ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការ ទាំងឡាយដែលអ្នកប៉ងប្រាថ្នា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែ ប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារជាយូរណាស់មកហើយនោះ ឬចង់ ធ្វើរឿងថ្មី គឺវាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យ ពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការងាររបស់ខ្លួន។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទី កន្លែងការងារគឺអាចធ្វើទៅបាន ប៉ុន្តែក៏សូមមានការអត់ធ្មត់អោយបានច្រើនបំផុតផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការបង្កើតមិត្តភាព ឬធ្វើការសហការនានា។ ហើយប្រសិនបើអ្នកនឹងធ្វើការបណ្តាក់ទុនគឺមានដំណើរការ ល្អប្រសើរណាស់។ ហេតុនេះ សូមកុំមានការព្រួយបារម្ភចំពោះបញ្ហាដែលអាចនឹងកើតឡើង ក្នុងស្ថានភាពថ្មី។ សូមបន្តការងារជាធម្មតា។ ក្នុងករណីដែលអ្នកមានបំណងចង់ផ្លាស់ប្តូរការ ងារគឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។ ទោះបីជាក្នុងករណីដែលអ្នកមិនទាន់មើល ឃើញភាពជោគជ័យឆាប់រហ័សយ៉ាងណាក្តី សូមបន្តការងាររបស់អ្នក និងរកពេលវេលាខ្លះ ដើម្បីស្វែងយល់ពីស្ថានភាពដែលកំពុងកើតឡើង។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចជាមានភាពរអាក់រអួលខ្លះក្នុងការ អនុវត្តការងារ ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពអវិជ្ជមានតិចតួចនេះនឹងអាចធ្វើការដោះ ស្រាយបានដោយយ៉ាងស្រួល។  ប្រការសំខាន់ គួរយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពេល វេលា ហើយបែងចែកការងារអោយបានត្រឹមត្រូវទៅតាមលំដាប់។ សូមព្យាយាមអោយ អស់ពីលទ្ធភាពនូវកិច្ចការងារក្រោមបន្ទុករបស់អ្នក ហើយគួរចងចាំថាការផ្លាស់ប្តូរលឿន ពេកមិនល្អប្រសើរនោះទេ ហេតុនេះមានការអត់ធ្មត់ ហើយប្រឹងប្រែងជានិច្ច។ ផ្ទុយទៅវិញ សូមប្រុងប្រយ័ត្នលើទំនាក់ទំនងផ្ទាល់ខ្លួន ភាពអាក់អន់ក្នុងទំនាក់ទំនងកំពុងកើនឡើង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលល្អ ហើយល់បញ្ហាដែល នឹងអាចនឹងដោះស្រាយបាន ហើយផ្តល់មកនូវស្ថេរភាពកាន់តែរឹងមាំ។ ពេញមួយថ្ងៃនាថ្ងៃ នេះអ្នកនឹងអាចស្វែងយល់ពីស្ថានភាព ហើយធ្វើការសម្របខ្លួនបានល្អប្រសើរ។ ក្នុងនោះ បើទោះបីជាអ្នកអាចមានអារម្មណ៍តានតឹងខ្លះក្នុងដំណើរអនុវត្តការងារខ្លះក្តី សូមកុំព្រួយ បារម្ភ អ្វីៗទាំងអស់នឹងអាចដោះស្រាយ ឬសម្របសម្រួលបានដោយងាយប៉ុណ្ណោះ។ ផ្ទុយ ពីករណីនេះ សូមធ្វើយ៉ាងណាកុំពាក់ព័ន្ធនឹងរឿងក្តីក្តាំ ឬបំណុល ពីព្រោះប្រការនេះនឹងនាំ ដល់ការខាតបង់ច្រើន ហើយថែមទាំងប៉ះពាល់ទៅដល់​ទំនុកចិត្តជាពិសេស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំអោយលោកអ្នក ព្យាយាមបំពេញការងារ ហើយកុំខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍។ ការសម្រាកមុន ម៉ោង ការសម្រាកអាហារថ្ងៃត្រង់យូរ និងការនិយាយដើមចុងរបស់អ្នកដទៃនឹងក្លាយជា ចំណុចអវិជ្ជមានក្នុងការឈានទៅដល់គោលដៅ។ សូមសម្រួលការងារទាំងឡាយប្រកបទៅ ដោយផលិតភាពតាំងពីពេលព្រឹកតែម្តង ប៉ុន្តែអ្នកក៏មិនគួរចែកចាយកម្លាំងមិនសមហេតុ ផលនោះដែរ។ ក្រៅពីនេះ លោកអ្នកអាចចល័តគំនិតដោយរហ័សរហួន និងអាចធ្វើការអនុ វត្តការងារបានប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកស្រុតចុះ។​ ស្ថានភាពការងារនៅពេលនេះមិនសូវសមប្រកប ហេតុនេះសូមកុំ ទាន់សម្រេចចិត្តធ្វើការងារធំដុំពេក ក្រែងមានការខាតបង់ ពិសេសផ្នែកហិរញ្ញវត្ថុតែម្តង។ ទន្ទឹមនឹងនេះ សម្រាប់លោកអ្នកដែលធ្វើការងារផ្នែកការិយាល័យ ហាក់ពិបាករកភាសាសម ស្របក្នុងការពិភាក្សា ផ្តោះប្តូរយោបល់ ឬ ការបញ្ចេញមតិនានា កំហុសហាក់មានភាពមុត ស្រួច។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ហើយព្យាយាមដោះស្រាយបញ្ហាចំពោះមុខដោយ ប្រុងប្រយ័ត្ន។ ហើយគួរធ្វើយ៉ាងណាសូមធ្វើសកម្មភាពទាំងអស់ប្រកបទៅ ដោយការ គ្រប់គ្រងច្បាស់លាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ជាពេលល្អប្រសើរសម្រាប់លោកអ្នក ដែលបំពេញការងារផ្នែកគណនេយ្យ ឬហិរញ្ញវត្ថុនានា។ អ្នកនឹងអាចទទួលបានភាពរហ័ស រហួន និងការយល់ដឹងខ្ពស់ទាក់ទងនឹងលុយកាក់ ឬឯកសារពាក់ព័ន្ធ។ ហើយចំពោះលោក អ្នកជាអាជីវករ អ្នកអាចបំពេញមុខរបរធំតូចទៅតាមបំណងប្រាថ្នា ដោយមិនប្រទះនូវ ឧបសគ្គនោះទេ។ ក្នុងនោះរាល់ការផ្លាស់ប្តូរនានាគឺអាចធ្វើទៅបានដោយសមស្រប ហេតុនេះ មិនចាំបាច់ព្រួយបារម្ភចំពោះស្ថានភាពថ្មីនោះទេ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងបាត់បង់ ទំនុកចិត្តខ្លះក្នុងទំនាក់ទំនង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់ជួបប្រទះភាពស្មុគ្រស្មាញ និង បញ្ហាតូចតាចដែលប្រទាក់ក្រឡាច្រើន។ បើមិនដូច្នេះ អ្នកក៏ប្រហែលជាអ្នកនឹងត្រូវប្រឈមមុខនឹងឧបាយកលរបស់ដៃគូ ឬមនុស្សដែលនៅជុំវិញខ្លួនផងដែរ ដូច្នេះសូមមានភាពច្បាស់ លាស់រាល់សកម្មភាពដែលអ្នកទទួលខុសត្រូវ ពឹងផ្អែកលើឯកសារ ឬពត៌មានអោយបានពិត ប្រាកដច្បាស់លាស់។ លើសពីនេះ ការជឿទុកចិត្ត ឬបង្កើតមិត្តភាពថ្មីគួរយកចិត្តទុកដាក់ឲ្យ បានច្រើនបំផុត ក៏ព្រោះតែអ្នកក៏អាចនឹងប្រឈមមុខជាមួយជំនឿចិត្ត ឬការបោកបញ្ឆោត ផងដែរ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចនឹងមានអារម្មណ៍ចង់ ដោះស្រាយគ្រប់រឿងក្នុងពេលតែមួយ។ អ្នកអាចធ្វើតាមវិចារណញាណរបស់ខ្លួនបាន។ ថ្ងៃ នេះ ក៏ជាពេលដែលមានអំណោយផលសម្រាប់បញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុន។ ហោរាសាស្រ្តអាជីពសន្យាថា អ្នកនឹងអាចបញ្ចប់ការងារដោយជោគជ័យ។ អ្នកនឹងអាចជំនះ រាល់ឧបសគ្គដោយវិធីសាស្រ្តធម្មតា។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរក្នុងាការបង្កើតថ្មី ការតាំងបង្ហាញ ការសំដែង និងបើកសម្ពោធនានា ហេតុនេះសូមប្រើប្រាស់ពេលវេលានា ពេលនេះអោយមានប្រសិទ្ធភាពបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សក្កានុពលថាមពលរបស់អ្នកមានពេញលេញ ប៉ុន្តែអ្នកគួរចេះគ្រប់គ្រង និងប្រើប្រាស់អោយបានត្រឹមត្រូវតាមកាលទេស។ ហើយបើទោះ អ្វីៗហាក់ល្អប្រសើរណាស់ក្តី សូមកុំទាន់ចាប់ផ្តើមការងារដែលធំដុំពេក សន្សឹមៗជាការល្អ ប្រសើរជាង។ ដោយឡែក អ្នកអាចធ្វើអោយមនុស្សនៅជុំវិញខ្លួនពេញចិត្តនឹងគម្រោង និងការសម្រេចចិត្តរបស់អ្នកណាស់ ប៉ុន្តែ វាក៏មានភាពចាំបាច់បំផុតដែលអ្នកត្រូវប្រើប្រាស់ ពាក្យសំដី និងកាយវិការរបស់ខ្លួនអោយបានសមស្រប។ ក្នុងនោះក៏សូមចងចាំថារាល់មតិ រិះគន់ទាំងឡាយអាចបណ្តាលអោយមានគ្រោះ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះអំនោយផលល្អប្រសើរសម្រាប់ការចាប់ ផ្តើមថ្មី។ ចូរកុំមានការព្រួយបារម្ភចំពោះស្ថានភាពថ្មី អ្វីៗនឹងផ្តល់ផលប្រសើរ ហើយមាន ភាពរឹងមាំណាស់។ ក្នុងនោះ អ្នកក៏អាចនឹងធ្វើជាអ្នកដឹកនាំក្រុម ឬជាអ្នកគ្រប់គ្រងស្ថានភាព អាជីវកម្មនានាបានយ៉ាងប្រសើរ ដោយសារអ្នកទទួលបានអំណោយផលខាងពាក្យសំដី និងការចរចា។ លើសពីនេះ សូមព្យាយាមបង្កើតគំនិតច្នៃប្រឌិតថ្មី ដើម្បីអ្នកអាចឈានឆ្ពោះ ទៅក្នុងស្ថានភាពថ្មីដែលកាន់តែរីកចម្រើន។  ផ្ទុយទៅវិញ​ លោកអ្នកអាចរងឥទ្ធិពលពីខាង ក្រៅខ្លះ ហេតុនេះការពិចារណា និងវិភាគវាយតម្លៃមានភាព ចាំបាច់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះស្ថានភាពមួយចំនួនអាចនឹងបន្លាំការ គិត និងការសម្រេចចិត្តរបស់អ្នក។ អាស្រ័យហេតុនេះ សូមចាត់ចែងការងារសំខាន់ រហូតទៅ ដល់ថ្ងៃក្រោយទើបជាការល្អប្រសើរ ហើយមិនធ្វើឲ្យអ្នកមានការខាតបង់។ ក្នុងនោះដែរ អ្នក គួរព្យាយាមធ្វើកិច្ចការដែលសំខាន់ៗ ហើយកុំគិតគូរវែងឆ្ងាយរឿងគម្រោងអនាគតនៅពេល នេះ។ យកចិត្តធ្វើការងារ ពិសេសការទទួលខុសត្រូវគួរតែធ្វើឡើងដោយម៉ត់ចត់។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទំនងការទូត ដើម្បីអ្នកមានលទ្ធភាពបន្ថែមក្នុងការអភិវឌ្ឍន៍ការងារ និងដំណោះស្រាយ។

ចំណាំៈ

ឆ្នាំទាំង៥ ជូត រោង មមី វក ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner