ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការចាកចេញ ការផ្លាស់ប្តូរស្ថានភាព អាជីព ឬការផ្លាស់ប្តូរទីកន្លែងការងារតែម្តង។ ផលល្អកើតមានច្រើន ហើយបញ្ហាក៏អាចដោះ ស្រាយបានដោយងាយស្រួលផងដែរ។ ក្រៅពីនេះ សូមមានអនុគ្រោះ និងជួយយកអាសារ មនុស្សនៅក្នុងក្រុម ការងារ ឬមនុស្សដែលនៅក្បែរខ្លួនអោយបានច្រើន។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ទទួលបានតាមបំណងប្រាថ្នានៅឡើយ។ ហេតុនេះសូមបន្តការងារអោយអស់ពី លទ្ធភាព ពិសេសការទទួលខុសត្រូវគឺមានភាពចាំបាច់បំផុត។ ម្យ៉ាងទៀត ចូរព្យាយាមយ៉ាង ណាបញ្ចប់ការងារក្រោមការទទួលខុសត្រូវអោយអស់ បើអាចសូមកុំទុករហូតទៅដល់ថ្ងៃ ស្អែក។ ដោយឡែក សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់ ចំពោះសកម្មភាពការងារទាំងឡាយដែលអ្នកកំពុងធ្វើ។  ផ្ទុយទៅវិញ បើទោះបីជាអ្នកអាច ជួបបញ្ហាខ្លះក្តី សូមកុំបាក់ទឹកចិត្តចំពោះអ្វីៗនឹងអាចសម្របសម្រួល ដោះស្រាយដោយ ភាពងាយស្រួល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំ ពិសេសទាក់ទងនឹងការតម្លើងឋានៈតួនាទី។ ក្នុងនោះ បើអ្នកកំពុងបំពេញការងារ ឬអាជីវកម្ម ក្តី ភាពជោគជ័យដ៏ត្រចេះត្រចង់នឹងកើតឡើងចំពោះលោកអ្នក។ ផ្ទុយទៅវិញ អ្នកមិនគួរចូលរួមនឹងមតិរិះគន់ទាំងឡាយឡើយ ប្រយ័ត្នបង្កើតកំហុសដោយមិនដឹងខ្លួន។ ក្រៅពីនេះ សូមលោកអ្នកផ្តោតការងារជាមួយនឹងគំនិតច្នៃប្រឌិត ឬគួរប្រើទេពកោសល្យក្នុងការដោះ ស្រាយ ឬអនុវត្តការងារជានិច្ច។ ក្រៅពីនេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីមួយ សូមកុំមានភាពស្ទាក់ស្ទើរក្នុងការបដិសេធ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកកុំបីបង្អង់ឡើយ។ លោកអ្នកអាចជួបបញ្ហាស្មុគ្រស្មាញខ្លះៗដែលនាំមកឲ្យដោយមនុស្សនៅក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម ប៉ុន្តែសូមលោកអ្នកព្យាយាមដោះស្រាយវាដោយសន្តិវិធី។ ហាមដាច់ខាត មិនត្រូវឆេវឆាវឡើយ និងកុំបណ្តាយឲ្យមានការភ្ញាក់ផ្អើលឡើយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមលោកអ្នកព្យាយាមឲ្យអស់ពីសមត្ថភាព ក្នុងនោះដែរ ព្យាយាមគ្រប់គ្រងវិធីសាស្រ្តក្នុងការអនុវត្ត និងការប្រាស្រ័យទាក់ទងការងារនានា។ ការដែលទទួលគំនិតយោបល់អ្នកដទៃជាការប្រសើរណាស់ ប៉ុន្តែក៏ត្រូវប្រយ័ត្នការចាញ់បញ្ឆោតគេផងដែរ។  សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ​ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ ក្រៅពីនេះ ហាមដាច់ខាតមិនត្រូវធ្វើការប្រថុយប្រថាន ឬសាកល្បងទៅលើកិច្ចការងារ ឬករណីទាំងឡាយណាដែលអ្នកមិនមានច្បាស់លាស់ ឡើយ ប្រយ័ត្នចខាតបង់ច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ដូច្នេះសូមរីករាយទទួលយកសំណាងនេះ។ ដោយឡែកសម្រាប់ការងារ លោកអ្នកមិនគួរមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះការងារទាំងនោះកំពុងដំណើរទៅប្រកដោយជោគជ័យយ៉ាងត្រចេះត្រចង់ល្អណាស់។ ក្នុងនោះដែរ ប្រសិនបើអ្នកអាចមានលទ្ធភាពបណ្តាក់ទុនចំពោះការងារធំដុំ គួរចាប់ផ្តើមការងារនេះអោយបានរហ័សរហួន ហើយបើអាចគួរបែងចែកការងារសំខាន់ធ្វើនៅពេលព្រឹក ឬមិនដូច្នោះសូមបំពេញការងារ ដែលត្រឹមត្រូវនឹងលទ្ធភាព ឬសមិទ្ធភាពរបស់ខ្លួនអ្នកប៉ុណ្ណោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ដូច្នេះសូមកុំមានចិត្តស្ទាក់ស្ទើរ ឬសង្ស័យនឹងសមទ្ធភាពរបស់ខ្លួនឡើយ។ សូមព្យាយាម និងចំណាយពេលវេលាបន្ថែម ពីព្រោះភាពជោគជ័យនេះ ផ្សារភ្ជាប់នឹងការតាំងចិត្ត និងទស្សនៈវិស័យរបស់អ្នក។ ដោយឡែក សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិនទើបល្អ​ប្រសើរជាងការផ្លាស់ប្តូរទីកន្លែងការងារ។ ក្នុងនោះដែរ​ ប្រហែលប្រយ័ត្នចំពោះ ទំនាក់ទំនងថ្មីៗ ពិសេសជាមួយមនុស្សផ្ទុយភេទឆ្នាំម្សាញ់ ក្រែងមិនចុះសម្រុងគ្នា ហើយនាំ ដល់ការថ្នាំងថ្នាក់ធំដុំ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុនថ្មីឡើយ ពីព្រោះផលចំនេញនឹងលើសពីការរំពឹងរបស់អ្នក។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុមជាងការងារតែម្នាក់ឯង។ ទន្ទឹមនឹងនេះ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយយកអាសារអ្នកបាន។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពយល់ដឹងស្ថានការណ៍ និងដោះស្រាយបានដោយងាយ ស្រួល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងារ និងអាជីពផ្សេងៗរបស់អ្នកកំពុងទទួលបានភាពស្មុគ្រស្មាញ និងភាពមិនប្រាកដប្រជា។ លោកអ្នកអាចនឹងជួបការលំបាកក្នុងការជឿជាក់ទៅលើស្ថានភាពការងារ ឬរវាងមនុស្សក្នុងក្រុមការងារផងដែរ។ សូមលោកអ្នកព្យាយាមកែលម្អស្ថានភាពតាមបទពិសោធន៍ និងចំណេះជំនាញរបស់អ្នកឲ្យអស់ពីលទ្ធភាព ហើយមិនត្រូវបាក់ទឹកចិត្តឡើយ។ បើទោះស្ថានភាពនេះរំខានដល់កិច្ចការ និងអារម្មណ៍របស់អ្នកយ៉ាងណា សូមកុំបាក់ទឹកចិត្ត ឬបោះបង់ស្ថានភាពនោះឡើយ ពីព្រោះស្ថានភាព ល្អប្រសើរ និងផលចំណេញនឹងអាចឈានមកផ្លាស់ប្តូរស្ថានភាពនេះក្នុងពេលឆាប់ៗ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពម្ចាស់ការបានល្អណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងបានក្នុងពេលនេះ។ សូមព្យាយាមចាប់យកការងារ និងឳកាសនានាដែលកើតឡើងក្នុងពេលនេះ​ ហើយធ្វើយ៉ាងណាកុំសង្ស័យនឹងសមត្ថភាពរបស់ខ្លួន។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា ពិភាក្សាការងារនានាជាមួយមនុស្សគ្រប់ជាន់ថ្នាក់ ដូច្នេះសូមកុំបង្អង់យូរឡើយ។ ដោយឡែក ថ្ងៃនេះជាពេលដែលល្អប្រសើរសម្រាប់ការងារគ្រប់គ្រង ដូច្នេះសូមប្រើប្រាស់ពេលក្នុងការកែ លម្អស្ថានភាពក្រុម ឬនៅកន្លែងការងារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើការធ្វើទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងខ្លាំង។ ក្នុងពេលនេះប្រសិនបើអ្នកចំណាយពេល​​វេលា​ យកចិត្តទុកដាក់នឹងមនុស្សទន់ខ្សោយនៅជុំវិញខ្លួន​ ហើយព្យាយាមសហការក្នុងក្រៅ នោះអ្នកនឹងទទួលបានការគាំទ្រ និងឳកាសច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបរអាជីវកម្មកំពុងទទួលបានការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកអាចធ្វើអ្វីបានតាមការគ្រោងទុកគ្រប់យ៉ាង ហើយផលល្អនឹងកើតមានយ៉ងជាកច្បាស់ណាស់។ ក្នុងពេលនេះ សូមកុំភ្លេចបង្កើនវិធីសាស្រ្ត ឬត្រូវព្យាយាមបង្កើនវិជ្ជាជីវដើម្បីអាចដើរទាន់ភាពប្រែប្រួលក្នុងស្ថានភាពការងារទាំងឡាយ។ ក្រៅពីនេះ សូមផ្តោតការចាប់អារម្មណ៍ចំពោះការងាររបស់ខ្លួន ហើយមិនគួរគិតរឿងឥតប្រយោជន៍ពីមជ្ឈដ្ឋាន​ខាងក្រៅពេកនោះទេ។ ដោយឡែក សូមប្រយ័ត្នរាល់ពេលអ្នកវិនិច្ឆ័យ លើកិច្ចការងារអ្វីមួយ ពីព្រោះស្ថានភាពបាំងមុខខ្លះអាចនាំដល់កំហុស។

ចំណាំៈ

ឆ្នាំទាំង៦ ខាល ម្សាញ់ មមែ រកា ច កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner