ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់លុយកាក់បន្តិចនៅពេលនេះ ប្រហែលជានៅ ពេលខាងមុខនេះអ្នកនឹងអាចត្រូវការលុយកាក់ច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ ក្នុងថ្ងៃនេះ ពីព្រោះបញ្ហារឹងស្ទះទាំងអស់ត្រូវបានដោះស្រាយ ហើយជាពិសេសមនុស្សដែល នៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាងខ្លាំង។ ចំពោះទំនាក់ទំនងក្នុងថ្ងៃនេះ គឺអ្នកហាក់មានអំណាចឥទ្ធិពលលើមនុស្សដែលនៅក្បែរខ្លួន ហើយសូម្បីតែថ្នាក់លើក៏ ស្រលាញ់ពេញចិត្តលើការងាររបស់អ្នកផងដែរ។ ផ្ទុយពីដំណើរការល្អប្រសើរនៅក្នុងពេលន នេះ សូមលោកអ្នករក្សាគំលាតពីមនុស្សថ្មី ឬការបែងចែងពត៌មានសំខាន់ ពីព្រោះអ្នកនឹង អាចមានការខកបំណងខ្លះព្រោះជំនឿចិត្ត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ លោកអ្នកកំពុងទទួលបានការគាំទ្រច្រើនពីមនុស្សដែលនៅជុំ វិញខ្លួន ដូច្នេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារ ឬបញ្ចេញគំនិត យោបល់ដោយសេរី ឬស្នើសុំជំនួយបានច្រើន។ ថ្ងៃនេះមិនមែនជាពេលវេលាដែលអ្នកភ័យ ព្រួយនោះទេ សូមបន្តការងារហើយមានភាពក្លាហានក្នុងការប្រឈមនឹងស្ថានភាពថ្មីៗ ពីព្រោះអ្នកនឹងអាចទទួលបានលាភសំណាង និងឳកាសល្អៗជាច្រើន។ ទន្ទឹមនឹងនេះ ប្រសិនជាអ្នកចង់ផ្លាស់ប្តូរការងារ សូមប្រើប្រាស់ពត៌មានដែលទទួលបាន ហើយសូមកុំទាន់ ផ្លាស់ប្តូរប្រសិនបើអ្នកមានការសង្ស័យ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ការផ្លាស់ប្តូរនានានក្នុងពេលេនះទទួលបានសុទ្ធតែភាពវិជ្ជ មាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរបង្ខំខ្លួនក្នុងស្ថានភាពមិនល្អប្រសើរនោះទេ។ ប៉ុន្តែ បើទោះបីជាមានការផ្លាស់ប្តូរណាមួយក៏ដោយ សូមលោកអ្នកឈរលើជំហររបស់ខ្លួន។ ដោយឡែក ថ្ងៃនេះជាពេលដែលមានអំណោយផលបំណុលសម្រាប់ដោះស្រាយបំណុល ឬករណីលុយកាក់នាពេលកន្លងមក ដោយសារអ្នកនឹងមិនជួបភាពលំបាកក្នុងករណីនេះ នោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល ល្អប្រសើរសម្រាប់លោកអ្នកក្នុងការផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ។ ស្ថានភាពថ្មីមិនត្រឹម តែមិនធ្វើអោយអ្នកមានការលំបាកនោះទេ ប៉ុន្តែអ្នកនឹងទទួលបានលាភសំណាង ឬផលចំណេញច្រើន។ ក្នុងនោះអ្នកអាចនឹងជួបបញ្ហាខ្លះជាធម្មតា ដូច្នេះមិនចាំបាច់ត្រូវ បារម្ភអ្វីនោះទេ ដោយសារអ្នកអាចដោះស្រាយករណីទាំងនោះបានដោយងាយស្រួល។  លោកអ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពរីកចម្រើន ហេតុនេះសូមបន្តការងារ ឬបោះជំហានថ្មី ទៅតាមបំណងប្រាថ្នា។ ក្រៅពីនេះ ចំពោះស្ថានភាពហិរញ្ញវត្ថុក៏មានកំរិតល្អប្រសើរផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ​ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ បើទោះបីជា អ្នកអាចមានការលំបាកខ្លះក្នុងដំណើរការអាជីពនាពេលនេះក្តី សូមបន្តការងារ ហើយជឿ ជាក់ទៅលើសមត្ថភាពរបស់ខ្លួន អ្វីៗនឹងប្រែជាល្អប្រសើរក្នុងពេលយ៉ាងឆាប់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក អ្នកទទួលបានអំណោយផលសម្រាប់ការចរចា និងាគ្រប់គ្រង។ ក្រៅពីនេះ បញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលនេះមានកំរិតខ្ពស់ លោកអ្នកអាចបង្កើនប្រាក់សន្សំសំចៃបានច្រើន ពិសេសផល ចំណេញនឹងកើនឡើងទ្វេរដងក្នុងពេលនេះ។ លើសពីនេះ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការ ប្រជុំពិភាក្សា ការសហការ និងការងារជាក្រុម ផលចំណេញ និងភាពរលូនក្នុងការងារកើត ឡើងច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នចំពោះទំនាក់ ទំនងនានា ដោយសារការចាញ់បោកបញ្ឆោតមានភាពផុយស្រួលណាស់ ហើយការបាត់ បង់ក៏មានទំហំគួរអោយកត់សម្គាល់ផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដែលអ្នកត្រូវព្រួយបារម្ភ នឹងស្ថានភាពដែលកំពុងកើតឡើងនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅ ក្នុងកន្លែងការងារខ្លះ ប៉ុន្តែក៏មិនគួរជាការព្រួយបារម្ភជ្រុលពេកដែរ អ្វីដែលអ្នកត្រូវធ្វើគឺ ពិនិត្យគម្រោងផែនការ និងអនុវត្តទៅតាមស្ថានភាពជាក់ស្តែង។ ក្នុងពេលនេះសូមលោក អ្នកសន្សំសំចៃចំពោះលុយកាក់ ពីព្រោះអ្នកនឹងអាចត្រូវការលុយកាក់ក្នុងពេលនេះ ឬយ៉ាង ហោចណាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក លោកអ្នកនឹងអាចស្វែងយល់អំពី ស្ថានភាព ហើយរកវិធីសាស្រ្តសមស្របក្នុងការដោះស្រាយប្រសិនបើអ្នកយកចិត្តទុកដាក់ បន្ថែម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន ហើយក៏មិនគួរមានការសង្ស័យទៅលើ បទពិសោធន៍ និងសមទ្ធភាពរបស់ខ្លួននោះដែរ ពីព្រោះវានឹងជាកំហុសធំនាពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយសារ ភាពស្មុគ្រ ស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ ស្ថានភាពស្មុគ្រស្មាញនេះនឹងរាំងស្ទះការ សម្រេចចិត្ត ហើយបំផ្លាញពេលវេលាដែលលោកអ្នកមាន ដូច្នេះសូមកុំបណ្តោយបញ្ហាឲ្យ នៅសេសសល់។ លើសពីនេះ វានឹងប្រសើរណាស់ប្រសិនបើអ្នកប្រើប្រាស់ពេលវេលាឲ្យ មានប្រសិនភាពចំពោះការងារដែលចាំបាច់ និងមិនផ្ទុកផ្ទាក់ការងាររបស់ខ្លួនទៅអោយអ្នក ដទៃ។ ដោយឡែក ប្រសិនជាអាចសូមដកឃ្លាពីកិច្ចការងារខ្លះ ដើម្បីចូលរួមក្នុងសកម្មភាព ឬ វគ្គបណ្តុះបណ្តាល ដើម្បីអ្នកមានលទ្ធភាពកែប្រែស្ថាន ភាពបានឆាប់។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ ផ្ទុយទៅវិញ លោកអ្នកប្រហែលជាអ្នកអាចជួប បញ្ហាខ្លះជាមួយនឹងការងារក្រុម ឬមនុស្សដែលនៅជុំវិញខ្លួន ពិសេសរឿងករណីដើមចុង ការមើលបំណាំ និងការរិះគន់ជាដើម។

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ខាល រោង មមី កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner