ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងអំឡុងពេលព្រឹក ប្រហែលជាមិន មានអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែសូមកុំបោះបង់ការងារដែលមាននៅក្នុងដៃ ចោលអោយសោះ ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលបន្ទាប់។ កុំធ្វើការបដិ សេធចំពោះការផ្តល់ជូនការងារពីថា្នក់លើ ព្យាយាមបំពេញការងារនោះ ពីព្រោវាជាប្រភព នៃភាពចម្រើនលូតលាស់នៅក្នុងពេលនេះ។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្ទាល់  ប្តូរការងារគឺអាចធ្វើទៅបានដោយល្អប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះក៏សូមចាកចេញជាដាច់ខាតពីស្ថានភាពដែល មិនច្បាស់លាស់ទាំងឡាយ ពីព្រោះវានឹងធ្វើអោយអ្នកលំបាកច្រើនជាងការទទួលផល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ និងទំនាក់ទំនង ហេតុនេះសូមទាញយកផលប្រយោជន៍ពីស្ថាន ភាពនេះ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងដែលកើតចេញ ពីការខិតខំប្រឹងប្រែងបំពេញការងារ ឬអាជីវកម្មរបស់អ្នក។ ពិសេសលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនរំពឹងថាទទួលបានការតំឡើងឋានៈតួនាទី។ ក្នុងនោះប្រសិនបើ អ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើន ព្រមទាំងលទ្ធភាពដំណើរការយ៉ាងរលូន។ លោកអ្នក កំពុងស្ថិតនៅក្នុងស្ថានភាពរីកចម្រើន ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អាស្រ័យហេតុ នេះសូមលោកអ្នកគ្រប់គ្រងស្ថានភាព និងឆក់យកឳកាសល្អប្រសើរនៅក្នុងថ្ងៃនេះអោយ បានរួសរាន់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ​ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ក្រៅពីនេះ អ្នកនឹងអាចតស៊ូនឹងការលំបាកទាំងអស់ដោយខ្លួនឯង ហេតុនេះសូមជឿទុកចិត្តនិងផ្តល់ ឳកាសដល់ខ្លួនឯងអោយបានច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់បន្ថែម។ ជៀសវាងការប្រជុំ ពិភាក្សាក្រៅពីការងារដែលខ្លួនកំពុងអនុវត្តរាល់ថ្ងៃ។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទំនងជា ត្រូវខិតខំធ្វើការដើម្បីឲ្យអ្នកយល់ដឹងពីការងាររបស់ខ្លួន។ ក្រៅពីនេះយកល្អសូមព្យាយាម បំពេញការងារដោយខ្លួនឯងជាជាងសុំជំនួយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយសារ ភាពស្មុគ្រស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ សូមលោកអ្នកចូលខ្លួនដើម្បីមាន លទ្ធភាពយល់ដឹងពីបញ្ហា ហើយដោះស្រាយឲ្យបានឆាប់។ ស្ថានភាពស្មុគ្រស្មាញនេះនឹង រាំងស្ទះការសម្រេចចិត្ត ហើយបំផ្លាញពេលវេលាដែលលោកអ្នកមាន ដូច្នេះសូមកុំបណ្តោយ បញ្ហាឲ្យនៅសេសសល់។ ប្រសិនបើលោកអ្នកមិនអាចរកផ្លូវដោះស្រាយបាន ចូរកុំប្រថុយ ប្រថាន ប៉ុន្តែស្វែករកការពិភាក្សាជាមួយមនុស្សដែលគួរទុកចិត្ត។ ក្រៅពីនេះ លោកអ្នកអាច គ្រប់គ្រងស្ថានការណ៍ សម្របសម្រួល និងដោះស្រាយករណីទាំងនោះបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក អ្នកទទួលបានអំណោយផលសម្រាប់ការចរចា និងាគ្រប់គ្រង។ ក្រៅពីនេះ បញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលនេះមានកំរិតខ្ពស់ លោកអ្នកអាចបង្កើនប្រាក់សន្សំសំចៃបានច្រើន ពិសេសផល ចំណេញនឹងកើនឡើងទ្វេរដងក្នុងពេលនេះ។ ប៉ុន្តែសូមលោកអ្នកបំភ្លេចចោលនូវកង្វល់ទាំង អស់ ហើយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើផែនការអនុវត្តបច្ចុប្បន្ន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អប្រសើរ។ អ្នកអាច មានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នកអាចមានលទ្ធភាព បោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែមទៀតចំពោះពត៌ មានទាំងឡាយ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ន នឹងពាក្យសំដី រក្សាភាពស្ងៀមស្ងាត់ក្នុងពេលបំពេញការងារ។ ហើយនៅក្នុងពេលាឆាប់ៗនេះ អ្នកក៏រំពឹងថានឹងទទួលបានដំណឹងដែលកំពុងរងចាំផងដែរ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាឲ្យអ្នកព្រួយបារម្ភនោះទេ។ លោក អ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ ពីព្រោះមនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងជួយ ជ្រោមជ្រែងលោកអ្នកយ៉ាងខ្លាំង។ ហោរាសាស្ត្រណែនាំលោកអ្នកប្រុងប្រយ័ត្នរាល់សកម្ម ភាពដែលមិនច្បាស់លាស់ទាំងឡាយ។ ចំពោះទំនាក់ទំនង ក្នុងថ្ងៃនេះអ្នកហាក់មានអំណាច ឥទ្ធិពលលើមនុស្សដែលនៅក្បែរខ្លួន ហើយសូម្បីតែថ្នាក់លើក៏ស្រលាញ់ពេញចិត្តលើការ ងាររបស់អ្នកផងដែរ។ លោកអ្នកក៏មិនចាំបាច់បន្ថយ ល្បឿនក្នុងការបំពេញការងារ ឬធ្វើការសាកល្បងនោះទេ ពីព្រោះផលល្អនឹងកើតឡើងច្រើន។  

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ខាល រោង រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner