ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់  បើអាចចូរកុំចូលទៅកៀកនឹងរឿងរបស់អ្នកដទៃ ក្នុងនោះជំនួយរបស់អ្នកក៏ត្រូវមាន ព្រំដែនផងដែរទើបជាការល្អប្រសើរ។ ក្រៅពីនេះលោកអ្នកអាចធ្វើការសម្របនឹងភាពប្រែ ប្រួលបានល្អប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ លើសពីនេះ ក៏ សូមចងចាំផងដែរថា ភាពស្ងៀមស្ងាត់ និងចិត្តអត់ធ្មត់ធ្វើអោយអ្នកអាចបញ្ចៀសផងរំខាន បានដោយសន្តិវិធី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពល និងភាពរស់ រវើកខ្លាំងក្នុងការប្រតិបត្តិការងារ ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្ត។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ បើទោះជាអ្វីៗហាក់មានភាពល្អប្រសើរយ៉ាងនេះក្តី សូមប្រយ័ត្នចំពោះការវិនិច្ឆ័យរបស់ អ្នកចំពោះស្ថានភាពដែលនៅជុំវិញខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ នោះទេ។ គួរតែព្យាយាមបដិសេធ ឬបញ្ចប់ខ្ទង់ចំណាយធំ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ និងស្ថានភាពតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍ចំពោះការងាររបស់អ្នកនោះទេ។ ហើយលើសពីនេះ សូម ពិនិត្យការងារអោយបានច្រើនដងមុនធ្វើការសម្រេច ពីព្រោះលទ្ធភាពដែលអ្នកអាចបាត់បង់ ឬខ្វះខាតពត៌មានអាចកើតឡើងបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់យ៉ាងល្អ។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ ទន្ទឹមនឹងនេះ សូមមានការប្រុង ប្រយ័ត្នក្នុងកំរិតខ្ពស់ចំពោះរាល់ការសម្រេច ឬការចាកចេញនានា ដោយសារលទ្ធភាពដែល អ្នករងផងប៉ះពាល់ផ្នែកហិរញ្ញវត្ថុកំពុងមានភាពវិជ្ជមាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួយដូរនានាអាច សម្រេចទៅបាន ឬទទួលបានផលល្អប្រសើរណាស់។ ក្នុងនោះ ការបណ្តាក់ទុនគឺអាចធ្វើទៅបាន ប៉ុន្តែក៏សូមប្រើប្រាស់ប្រភពពត៌មានជាក់លាស់ដែលអ្នកទទួលបានសម្រាប់ជាទុន ឬ ជំនួយផ្នែកស្មារតី។ ទន្ទឹមនឹងនេះ ថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់នឹងទំនាក់ទំនងជាមួយអ្នកដទៃនៅជុំវិញខ្លួន ដូច្នេះសូមព្យាយាមធ្វើទំនាក់ទំនងល្អ ហើយប្រើប្រាស់លទ្ធភាពដែលមាន ដើម្បីដោះស្រាយ ឬពិភាក្សាលើកិច្ចការងារសំខាន់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ច្រើន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយងាយស្រួល។ ក្នុងនោះ បើទោះបីជាបញ្ហាខ្លះអាចកើតឡើងស្របទៅនឹងស្ថានភាពថ្មីយ៉ាងណាក៏ដោយ ក៏ អ្នកអាចធ្វើការកែច្នៃបានយ៉ាងរលូន។ ចំពោះ លោកអ្នកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ចៅហ្វាយនាយ សូមធ្វើយ៉ាងណារក្សាទំនាក់ទំនងល្អជាមួយថ្នាក់លើ ដើម្បីអ្នកទទួលបាន ការយល់ដឹងកាន់តែច្រើនចំពោះស្ថានភាពដែលកំពុងកើតឡើង និងបញ្ចៀសភាពរអាក់ រអួលក្នុងទំនាក់ទំនងផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ការប្រមូលទិញអចលនទ្រព្យគឺអាចធ្វើទៅបាន និងទទួលបានមង្គលផងដែរ ហេតុនេះសូមប្រញាប់ប្រញាលដើម្បីកុំអោយឳកាស កន្លងផុតទៅដោយឥតប្រយោជន៍។ ទន្ទឹមនឹងនេះ លោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ និងអាចរកផ្លូវដោះស្រាយបានយ៉ាងប្រសើរ ប្រសិនបើអ្នកព្យាយាមយល់ដឹង អំពីកិច្ចការងារទាំងនោះ។ ក្រៅពីនេះ ប្រហែលជាការចាកចេញផ្លូវឆ្ងាយមិនសូវជាល្អនោះទេ ហេតុនេះបើមិនមានភាពចាំបាច់ទេ គួរកុំទាន់ចាកចេញ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរបំផុតសម្រាប់ដោះស្រាយ ក្តីក្តាំ និងភាពរអាក់រអួលក្នុងការអនុវត្តការងារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ហេតុនេះសូមកុំមានការភ័យខ្លាចក្នុងការសម្រេចចិត្ត។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតឡើងច្រើន។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្នុងនោះដែរ សូមប្រុង ប្រយ័ត្នជាមួយមនុស្សថ្មី ហើយបើអាចសូមកុំធ្វើការផ្តោះផ្តង ឬចែករំលែកពត៌មាន ព្រោះអ្នក អាចរងការខាតបង់ទ្រព្យផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត ហើយជឿជាក់លើសមត្ថភាពរបស់ខ្លួន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះលោកអ្នកដែលប្រកបរបរអាជីវកម្ម នឹងទទួលបានផលចំណេញច្រើន។ ក្នុងនោះ ដៃគូក៏ពេញចិត្តនឹងការសម្រេចចិត្ត និងគម្រោងផែនការនានាដែលអ្នកបានដាក់ចេញផងដែរ។ ដោយឡែក សូមលោកអ្នកប្រើប្រាស់ពេលវេលាអោយបានសមស្របក្នុងការបំពេញការងារ ហើយចូរព្យាយាមបញ្ចប់ការងារអោយបានចប់សព្វគ្រប់ ពីព្រោះភាពកកកុញនៃការងារ ជាប្រភពនៃភាពអវិជ្ជមាន និងរារាំងដល់ការទទួលផល។ លើសពីនេះ ជម្លោះអាចកើតឡើង ក្នុងទំនាក់ទំនងខ្លះ ដូច្នេះសូមព្យាយាមរក្សាអាកប្បកិរិយា និងពាក្យសំដី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើការងារ ឬរបររកស៊ីបានជាប្រក្រតី ប៉ុន្តែ ធ្វើយ៉ាងណាកំណត់លទ្ធភាពអោយបានសមល្មម។ វានឹងគ្មានប្រយោជន៍សោះឡើយ ប្រសិនបើអ្នកបង្ខំខ្លួនអោយលើសពេក។ លើសពីនេះ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ និងរបត់អនុវត្តផែនការទាំងឡាយ ហាក់មិនសមប្រកបនោះទេនៅថ្ងៃនេះ។

ចំណាំៈ

ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner