ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹង និងសម្របទៅតាមស្ថាន ភាពបានល្អប្រសើរ ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ការផ្លាស់ប្តូរនានានក្នុងពេលេនះទទួលបានសុទ្ធតែភាពវិជ្ជមាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរបង្ខំខ្លួនក្នុងស្ថានភាពមិនល្អប្រសើរនោះទេ។ ប៉ុន្តែ បើទោះបីជាមានការផ្លាស់ប្តូរណាមួយក៏ដោយ សូមលោកអ្នកឈរលើជំហររបស់ខ្លួន។ ការគោរពយោបល់ និងគំនិតរបស់អ្នកដទៃជាចំណុចវិជ្ជមានរបស់ការងារ ប៉ុន្តែសូម ព្យាយាមយ៉ាងណាកុំចែករំលែកចំណុចសំខាន់របស់ការងារ ហើយក៏គួរធ្វើការពិចារណាឲ្យ បានល្អិតល្អន់មុនធ្វើការចែករំលែក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិត នានជាដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានការ បាត់បង់របស់ខ្លះជាយថាហេតុ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការចាប់ផ្តើមគម្រោងផែនការថ្មី។ ចំណែកការបណ្តាក់ទុន និងប្រើប្រាស់លុយកាក់ ក្នុងពេលនេះគឺមានប្រសិទ្ធភាពបំផុត។ អ្នកអាចចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ដោយមិនមានផលប៉ះពាល់ណាមួយទៅនឹងលទ្ធផលចុងក្រោយនៃការងារនោះទេ។ ប៉ុន្តែរឹត តែល្អដែលអ្នកនឹងជួបនូវសំណាងជាច្រើនត្រឡប់មកវិញ។ ដោយឡែក សូមធ្វើយ៉ាងណា ជឿជាក់ទៅលើបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន ជាជាងការពឹងពាក់អាស្រ័យទៅ លើអ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលេនេះរាល់អាជីពរបស់អ្នកអាចរំពឹងថា មានស្ថេរភាពបំផុត ហើយលោកអ្នកក៏អាចចាប់ផ្តើមការងារថ្មី ឬការបង្កើតមុខរបរថ្មីៗនៅក្នុង នេះតាមបំណងប្រាថ្នាផងដែរ។ ក្នុងនោះវាជាពេលវេលាល្អបំផុតសម្រាប់ការងារសហការ នានា ដូច្នេះសូមប្រើប្រាស់ពេលវេលានេះឲ្យបានរួសរាន់ និងដោយប្រសិទ្ធភាពបំផុត។ ក្រៅ ពីនេះ លោកអ្នកអាចនឹងធ្វើដំណើរក្នុងរវាងចុងខែនេះ។ ក្នុងនោះដែរ ប្រហែលជាដល់ពេល ដែលអ្នកត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬកែលម្អសមត្ថភាពការងារដើម្បីមានលទ្ធភាព កាន់តែទូលំទូលាយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំកុំអោយភ្ជាប់ហេតុការណ៍ ដែល កន្លងផុតទៅហើយ ពីព្រោះវាមិនធ្វើអោយអ្នកទទួលបានផលល្អនោះទេ។ លើសពីនេះ អ្នក នៅជួបបញ្ហាប្រទាក់ក្រឡាខ្លះដែលកើតឡើងក្នុងពេលប្រតិបត្តិការងារ ហេតុនេះសូមមាន ការប្រុងប្រយ័ត្ន ហើយដោះស្រាយទៅតាមសន្តិវិធី។ នៅដើមដំបូងនៃការអនុវត្តការងារ គឺ អ្នកអាចមានជួបបញ្ហាច្រើន ប៉ុន្តែសូមមានភាពអត់ធ្មត់ជានិច្ច ពីព្រោះលទ្ធផលល្អប្រសើរនឹង កើតឡើងចំពោះអ្នកវិញក្នុងពេលឆាប់ៗ។  លើសពីនេះ សូម ព្យាយាមយល់ដឹងពីការងារ និងស្ថានភាពដែលកើតឡើងជុំវិញខ្លួនដើម្បីធ្វើការសម្របបម្រួលអោយបានត្រឹមត្រូវ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះកំពុងជួបបញ្ហារាំង ស្ទះជាច្រើនការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះ គឺនឹងអាចធ្វើឲ្យ មានការខូចខាតខ្លាំងផងដែរ។ អ្វីដែលរឹតតែសំខាន់នាងនោះ លោកអ្នកអាចនឹងពិបាក ក្នុងការពឹងពាក់ អាស្រ័យមនុស្សដែលនៅក្បែរខ្លួន។ ក្នុងនោះលោកអ្នកអាចប្រឈមនឹងការ ចាញ់បោកបញ្ឆោតគេផងដែរ​ ដូច្នេះសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ហើយកុំវង្វេង នឹងពាក្យសំដីផ្អែម ពីព្រោះអ្នកអាចនឹងអាចចាញ់បញ្ឆោតគេដោយងាយណាស់នៅថ្ងៃនេះ។ ផ្ទុយទៅវិញ អ្នកនឹងអាចការពារទស្សនៈយោបល់របស់ខ្លួនបានល្អ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នក កំពុងដំណើរការ ទៅដោយល្អប្រសើរ​ ក្នុងនោះអ្នករំពឹងថាទទួលបានលាភធំពីការងារ ដែលកំពុងអនុវត្តសព្វ ថ្ងៃនេះ។ ជ្រើសរើសការងារសំខាន់មកធ្វើអោយបានមុន ពីព្រោះអ្នកអាចខ្សត់ខ្សោយពេល វេលាខ្លះក្នុងអំឡុងពេលអនុវត្តការងារថ្ងៃនេះ។ កុំសម្រាកអាហារថ្ងៃត្រង់យូរពេក ហើយក៏ មិនគួរចំណាយពេលលើរឿងដើមចុងនរណាម្នាក់ឡើយ។ ក្នុងនោះដែរ សូមធ្វើយ៉ាងណា រក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនអោយបានល្អ ហើយបើអាចសូមកុំពាក់ព័ន្ធនឹងរឿង របស់អ្នកដទៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នក មានដំណើរការល្អប្រសើរគួរឲ្យកត់សម្គាល់។ លោកអ្នកជាអាជីវករនឹងមានសុទ្ធតែអតិថិជន ល្អៗ ដែលស្ថានភាពហិរញ្ញវត្ថុក៏កំពុងកើនឡើងផងដែរ។ ក្នុងពេលនេះ អ្វីដែលអ្នកត្រូវតែ​ធ្វើឲ្យបានគឺការទំនាក់ទំនង។ ចាកចេញពីស្ថានភាពចាស់ ដែលងាយស្រួលរបស់អ្នក ហើយ ទៅ ប្រឈមមុខនឹងស្ថានភាពថ្មី ដោយសារនៅទីនោះអ្នកនឹងរកឃើញឳកាសកាន់តែច្រើន។  ក្រៅពីនេះ ចូរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្រែងបាត់របស់ ឬខាតបង់ក្នុងទំនាក់ ទំនងដែលមិនប្រាកដប្រជា។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារ ទៅតាមប្រាថ្នា។ មនុស្សនៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលើកស្ទួយការងាររបស់អ្នក យ៉ាងខ្លាំង។ ប៉ុន្តែជាការតបស្នងសូមកុំភ្លេចពិនិត្យមើលអាកប្បកិរិយា និងពាក្យសំដីរបស់ អ្នកជានិច្ច ដោយសារបញ្ហាថ្ងៃនេះច្រើនតែទាក់ទងទៅលើលោកអ្នកផ្ទាល់។ សម្រាប់លោក អ្នកដែលធ្វើការងារទាក់ទងនឹងចលន ឬអចលនទ្រព្យនឹងទទួលបានផលចំចេញច្រើន។ ទន្ទឹមនឹងនេះ ភាពភ្លេចភ្លាំងខ្លះអាចកើតឡើង ដូច្នេះសូមពិនិត្យអោយបានច្រើនដងដើម្បី បញ្ចៀសភាពខូចខាត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថ្នាក្នុងអាជីពនឹងអាច សម្រេចបានដោយងាយស្រួលបំផុត។ រាល់បញ្ហាដែលធ្លាប់រឹងស្ទះ និងមនុស្សដែលតែងតែ មើលបំណាំអ្នក ហាក់គ្មានឥទ្ធិពលណាមួយនឹងមករំខានដំណើររបស់អ្នកបន្តទៅទៀតនោះ ទេ។ ចំណែកស្ថានភាពហិរញ្ញវត្ថុវិញគឺកាន់តែប្រសើរ អ្នកនឹងអាចបំពេញបន្ថែមប្រាក់សន្សំ កាន់តែច្រើន។ ក្រៅពីនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ ការផ្លាស់ប្តូរទីកន្លែងការងារ និងកែលម្អរបត់អនុវត្តដែលអ្នកកំពុងមាន ហេតុនេះចូរមាន ភាពរហ័សរហួនដើម្បីទទួលបានផលច្រើន។

ចំណាំៈ

ឆ្នាំទាំង៣ ថោះ រោង កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner