ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់កំពុងមានភាពរាំងស្ទះ បញ្ហាស្មុគ្រស្មាញតូចតាចជាច្រើនអាចនឹងជះឥទ្ធិពលអាក្រក់សម្រាប់លទ្ធផលជាទូទៅ។ សូមលោកអ្នកប្រកាន់ខ្ជាប់គោលការណ៍ ប៉ុន្តែក៏ត្រូវព្យាយាមស្វែងយល់ពីបញ្ហា និងរកផ្លូវដោះស្រាយឲ្យបានល្អប្រសើរផងដែរ។ ក្នុងនោះការបាក់ទឹកចិត្ត ការភ្ជាប់ខ្លួនទៅនឹងបញ្ហា ភាពខ្លាចរអាកំហុស នឹងធ្វើឲ្យអ្នកកាន់តែពិបាកដោះស្រាយបញ្ហាការងារ។ ផ្ទុយពីភាពអវិជ្ជមាននេះ អ្នកមានលទ្ធភាពគ្រប់គ្រាន់ស្វែងយល់ពីបញ្ហា ហេតុនេះសូមប្រើប្រាស់អំណោយផលដែលអ្នកមានឲ្យ មានប្រសិទ្ធភាពបំផុត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ក្នុងនោះ ថ្ងៃនេះក៏ជាពេលល្អសម្រាប់ធ្វើការទំនាក់ទំនង ការដោះស្រាយបញ្ហាចាស់ថ្មី និងការចាកចេញដើម្បីសាកល្បងធ្វើការងារ ឬស្វែងរកឳកាសថ្មីៗផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ ​និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងការ និយាយស្តី ឬធ្វើសន្និដ្ឋានវាយតម្លៃផ្សេងៗ។ ស្ថានភាពចំពោះមុខខ្លះអាចនឹងមិនដូចជាអ្វី ដែលអ្នកបានមើលឃើញនិងយល់ដឹងនោះទេ ដូច្នេះសូមចំណាយពេលអោយបានសម ស្របក្នុងការគិតគូរវាយតម្លៃ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារថ្ងៃនេះមានដំណើរការទៅដោយប្រក្រតី ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើគម្រោងការ និងការធ្វើទំនាក់ទំនង។ លោកអ្នកអាចនឹងពិបាកក្នុងការអនុវត្តការងារដោយឯកឯង ដូច្នេះសូមសហការ ឬធ្វើការជាក្រុមទើបជាការល្អប្រសើរ។ ភាពអត់ធ្មត់ក្នុងពេលនេះត្រូវតែមានកំរិតខ្ពស់ ពីព្រោះជម្លោះអាចកើតឡើង និងអាចជះឥទ្ធិពលអាក្រក់។ ទន្ទឹមនឹងនេះ លោកអ្នកប្រហែលជាត្រូវការអត់ធ្មត់ច្រើន ចំពោះហេតុការណ៍ដែលបានកើតឡើង ក្នុងនោះក៏សូមចងចាំដែរថា ការតស៊ូមតិ ឬការ វែកញែកផ្សេងៗហាក់មិនបានជាការ​ ថែមទាំងនាំដល់កង្វល់កាន់តែច្រើនទៅវិញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពសំណាង និងផលលាភក្នុងកិច្ចការងារមានកំរិតខ្ពស់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារតាមក្តីប្រាថ្នា ហើយគ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ពីព្រោះថ្ងៃនេះធានាថាមិនមានភាពរាំងស្ទះណាមួយមករំខានភាពរីកចម្រើនរបស់អ្នកឡើយ។ ដោយឡែក ធ្វើយ៉ាងណាពិចារណាឲ្យមានវែងឆ្ងាយចំពោះរាល់ពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះភាពឆេវឆាវ មិនមែនជាជម្រើសល្អក្នុងថ្ងៃនេះទេ។ ក្នុងពេលនេះ លោកអ្នកក៏រំពឹងថានឹងមានដំណើរចាកចេញមួយទាក់ទងនឹងកិច្ចការងារ ដូច្នេះសូមព្យា យាមស្វែងយល់អំពីការងាររបស់អ្នកអោយបានលម្អិត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចា ការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនថ្មីនេះ។ លោកអ្នកគួរក្សាអ្វីឲ្យនៅជាធម្មតា ពីព្រោះការផ្លាស់ប្តូរក្នុងពេលនេះអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនហ្នឹងហ្ន៎។ ទន្ទឹមនឹងនោះជម្លោះ ឬភាពយល់ច្រលំក្នុងរង្វង់ការងារអាចកើតឡើង និងបង្ករផលលំបាកចំពោះស្ថេរភាពការងាររបស់អ្នក។ លើសពីនេះ​ ប្រហែលជា នៅពេលព្រឹកអ្នកអាចជួបនឹងស្ថានភាពតានតឹងខ្លះផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមកុំមានការ ព្រួយបារម្ភហួសហេតុពេក អ្វីៗនឹងប្រែជាល្អប្រសើរវិញបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងនោះលោកអ្នកអាចធ្វើការងារតាមក្តីប៉ងប្រាថ្នាបាន ដោយគ្មានអ្វីអាចជំទាស់បានឡើយ។ លាភសំណាង និងលទ្ធផលល្អនៃការងារអាចនឹងកំណត់បាននៅរវាងពេលល្ងាច តែសូមលោកអ្នកពាក្យសំដី។ គួរតែនិយាយតែអ្វីដែលអ្នកគិតថាមានប្រយោជន៍ ហើយដែលជាប់ទាក់ទងជាមួយនឹងកិច្ចការងារប៉ុណ្ណោះ។ ចំពោះបញ្ហាជម្លោះនានាមិនអាចនឹងកើតឡើងបានទេក្នុងពេលនេះ ដូច្នេះលោកអ្នកអាចបង្ហាញគោលគំនិត និងគម្រោងរបស់ខ្លួនបាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកអ្នកអាចជួបនឹងភាពរីករាយដែលនាំមកឲ្យដោយមនុស្សដែលនៅ ក្បែរ។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារ ដូច្នេះមិនចាំបាច់ប្រញាប់ពេកទេ។ ដោយឡែក លោកអ្នកអាចមានបញ្ហាបន្តិចបន្តួចទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ដូច្នេះគួរនិយាយតែពាក្យចាំបាច់ប៉ុណ្ណោះ។ ក្រៅពីនេះ ហោរាសាស្រ្ត អាជីពហាមប្រាមលោកអ្នកមិនអោយបាត់បង់ជំនឿចិត្ត និងការតស៊ូនោះទេ ពីព្រោះនៅក្នុង ពេលឆាប់ៗអ្នករំពឹងថាទទួលបានលាភយសពីការងារដែល កំពុងអនុវត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងប្រទះទំងន់ការងារដែលច្រើនលើសសព្វដង ដូច្នេះការលំបាកខ្លះក៏អាចនឹងកើតមានដែរ។ យកល្អគួរបែងចែកពេលវេលា ព្រមទាំងរកពេលវេលាសម្រាកខ្លះទើបល្អប្រសើរ។ លោកអ្នកអាចនឹងជួបលាភសំណាងល្អណាស់ក្នុងពេលនេះ ដូច្នេះសូមសំឡឹងមើលឳកាស ហើយត្រូវមានភាពរួសរាន់ផង ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរស្ថានភាពអាចមើលឃើញថានឹងកើតឡើង ប៉ុន្តែប្រសិនបើអាចរក្សាការងារនានាឲ្យនៅជាធម្មតាសិន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះឃើញថាមានភាពលំបាកក្នុងការសម្រេចកិច្ចការឲ្យបានផ្លែផ្កាគួរជាទីពេញចិត្តណាស់។ លោកអ្នកអាចជួបបញ្ហាច្រើន ពិសេសទាក់ទងនឹងការងារចាស់។ លោកអ្នកគួរតែសុំការពិភាក្សា ឬជំនួយពីមនុស្សនៅក្នុងក្រុមការងារ ហើយមិនត្រូវប្រថុយសម្រេចចិត្តចំពោះការងារដែលអ្នកមិនស្គាល់មានចំណេះដឹងឡើយ។ លើសពីនេះ ប្រសិន បើអ្នកត្រូវប្រឈមនឹងការសម្រេចចិត្តដែលខានពុំបានសូមពឹងអាស្រ័យទៅលើពត៌មាន​លំអិតផ្សេងៗដែលអ្នកទទួលបាន និងកុំភ្លេចស្នើសុំជំនួយពីមនុស្សដែលជិតស្និទ្ធ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្តក្នុងពេលនេះនឹងហុចផលយ៉ាងល្អប្រសើរ។ លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងជួយយកអាសារណាស់ ដូច្នេះបញ្ហាតូចតាចខ្លះដែលអាចនឹងកើតថ្ងៃនេះគឺអាចដោះស្រាយទៅបានដោយរលូន។ ប៉ុន្តែភាពចាំបាច់ដែលអ្នកត្រូវធ្វើ គឺការបំពេញតួនាទីឲ្យបានល្អ ព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមបន្ទុក។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពពេញ លេញក្នុងការបញ្ចេញមតិយោបល់ និងការការពារទស្សនៈរបស់ខ្លួនបានក្នុងពេលបំពេញ ការងារ។ ដោយឡែក ប្រហែលជាអ្នកមិនគួរពាក់ព័ន្ធនឹងរឿងលុយកាក់របស់អ្នកដទៃនោះ ទេ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ រោង មមី វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner