ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺប្រយ័ត្នចាញ់បោកគេ។ ក្នុងនោះដែរ លោកអ្នកក៏មិនអាច បែងចែកពត៌មានសំខាន់សូម្បីតែជាមួយមនុស្សដែលអ្នកបានស្គាល់ ឬយល់ថាជិតដិតក្តី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅ ក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែបញ្ហាក៏ហាក់នៅមិនឆ្ងាយប៉ុន្មានដែរ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍អោយបានរួសរាន់ ហើយប្រើប្រាស់ពត៌មានលំអិតជាក់ស្តែងដែលអ្នកមាន។  លោកអ្នកគួរតែចំណាយពេលរៀបចំគម្រោងផែនការ ហើយេរហ័សរហួនក្នុងការដោះ ស្រាយបញ្ហា ឬស្នើសុំជំនួយ។ លើសពីនេះ សូមកុំបាក់ទឹកចិត្តប្រសិនបើអ្នកជួបភាពរឹងស្ទះ។  ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន សូមជ្រើសរើស វិធីសាស្រ្តសន្សឹមៗ ឬ ស្នើជំនួយជាជាងការប្រថុយប្រថាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។​ ថ្ងៃនេះសំណាងរបស់លោកអ្នក នាំមកឲ្យដោយមនុស្សជាទីស្រលាញ់ ប៉ុន្តែសូមកុំប្រញាប់ប្រញាលអបអរសាទរពេក រក្សាដំណឹងទាំងនេះឲ្យស្ថិតក្នុងសភាពធម្មតា ពីព្រោះជាទូទៅ នៅថ្ងៃនេះមិនទាន់ជាពេលដែលអ្នកត្រូវអបអរណាមួយនោះទេ។ អ្វីៗគួរតែស្ថិតក្នុងដំណើរការស្ងប់ស្ងៀម ទើបលោកអ្នកអាចមានលទ្ធភាពរក្សាលំនឹងនៃលាភសំណាងទាំងនេះបានយូរ។ ថ្ងៃនេះលោកអ្នកមានគំនិតយោបល់ទូលំទូលាយ និងអាចធ្វើការទំនាក់ ទំនងតូចធំដោយសេរី និងត្រឹមត្រូវបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកមានដំណើរការទៅជាធម្មតា។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកជៀសពីមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ ដូច្នេះគរធ្វើយ៉ាងណាសម្របទៅតាមស្ថានភាពខ្លះទើបល្អ។ ដោយឡែក សូមជៀសវាងការពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ប្រយ័ត្នចាញ់បោកគេ។  ដោយឡែក សូម លោកអ្នករក្សាគំលាតពីបញ្ហារបស់អ្នកដទៃ ប្រយ័ត្នការនាំកង្វល់ដល់ខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលខិតមកជិតលោកអ្នក។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់គឺការបង្កើត និង ការគ្រប់គ្រងគម្រោងផែនការ។ ដោយឡែក លោកអ្នកមានមនុស្សចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ដូច្នេះការលំបាក និងភាពអសកម្មមួយចំនួននឹងអាចដោះស្រាយបាន។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការណ៍ និងការសម្រប សម្រួលជាដើម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងការងារយ៉ាងខ្លាំង។ សកម្មភាពវិជ្ជមាននានាស្ថិតក្នុងដំណើរការរបស់អ្នក ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ប៉ុន្តែក៏ត្រូវរៀនស្តាប់មតិយោបល់អ្នកជុំវិញខ្លួនផង ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយ។ ស្តាប់ ហើយគិតឲ្យបានច្រើន វាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ក្រៅពីនេះ ចូរ មានការប្រុងប្រយ័ត្នលើការគ្រប់គ្រងពត៌មាន ឬរបស់របរសំខាន់នានា ដោយសារអ្នកកំពុង ស្ថិតក្នុងលក្ខខណ្ឌដែលអាចបាត់បង់របស់សំខាន់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬសំណាងធំពីមនុស្សក្នុងរង្វង់ការ​ សេចក្តីនេះមិនបានកំណត់ថាអាមិត្តរួមកការងារ ឬថ្នាក់លើនោះទេ។ ចំពោះបញ្ហាតិចតួចដែលអាចនឹងកើតឡើងសូមព្យាយាមដោះស្រាយ ហើយកុំទុកដល់ស្អែក​។ ចំណែកមនុស្សច្រណែន និន្ទាលោកអ្នកគ្មានលទ្ធភាពណាមួយមកយាយីអ្នកនោះទេ ប៉ុន្តែសូមរក្សាអាកប្បកិរិយា និងធ្វើការទទួលខុសត្រូវអោយបានខ្ពស់ចំពោះការងាររបស់ខ្លួន និងបញ្ចៀសរឿងរបស់អ្នកដទៃ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលក្នុងដៃរបស់អ្នក។ ថ្ងៃនេះជាពេលវេលាល្អខ្លាំងណាស់សម្រាប់ការចរចាការងារធំ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាស្មុគ្រស្មាញទាំងឡាយ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំង។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យរិះគន់មួយចំនួនដែរ  ដូច្នេះសូមស្ងប់ស្ងៀម និងច្រានចោលពាក្យសំដីដែលមិនមានប្រយោជន៍ចំពោះផ្លូវអារម្មណ៍ ពេលវេលា និងលទ្ធភាពបំពេញការងាររបស់អ្នក។ ក្រៅពីនេះសូមគ្រប់គ្រងទង្វើរបស់អ្នក ដោយធ្វើយ៉ាងណាកុំរំខានដល់កិច្ចការរបស់អ្នកដទៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះលោកអ្នកដែលប្រកបរបរអាជីវកម្ម នឹងទទួលបានផលចំណេញច្រើនលើសពីការរំពឹងនោះ ចំណែកដៃគូក៏ពេញចិត្តនឹងការសម្រេចចិត្ត និងគម្រោងផែនការរបស់អ្នកខ្លាំងផងដែរ។ ដោយឡែក ពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា ចូរជ្រើសរើសពេលព្រឹក ចំណែកពេលរសៀលសូមជៀសវាងធ្វើកិច្ចការធំ។​ ក្រៅពីនេះ​ ប្រហែលជា ការចាកចេញពីស្ថានភាពចាស់ទៅរកស្ថានភាព ឬទីកន្លែងការងារថ្មីមិនទាន់ជាពេលល្អ ប្រសើរនោះទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារ មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពកំរិតខ្ពស់។ ចំពោះរាល់ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលនឹងបានការយកចិត្តទុកដាក់ និងគាំទ្រជាច្រើនពី មនុស្សដែលនៅក្នុងរង្វង់ការងារ ឬដៃគូសហការ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ ចំពោះការពិភាក្សា ការដោះស្រាយបញ្ហា និងការសហការផ្សេងៗនឹង ទទួលបានទិន្នផលយ៉ាងប្រសើរណាស់ ដូច្នេះសូមរហ័សរហួន ដើម្បីទាញផលអោយបាន ច្រើន។ ផ្ទុយទៅវិញ ចំណុចអវិជ្ជមាននៅពេលនេះ គឺអ្នកប្រហែល មានការភ័ន្តច្រលំខ្លះ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាប្រតិបត្តិការងារទាំងឡាយដែលអ្នកបានគ្រោងទុក។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះដោយល្អប្រសើរ។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ប៉ុន្តែសូមព្យាយាម ប្រើប្រាស់លទ្ធភាពនានាអោយអស់ពីលទ្ធភាព ដោយសារស្ថានភាពថ្មីដែលរីកចម្រើន ក៏ នាំជាកង្វល់ និងភាពហត់នឿយច្រើនផងដែរ។

ចំណាំៈ

ឆ្នាំទាំង៥ ថោះ ម្សាញ់ មមែ វក ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner