ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មីនោះទេ។ ចំណែកបុគ្គលិករដ្ឋឯកជន ក៏ហាក់មានភាពស្មុគ្រស្មាញច្រើនក្នុងពេល បំពេញការងារផងដែរ។ យកល្អសូមលោកអ្នកដកឃ្លាបន្តិច ហើយសំឡឹងមើលពីភាព ដែលកំពុងកើតឡើង ហើយព្យាយាមដោះស្រាយទៅតាមគន្លងនៃហេតុផលពិតប្រាកដ។ ក្រៅពីនេះ គួរចែករំលែកពេលវេលាខ្លះធ្វើការវាយតម្លៃកិច្ចអនុវត្តការងារ។ ដោយឡែក លោកអ្នកនឹងមានលទ្ធភាពល្អប្រសើរក្នុងការវាយតម្លៃ និងសម្របទៅតាមស្ថានភាពបាន ល្អប្រសើរ ​ប្រសិនបើអ្នកយកចិត្តទុកដាក់ទៅលើករណីទាំងនោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន រីឯអតិថិជនទៀតសោត សុទ្ធតែពេញចិត្តនឹងការផ្តល់ជូនរបស់លោកអ្នក។ លើសពីនេះ សំណាងរបស់អ្នកនឹងនាំ មកអោយដោយមនុស្សធ្លាប់ស្គាល់ តែមិនមែនជាមនុស្សរួមក្រុមការងារនោះទេ។ ដូច្នេះសូម មានភាពរីករាយ ហើយអនុវត្តការងារតាមធម្មតា។ ក្នុងករណីដែលលោកអ្នកចង់ផ្លាស់ប្តូរ គឺអាចទៅរួច ប៉ុន្តែសូមកុំលែងជើងក្រោយ មុនជើងមុខមានលំនឹង។ ក្រៅពីនេះ សូមប្រុង ប្រយ័ត្នរាល់ពេលដែលអ្នកធ្វើទំនាក់ទំនង ពិសេសការបញ្ចេញមតិ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពអាជីពក្នុងថ្ងៃនេះសន្យា ថានឹងផ្តល់ជូននៅការកែលម្អយ៉ាងឆាប់រហ័ស ហើយក៏ទទួលបានភាពរលូនក្នុងដំណើរការ ការងារទាំងឡាយ។ ទន្ទឹមនឹងនេះ លោកអ្នកនឹងអាចដោះ ស្រាយស្ថានភាពស្មុគ្រស្មាញ ដោយភាពងាយស្រួល ហើយក៏ទទួលបានជោគជ័យ។ ថ្ងៃនេះលោកអ្នកអាចចាកចេញទៅ ឆ្ងាយដើម្បីស្វែងរកឳកាសល្អៗដែលនៅខាងក្រៅ។ ចំណែកស្ថានភាពបច្ចុប្បន្នក៏ធានាបាន នូវភាពរីកចម្រើនខ្លាំងនោះដែរ ដូច្នេះលោកអ្នកអាចជ្រើសរើសផ្លូវណាមួយដែលខ្លួនប៉ង ប្រាថ្នា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការចាប់ផ្តើមការ ងារ និងការបណ្តាក់ទុនក្នុងទំហំតូចធំ។ លោកអ្នកអាចមានលទ្ធភាពស្វែងយល់បានទូលំ ទូលាយចំពោះការងារ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកក៏ទទួលបានការគាំទ្រច្រើនពីសំណាក់ មនុស្សដែលនៅជុំវិញខ្លួនផងដែរ។ ដោយឡែក​ ក្នុងពេលនេះសូមយកចិត្តទុកដាក់ទៅលើ ការស្វែងរកឪកាស និងការរៀនសូត្របន្ថែម ពីព្រោះក្នុងពេលខាងមុខនេះអ្នកប្រហែលជា មានបន្ទុកច្រើនជាងនេះ ហើយក៏តម្រូវមធ្យោបាយដោះស្រាយ ប្រកបដោយប្រសិទ្ធភាពផង ដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងមានដំណើរ ល្អប្រសើរ។ ប៉ុន្តែវាចាំបាច់ដែលអ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៅលើគម្រោងផែនការដែល អ្នកមាន។ ការពិនិត្យវាយតម្លៃ និងសម្របសម្រួលទៅតាមស្ថានភាពប្រែប្រលជាក់ស្តែងនឹង មានប្រសិទ្ធភាពដល់អនាគតការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកកំពុងមានមនុស្ស ដែលនៅក្បែរចាំជួយ ដូច្នេះបញ្ហានៅក្នុងថ្ងៃនេះនឹងមិនបង្ករជាកង្វល់ដល់លោកអ្នកឡើយ។ ប្រការជួយបារម្ភ និងយកចិត្តទុកដាក់ជាពិសេសសម្រាប់ថ្ងៃនេះ គឺការគ្រប់គ្រងពត៌មាន  ពីព្រោះការបាត់បង់ ឬខ្វះខាងពត៌មានអាចធ្វើអោយអ្នកបាត់បង់ឳកាសល្អនាពេលនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចរចា  និងការដោះស្រាយបញ្ហាចាស់ថ្មីនានា។ ពាក្យសំដី និងកាយវិការសម្តែងចេញរបស់អ្នក អាចទាក់ទាញទឹកចិត្តមនុស្សនៅក្បែរខ្លួន ហើយក៏ទទួលបានការគាំទ្រ គោរពស្រលាញ់ ច្រើន។ ប៉ុន្តែវាក៏មានភាពចាំបាច់សម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋ និងឯកជនដែល តម្រូវពេលវេលាច្រើនជាងមុន ព្រមទាំងគំនិតច្នៃប្រឌិតថ្មីៗបន្ថែមក្នុងការអនុវត្តការងារ។  ក្នុងនោះ បើទោះបីជាអ្នកទទួលបានលទ្ធភាពច្រើនណាស់ក្តី ក៏សូមជ្រើសរើសការអនុវត្តការ ដែលមិនមានភាពពុះកញ្ចោ្រលពេក ភាពធម្មតា និងដំណើរសន្សឹមៗបញ្ចៀសបញ្ហាហើយ បានផលច្រើនទៀតផង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរ អ្នកក៏ អាចយកឈ្នះស្ថានភាពប្រកួតប្រជែងច្រើននៅក្នុងបរិស្ថានការងាររបស់ខ្លួនផងដែរ។ ប៉ុន្តែ ចំណុចសំខាន់ សូមលោកអ្នកកុំបោះបង់ផែនការដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាល ភាពការងារនៅពេលនេះ ពីព្រោះស្ថានភាពហាក់មិនសូវហ្នឹងហ្ន៎ទាំងស្រុងនៅឡើយ។ ក្នុងនោះសូមចងចាំថា ប្រសិនបើអ្នកចូលទៅជិតបញ្ហាឲ្យកាន់តែកៀនឹងបញ្ហា ឬករណីនានា អ្នកនឹងងាយស្វែងយល់ពីការងារនោះបានល្អ ដូច្នេះសូមយកចិត្តទុកដាក់លើចំណុចនេះ។ ក្រៅពីនេះ សូមជឿជាក់ទៅលើខ្លួនឯងអោយបានច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អប្រសើរគួរអោយកត់សម្គាល់។ ក្នុងនោះ អ្នកប្រហែលជាត្រូវចាកចេញពីស្ថាន ភាពដដែល ហើយទទួលបានឳកាសរីកចម្រើនបានច្រើនជាងមុន ហេតុនេះសូមប្រញាប់ ប្រញាល ហើយឆក់យកឳកាសនេះ។ ផ្ទុយទៅវិញ អ្នកប្រហែលជាគ្មានទំនាក់ទំនងល្អ ប្រសើរជាមួយមនុស្សនៅក្នុងក្រុមការងារ ឬនៅក្បែរខ្លួននោះទេ ការមើលបំណាំ និងការ       និយាយដ់មចុងបណ្តុះបង្អាប់ ឬជម្លោះអាចកើតឡើង។ ដូច្នេះសូមមានភាពស្ងៀមស្ងាត់ ហើយចំណាយពេលត្រឹមតែជាមួយការងារក្រោមបន្ទុកបណ្ណោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងពេលនេះហាក់ជួបប្រទះនូវភាព ស្មុគ្រស្មាញច្រើនជាងមុន។ ភាពអវិជ្ជមានដែលកើតឡើងក្នុងការអនុវត្តការងារ ហេតុនេះ សូមពិនិត្យទៅលើផែនការជាថ្មី និងដោយរហ័សរហួន។ ប្រសិនជាអាចសូមកុំបណ្តោយ អោយអ្នកដទៃធ្វើកិច្ចការរបស់អ្នក ការអនុវត្តដោយផ្ទាល់បញ្ចៀសបញ្ហាបានច្រើន។ បើទោះ បីជាយ៉ាងនេះក្តី សូមលោកអ្នកព្យាយាមសម្របសម្រួលសិន ដោយសារភាពលំបាកនេះនឹង ត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។ ផ្ទុយ ទៅវិញកអ្នកនឹងអាចកែប្រែភាពអវិជ្ជមានបាន ក្រោមការយកចិត្តទុកដាក់ និងបទពិសោធន៍។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការ ផ្លាស់ប្តូរ និងការសាកល្បងទៅលើកិច្ចការងារថ្មីនោះទេ ពីព្រោះភាពរំខាន និងបញ្ហាកំពុង កើតឡើងខ្លាំងក្នុងមជ្ឈដ្ឋានថ្មី។ ក្នុងនោះ ទំនាក់ទំនងក៏គួរធ្វើឡើងក្នុងកំរិតតូចចង្អៀតផង ដែរ ហើយសូម្បីតែធ្វើជំនួយក៏មិនគួរធ្វេសប្រហែសនោះទេ។  ពាក្យសំដីទាំងឡាយត្រូវ និយាយស្តីដោយយកចិត្តទុកដាក់ កុំបង្កើតកំហុសទើបជាការល្អប្រសើរបំផុតនៅពេលនេះ។ ​ បើទោះបីជាស្ថានភាពមើលឃើញថាមិនសូវប្រសើរក្តី លោកអ្នកអាចបញ្ចប់ការងារបាន ក្រោមការគ្រប់គ្រងដែលសមហេតុផល។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក ពីព្រោះការស្តាប់នឹងធ្វើឲ្យលោកអ្នកអាចយល់ពីស្ថាន ការណ៍បានល្អប្រសើរជាង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ លោកអ្នកមានការគាំទ្រច្រើនពីមនុស្សនៅក្នុងក្រុម ពិសេសថ្នាក់លើតែម្តង។ ប៉ុន្តែក៏សមធ្វើការតបស្នងអោយបានសមហេតុផល រក្សាពាក្យសំដី ការវិការអោយបានសមរម្យ។ ក្នុងនោះ ប្រសិនអ្នកនឹងចូលរួមក្នុងការប្រជុំពិភាក្សា ឬករណី ដែលទាមទារការផ្តល់យោបល់ជាចាំបាច់ ឬការសម្រេចចិត្តដោយខានពុំបាន គឺសូមព្យា យាមស្តាប់អោយបានច្រើន ហើយប្រើហេតុផលតែប៉ុណ្ណោះ។ អ្នកមិនអាចចែករំលែក ពត៌មាន ឬគំនិតយោបល់ដោយធ្វេសប្រហែសបានទេ ពីព្រោះស្ថានភាពនេះកំពុងជះឥទ្ធិ ពលជាពិសេសទៅលើការងារតែម្តង។

ចំណាំៈ

ឆ្នាំទាំង៣ ខាល ម្សាញ់ ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner