ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីម​នុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរ ការល្អជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុមក៏ដូច ជាអតិថិជន។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាច នឹងរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរចំណាយពេល វេលាខ្លះដោះស្រាយហេតុ ការណ៍នោះឲ្យបានរួចរាល់។ ភាពប្រមូលផ្តុំនៃការងារ ក៏ដូចជា បញ្ហានឹងបង្កហានិភ័យទៅ ដល់អាជីព។ ប្រសិនបើអ្នកនៅរវាងពេលព្រឹកលោកអ្នកមិនសូវទទួល បានផ្លែផ្កាយ៉ាងណាក្តី សូមកុំទាន់បោះបង់ការងារ ស្ថានភាពល្អនឹងកើតឡើងចំពោះលោកអ្នកក្នុងពេលចខាងមុខ នេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅ បានដោយជោគជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏ អាចធ្វើការជ្រោមជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកអាចជួបការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ប្រហែលជាអ្នកនឹងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរ និងការជ្រែតជ្រៀករបស់ដៃគូប្រកួត។ ក្នុងពេលនេះ វាកាន់តែប្រសើរប្រសិនបើអ្នកគ្រប់គ្រងការទំនាក់ទំនងអោយនៅក្នុងកំរិត ធម្មតាទើបជាការល្អប្រសើរជាង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជានឹងត្រូវប្រឈមមុខនឹង ការបោកបញ្ឆោត ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធីមួយ ដើម្បីជៀសវាងពីស្ថាន ភាពដែលមិនច្បាស់លាស់។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន ឬកំហុសពីអតីតកាល ដោយសារវានឹងបង្អាក់ជំហានរបស់អ្នកច្រើនជាងបញ្ហាដែលអាចនឹង កើតឡើងជាក់ស្តែង។ លោកអ្នកគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះលាភសំណាង និងភាពសមប្រកបនានានឹង កើតឡើងចំពោះអាជីពបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុផលអ្វីដែលធ្វើឲ្យអ្នកគួរព្រួយ បារម្ភអំពីបញ្ហាដែលអាចនឹងកើតឡើងជ្រុលពេកទេ។ អ្វីៗអាចនឹងមិនលំបាកដូចអ្វីដែលអ្នក បានមើលឃើញនោះឡើយ។ ហើយ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង ទុកមិនទាន់អាចកើតឡើងនៅពេលនេះក្តី ក៏វាល្មមគ្រប់គ្រាន់ឲ្យអ្នករីករាយបានដែរ។ ប្រការ ដែលសំខាន់គឺលោកអ្នកនឹងមិនជួបបញ្ហារឹងស្ទះដែលធ្វើឲ្យលំបាកសោះឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតដ៏មុតមាំ និងប្រកបដោយភាពច្នៃប្រឌិត ហេតុនេះស្ថានភាព អាជីពរបស់អ្នកគឺមានស្ថេរភាពល្អប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ លោកអ្នកកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពី មនុស្សដែលនៅជុំវិញខ្លួន ដូច្នេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារអោយ បានចប់ចុងចប់ដើមក្នុងពេលយ៉ាងលឿន ហើយក៏ទទួលបានផ្លែផ្កាផងដែរ។ ទន្ទឹមនឹងនេះ ថ្ងៃនេះមិនមែនជាពេលវេលាឲ្យអ្នកមានការព្រួយបារម្ភ ឬស្មុគ្រស្មាញនោះទេ  សូមបោះ ជំហាន ហើយសាកល្បង ពីព្រោះឳកាសមានច្រើន។ ទន្ទឹមនឹងនេះ លោកអ្នកក៏នឹងទទួល បានដំណឹងល្អដែលរំពឹងផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅយ៉ាងល្អប្រសើរណាស់។ លោកអ្នកក៏ទទួលបានអំណោយផលល្អសម្រាប់ការចរចា ពិភាក្សា និងបង្កើនកិច្ចទំនាក់ទំនងតូចធំបានដែរ។ ក្នុងពេលនេះ ប្រហែលអ្នកនឹងត្រូវទទួល បានការងារច្រើនជាងសព្វដង ដូច្នេះគួរលៃលកពេលវេលា ឬធ្វើការបែងចែកការងារខ្លះ ប្រសិនបើចាំបាច់ ឬដែលអាចធ្វើទៅបាន។ ប្រការសំខាន់បំផុតក្នុងពេលនេះ គឺសុខភាព ពីព្រោះភាពជោគជ័យមិនអាចសម្រេចទៅបានទេ ប្រសិនបើអ្នកមិនថ្លឹងថ្លែងរវាងការងារ និងសុខភាពឲ្យមានតុល្យភាព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។  ការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងសាម័ញ្ញ និងងាយស្រួលដោះស្រាយណាស់។ អំណោយនេះកើតឡើង ដោយសារលោក អ្នកមានមនុស្សជាច្រើននឹងជួយទំនុកបម្រុង។ ការគាំទ្រ នឹងជួយលោកអ្នកឲ្យឆាប់បានដល់ គោលដៅ។ អ្នកក៏អាចបញ្ចេញការយល់ឃើញរបស់ខ្លួនដោយសេរីផងដែរ ដូច្នេះគ្មានអ្វីត្រូវ ព្រួយបារម្ភនោះទេ។ ក្នុងពេលនេះអ្នកអាចរក្សាស្ថានភាពនានាអោយស្ថិតនៅក្នុងកំរិតធម្មតា ទើបជាការល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាល់អាជីពទាំងឡាយនឹងទទួលបានភាពជោគ ជ័យ ការគាំទ្រ និងស្ថេរភាពរឹងមាំណាស់ក្នុងពេលនេះ។ អាជីវកររំពឹងថាទទួលបានអតិថិជន ល្អ និងប្រាក់ចំនេញនឹងកើនឡើងទ្វេរដង។ លោកអ្នកគ្រាន់តែត្រូវធ្វើកិច្ចការទាំងអស់ទៅ តាមគម្រោងដែលបានរៀបចំ។ លើសពីនេះ ក៏ត្រូវត្រៀមសម្រាប់រាល់ភាពប្រែប្រួលដែលនឹង កើតឡើងផងដែរ។ ក្រៅពីនេះសម្រាប់ទំនាក់ទំនងនានា អាចនឹងមិនសូវសមតាមបំណង របស់អ្នកទេ ពីព្រោះអ្នកមិនអាចទប់ស្កាត់អារម្មណ៍អវិជ្ជមានមួយចំនួនបានទេ ដូច្នេះក្នុង កាលទេសខ្លះគួរតែមិនចាំបាច់ត្រូវយកចិត្តទុកដាក់ពេលទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រច្រើន។ អ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំ និងពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត។   ចំណែកក្នុងរង្វង់មិត្តរួមការងារ និងថ្នាក់លើ ត្រូវចៀសវាងគំនិតយោបល់រិះគន់ ទើបជាការល្អបំផុតសម្រាប់អាជីពរបស់អ្នកនៅពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ការសាកល្បង និងការ ចាប់ផ្តើមអាជីព ឬការងារថ្មី។ អ្នកនឹងទទួលបានលាភធំប្រសិនបើអ្នកព្យាយាមយល់ដឹងពី ស្ថានភាពបន្ថែម។ ភាពប្រែប្រួល នៅក្នុងពេលនេះមានកំរិតខ្ពស់ ដែលតម្រូវឲ្យអ្នកតានដាន សម្របខ្លួន ក៏ដូចជារកវិធីសាស្រ្តឆ្លើយតបឲ្យបានត្រឹមត្រូវ។ ក្នុងនោះដែរ សូមលោកអ្ន កកំណត់ការទទួលយកពត៌មាន ដោយសារពាក្យចចាមអារាម ឬពត៌មិនពិតអាចផ្តល់ផល មិនល្អដល់ការងារបស់អ្នក។

ឆ្នាំកុរ​                                                             

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយមានដំណើរការល្អគួរឲ្យ កត់សម្គាល់។ អ្នកក៏អាចធ្វើទំនាក់ទំនងតូចធំជាមួយមនុស្សរាល់គ្នាបានល្អដែរ។ ថ្ងៃនេះ ទំនាក់ទំនងទាំងអស់មិនបានមើលឃើញនូវភាពអសកម្មណាមួយឡើយ ដូច្នេះចូរអ្នកយក ភាពចាំបាច់ទាំងឡាយមកដោះស្រាយ និងបង្ហាញចេញ នោះនឹងល្អប្រសើរ។ ដោយឡែក ភាពប្រថុយប្រថានមិនស្ថិតនៅខាងលោកអ្នកនោះទេ។ ភាពខាតបង់ បញ្ហា និងស្ថានភាព ស្មុគ្រស្មាញសុទ្ធតែស្ថិតនៅក្នុងការប្រថុយប្រថានរបស់អ្នក។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner