដ៏ ធំធេង​របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងថា “តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តម សម្រាប់ក្នុងឱកាសជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាលនិងយូរអង្វែងព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និង គ្រប់កម្រិត ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

សារលិខិតបន្តថា “ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​វៀតណាមសម្រាប់ការគាំទ្រឥត ងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជានិងសូមបញ្ជាក់​សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្សរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងប្រជាជននិងប្រជាជនរបស់យើងដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរបវរមហាប្រសើរជូន ចំពោះ ឯកឧត្តម សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបាន ជោគជ័យនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម។”៕
ដោយ៖ពលជ័យ

ads banner