ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែសូមព្យាយាមជាពិសេសេប្រសិនបើអ្នកសម្រេចចិត្តថាចង់ផ្លាស់ប្តូរការងារ។ ឳកាសនឹង អាចកើតឡើងខ្ពស់ដែលស្ថានភាពហិរញ្ញវត្ថុរបស់អ្នករងផលប៉ះពាល់។ ប៉ុន្តែបើទោះបីជា ស្ថានភាពអវិជ្ជមានកំពុងមានរូបរាងយ៉ាងណា លោកអ្នកអាចការពារ ឬកែប្រែបាន ដោយ ត្រឹមតែអ្នកយកឈ្នះភាពអសកម្ម និងភាពខ្ជិលច្រអូសរបស់អ្នក។ ក្នុងនោះដែរ សូមកុំធ្វើការ ផ្លាស់ប្តូរអ្វីៗលឿនពេក បើទោះបីជាក្នុងពេលចាប់អ្នកអ្នកមិនទាន់បានឃើញពន្លឺ ឬស្ថាន ភាពរីកចម្រើនក្តី។ នៅចុងបញ្ចប់នៃការងារថ្ងៃនេះ អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះអ្នកត្រូវប្រុងប្រយ័ត្នអោយបានខ្លាំង។ ស្ថានភាព ការងារមិនសូវជាល្អប្រសើរនោះទេ ពិសេសខាងទំនាក់ទំនងតែម្តង។ ប្រហែលជាអាចមាន ភាពញុះញង់ពីមិត្តរួមការងារ ដូច្នេះសូមព្យាយាមដោះស្រាយជាមួយថ្នាក់លើ ឬរក្សាភាព អត់ធ្មត់ ប្រសើរជាងធ្វើអោយមានរឿងអាស្រូវផ្ទាល់ជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ ចូរប្រុងប្រយ័ត្នក្នុងពេលអនុវត្តការងារ ហើយបើអ្នកជួបករណីរឹងស្ទះចូរព្យាយាមដោះ ស្រាយអោយបានលឿន ពិសេសសំណើផ្នែកអាជីវកម្ម។  ការខិតខំប្រឹងប្រែង និងភាពអត់ ធ្មត់របស់អ្នកនឹងយកឈ្នះរាល់ភាពអសកម្ម ប៉ុន្តែសូមចងចាំថាវានៅឆ្ងាយពីលទ្ធផលដែល អ្នករំពឹងនៅឡើយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វិជ្ជាជីវៈ អាជីវកម្ម និងរាល់កិច្ចការងាររបស់អ្នក កំពុងជួបនៅភាពរីកចម្រើន និងរីករាយបំផុត។ សម្រាប់បញ្ហាដែលលេចរូបរាងនៅពេលនេះ គ្មានអ្វីធំដុំ ឬធ្វើអោយរំខានទៅដល់កិច្ចការងាររបស់អ្នកទេ។ ទន្ទឹមនឹងនេះ ស្ថានភាពខាង ក្រៅកំពុងមានភាពរំជើបរំជួល និងអាសកម្មខ្លាំង ហេតុនេះសូមវិនិច្ឆ័យអោយបានល្អិតល្អន់ ហើយធ្វើយ៉ាងណាកុំឆោតល្ងង់ចំពោះទំនាក់ទំនងដែលមិនសមស្រប។ ក្នុងនោះក៏សូមចង ចាំផងដែរថា សកម្មភាពជ្រុលហួសហេតុ និងភាពធំដុំពេក អាចបង្កភាពភ័យខ្លាចទៅដល់ ដៃគូ និងមិត្តរួមការងារ​ ហេតុនេះសូមគ្រប់គ្រងយ៉ាងណាអោយនៅក្នុងកំរិតមធ្យម។   

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងមុខរបរនានារបស់អ្នកកំពុង ជួបស្ថានភាពហ្នឹងហ្ន ហើយទទួលបានផលល្អប្រសើរណាស់។ អ្នកអាចធ្វើការសម្រេចចិត្ត លើករណីធំដុំ ការផ្លាស់ប្តូរ និងការសហការនានា ពិសេសលើផ្នែកបណ្តាក់ទុនតែម្តង។ ប៉ុន្តែ ហោរាសាស្រ្តអាជីពលើកទឹកចិត្តអោយលោកអ្នកធ្វើការផ្សព្វផ្សាយ។ ចំពោះសហសេវិក និង អ្នកគ្រប់គ្រងរបស់អ្នកពេញចិត្តពេញថ្លើមនឹងកិច្ចការងារ ឬវិជ្ជាជីវៈរបស់អ្នកណាស់ ប៉ុន្តៃថ្ងៃ នេះមិនទាន់ជាពេលសមស្របសម្រាប់រំពឹងគិតដល់មុខតំណែងថ្មីនៅឡើយទេ។ ក្រៅពីនេះ អ្នកទទួលបានភាពវ័យឆ្លាត និងការសម្រេចចិត្តខ្ពស់។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលសមស្របសម្រាប់គិតគូរដល់គម្រោងផែន ការអនាគត។ អ្នកទទួលមានភាពឈ្លាសវៃ និងការជួយជ្រោមជ្រែងច្រើនពីសំណាក់មនុស្ស រួមការងារ ពិសេសថ្នាក់លើរបស់អ្នក ដូច្នេះសូមកុំធ្វើអោយខកខានឳកាសគិតគូរដល់ផែន ការសកម្មភាពថ្មី។ ការរៀបចំគ្រប់គ្រងនៅពេលនេះនឹងហុចផលយ៉ាងប្រសើរសម្រាប់ភាព រីកចម្រើន ពិសេសផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ បើទោះបីជាស្ថានភាពអាក្រក់ខ្លះអាចនឹង កើតមានឡើងក្តី សូមឈរក្នុងជំហររបស់អ្នក ហើយព្យយាមដោះស្រាយ និងបន្តគោលដៅ របស់ខ្លួន។ ការផ្លាស់ប្តូរនៅពេលនេះមិនធ្វើអោយអ្នកទទួលបានភាពរីកចម្រើនតាមបំណង នោះទេ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយអ្នករក្សា ជំហរ កុំបាត់បង់ការប្រុងប្រយ័ត្ន ពីព្រោះករណីអវិជ្ជមានដែលមិននឹកស្មានដល់អាចកើត ឡើងនៅក្នុងពេលអ្នកបំពេញការងារ។ ទន្ទឹមនឹងនេះ បើទោះបីជាសកម្មភាពការងារអាចធ្វើ ទៅបានដោយភាពស្ងៀមស្ងាត់ជាប្រក្រតីក្តី សូមកុំព្យាយាមផ្លាស់ប្តូរអ្វីៗឡើយ អ្នកគួររក្សា លំដាប់អោយនៅដដែល។ ក្នុងនោះ ឳកាសដែលបាត់បង់ ឬខាតបង់លុយកាក់ក្នុងអាជីវកម្ម កំពុងកើនឡើងផងដែរ ហេតុនេះគួរយកចិត្តទុកដាក់ជាពិសេសលើករណីនេះ។ ដោយឡែក សូមរក្សាគំលាតពីមនុស្សឆ្នាំរកា សម្រាប់ការសំងាត់ផ្សេងៗ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការអនុវត្តការងារនានាហាក់មានភាពរឹងស្ទះច្រើន ដូច្នេះវាទាមទារចំណាត់ការអោយបានរហ័សរហួន ឬគម្រោងផែនការមួយដែលច្បាស់ លាស់។ អ្នកក៏មិនអាចបណ្តែតបណ្តោយសកម្មភាពការងារក្នុងដៃអ្នកដទៃបានដែរ វាទាម ទារការប្រឹងប្រែងខ្លាំងពីលោកអ្នកតែម្តង។ ក្នុងនោះ សម្រាប់នៅពេលព្រឹក ចូរធ្វើការសម្រប សម្រួលយ៉ាងណាអោយបានច្រើនបំផុត។ អ្នកត្រូវតែធ្វើការងារទាំងនោះ បើទោះបីជាក្នុង ករណីខ្លះវាលែងស្ថិតក្នុងបន្ទុកផ្ទាល់របស់អ្នកក្តី។  សូមចងចាំថា គួរធ្វើសកម្មភាពការងារ ដោយច្បាស់លាស់ ហើយក៏កុំបណ្តោយតាមចិត្តដែលនឹកឃើញឡើយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរសំរាប់ការងារជាក្រុម ការសហការ ការបង្កើតស្នាដៃថ្មី ក៏ដូចជាការបើកសម្ពោធនានា។ លោកអ្នកក៏មានមនុស្ស នៅជុំវិញខ្លួនជួយទំនុកបម្រុង និងរក្សាការពារផង។ ប៉ុន្តែសូមចងចាំថា លោកអ្នកមិនអាច ងាកចេញពីផែនការសកម្មភាពដែលមានរៀបចំនោះទេ ភាពប្រែប្រួលខ្លាំងក្នុងមជ្ឈដ្ឋានជុំ វិញខ្លួនអាចធ្វើអោយប៉ះពាល់ដល់អាជីព ប្រសិនបើអ្នកមានការធ្វេសប្រហែស។ ចំពោះ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ ថ្ងៃនេះជាពេលសមស្របល្អប្រ សើរ។ ​ផ្ទុយពីភាពរីកចម្រើនដ៏ល្អប្រសើរនៅក្នុងពេលនេះ ចូរប្រយ័ត្នជំនួយដែលនាំដល់ឯក ជនភាពរបស់អ្នកដទៃ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានការរំខានតិចតួចលើករណី សម្រេចចិត្តនានា។ សូមព្យាយាមស្វែងរកពត៌មានលំអិត ពិភាក្សាផ្តោះប្តូរយោបល់ ឬស្នើសុំ ជំនួយចំពោះករណីដែលអ្នកមិនច្បាស់លាស់។ ការប្រយ័ត្នប្រថាននៅក្នុងពេលនេះមិនល្អ ទេ វានាំដល់ការបាត់បង់កិត្តិនាម និងលុយកាក់ផងដែរ។ លោកអ្នកក៏ហាក់មានការរំខានតិច តួចពីការពិត និងភាពស្រមើស្រមៃ។ ក្នុងករណីនេះ ការសំឡឹងមើលផ្លូវចិត្ត និងគោល បំណងរបស់អ្នកអោយបានច្បាស់អាចជួយដល់ភាពស្ថេរភាពការងារបានល្អ​ប្រសើរ។ លើស ពីនេះ ចូរមានការទទួលខុសត្រូវទៅលើការងារអោយបានខ្ពស់ ហើយប្រឹងបញ្ចប់ការងារ នោះអោយបានលឿន។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មកំពុងមានផលប៉ះពាល់ ច្រើន ពិសេសលើរឿងលុយកាក់។ អ្នកមិនអាចប្រើប្រាស់ហិរញ្ញ​វត្ថុ ឬចាយវាយក្នុងការ បណ្តាក់ទុនបានល្អប្រសើរនោះទេ ពីព្រោះការខាតបង់មានកំរិតធំធេង។ ក្នុងនោះ ពេល វេលាក៏ហាក់គ្មានតុល្យភាពរវាងការងារ និងសុខុមាលភាពដែរ ហេតុនេះវាអាស្រ័យទៅលើ អ្នកក្នុងការចាត់ចែងពេលយ៉ាងណាដែលមិនធ្វើអោយប៉ះពាល់ទៅដល់សុខភាព និងផ្លូវចិត្ត របស់អ្នក។ ប្រការពិសេសនៅពេលនេះ សូមព្យាយាមកែតម្រូវទម្រង់គ្រប់គ្រងការងារ និង វិធីសាស្រ្តទទួលខុសត្រូវចំពោះអាជីវកម្ម សម្រាប់លោកអ្នកជាអាជីវករ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពរំលឹកថា វាមិនយឺតពេលនោះទេ ក្នុងការផ្លាស់ប្តូរជីវិតអាជីពរបស់អ្នក។ ហេតុនេះសូមធ្វើសកម្មភាពដោយភាពប្រុងប្រយ័ត្ន សន្សឹមៗនឹងមិនខាតប្រយោជន៏។ ស្របពេលជាមួយគ្នានេះ សូមព្យាយាមរឹតចំណងមិត្តភាព ធ្វើទំនាក់ទំនងការទូត និងចូលរួមក្នុងសកម្មភាពក្រុមអោយបានច្រើន។ ប៉ុន្តែដាច់ខាតមិនគួរ ប៉ះពាល់នឹងរឿងរបស់អ្នកដទៃនោះទេ ពីព្រោះមិនត្រឹមតែនឹងបានការតបស្នងនោះទេ បែរ ជាអាចនាំរឿងដល់ខ្លួនទៅវិញ។ ក្រៅពីនេះ លោកអ្នកក៏រំពឹងថាទទួលបានដំណឹងល្អទាក់ ទងនឹងការសម្រេចចិត្តនាគ្រាមុននេះផងដែរ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សកម្មភាពការងាររបស់អ្នកនឹងអាចផ្តល់ផលដ៏ ល្អ។ អ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ហើយក៏ងាយនឹងទទួលបានភាពចម្រើនលូត លាស់ផងដែរ។ វាប្រាកដណាស់ថា​ លោកអ្នកត្រូវប្រឹងប្រែងបំពេញការងារ ប៉ុន្តែភាពប្រឹង ប្រែងនេះនាំដល់លទ្ធផលច្រើន។ ក្នុងនោះ ថ្ងៃនេះផ្តល់នូវភាពច្បាស់លាស់ទៅលើជំហាន របស់អ្នក អ្នកអាចបញ្ជាក់ពីស្ថានភាពការងារ និងមានទស្សនៈវិស័យល្អសម្រាប់អនាគត អាជីព។ ផ្ទុយទៅវិញ សម្រាប់ការផ្លាស់ប្តូរការងារគួរតែកុំទាន់ធ្វើនៅពេលនេះ ប្រសិនបើអ្នក មិនចង់ជំនះនឹងស្ថានភាពច្រើននោះទេ។ វាមិនយឺតពេលនោះទេសម្រាប់ការផ្លាស់ប្តូរដែល ល្អប្រសើរនៅថ្ងៃខាងមុខ។

ចំណាំៈ

ឆ្នាំទាំង៤ ខាល ថោះ មមែ ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner