ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ រាល់អាជីពទាំងអស់របស់អ្នកនឹងមិនជួយស្ថានភាពរឹង ស្ទះណាមួយដែលគួរឲ្យកត់សម្គាល់នោះទេ។ អ្នកអាចបន្តធ្វើការងារជាប្រក្រតី ឬធ្វើការផ្លាស់ប្តូរទីកន្លែងការងារថ្មីទៅតាមបំណង។ ថ្ងៃការទំនាក់ទំនងក្នុងក្រៅ និងការជួយទំនុក បម្រុងពីមនុស្សនៅជុំវិញខ្លួនមានច្រើន ដូច្នេះការងារទំាងឡាយអាចដំណើរការទៅដោយ រលូន។ ក្នុងពេលនេះ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រង ឬទទួលបន្ទុកលើការចាត់ចែងក្រុម គឺកាន់ តែទទួលបានផលដ៏ប្រសើរ។ ផ្ទុយទៅវិញ សូមជៀសវាងការជ្រៀតជ្រែកកិច្ចការងាររបស់អ្នកដទៃក្រែងនាំទុក្ខធំ មកលើខ្លួនវិញ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំចុះធ្វើការ ឬទទួលយកការរកស៊ី ប្រសិនបើអ្នក មិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ លោកអ្នកនឹងមានជំនួយច្រើនពីមនុស្ស ដែលនៅជុំវិញខ្លួន ក៏ដូចជាថ្នាក់លើរបស់អ្នកទៀតផង។ ហើយជាធម្មតាអ្នកមានលទ្ធភាពទទួលបានជោគជ័យ និងផលចំណេញច្រើន ប៉ុន្តែអំណោយផលនេះក៏អាស្រ័យទៅលើគម្រោងនឹងភាពច្បាស់លាស់របស់អ្នកដែរ។ កុំឆ្លើយតបអ្វីលឿនពេក ការប្រើប្រាស់ពេល វេលាអោយសមល្មមក្នុងការគិតពិចារណានឹងជួយបញ្ចៀសកំហុស និងមិនអោយខាតបង់ ពេលវេលាផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី ក៏ការងាររបស់អ្នកក្នុងពេលនេះអាចផ្តល់នូវឳកាសល្អ និងភាពជោគជ័យដ៏ល្អប្រសើរបំផុតនៅថ្ងៃខាងមុខឆាប់ៗនេះ។  ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ បង្ខំខ្លួនឲ្យចំណាយពេលក្នុងការិយាល័យទេ ការសាកល្បង និងជំនួបនៅខាងក្រៅមួយចំនួន នឹងអាចនាំដល់ផលល្អប្រសើរសម្រាប់លោកអ្នកជាជាងបង្ខំខ្លួនលើកកិច្ចការដដែលៗ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការដែលអ្នកកំពុងធ្វើសព្វថ្ងៃនឹងធានា ថាអាចផ្តល់ជាទីគាប់ចិត្តដល់លោកអ្នក ដូច្នេះប្រសិនបើអ្នកមានបំណងផ្លាស់ប្តូរការងារគួរតែគិតគូរជាថ្មី។ ការងារបន្ថែមនៅខាងក្រៅមិនមែនមិនទទួលបានផលទេ ប៉ុន្តែក៏អាចជួបនូវ ស្ថានភាពផ្សេងៗច្រើននឹងអ្នកអាចរកភាពនូវស្ថានភាពឋិតឋេរមួយបាន ដូច្នេះប្រហែលជា ពេលវេលានេះនឹងមានដំណើរការល្អសម្រាប់ការងារចាស់ ជាងការងារថ្មី។ ក្នុងពេលដំណាលគ្នានេះ គួរតែព្យាយាមប្រមូលគំនិតនានា ហើយធ្វើការដោយភាពច្បាស់លាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល លើការចុះហត្ថលេខា ឬធ្វើកិច្ចព្រមព្រៀងនានា។ លោកអ្នកក៏អាចធ្វើការបណ្តាក់ទុនលើមុខ របរថ្មី និងការផ្លាស់ប្តូរទីកន្លែងការងារទៅតាមបំណងរបស់ខ្លួនបានទៀតផង។ លើសពីនេះ ស្ថេរភាពក្នុងអាជីពថ្ងៃនេះមានពេញបរិបូណ៍ ដូច្នេះគ្មានហេតុផលត្រូវព្រួយបារម្ភនោះទេ។ ក្នុងនោះដែរ សូមកុំមានការប្រញាប់ប្រញាលឲ្យសោះ  ពីព្រោះភាពខ្វះខាតអាចនឹងកើត ឡើង ហើយធ្វើអោយលោកអ្នកជួយបញ្ហាដែលពិបាកដោះស្រាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលបំផុត សម្រាប់ការចាកចេញពីស្ថានភាពចាស់។ ក្នុងនោះដែរ លោកអ្នកអាចធ្វើទំនាក់ទំនងក្នុងក្រៅ ជាមួយនឹងមនុស្សនៅក្នុងមជ្ឈដ្ឋានរបស់អ្នកបានល្អ។ សម្រាប់ការងារការិយាល័យក្នុង ពេលនេះរឹតតែទទួលបានដំណើរការល្អ អ្នកអាចធ្វើឲ្យសម្រេចការងារក្នុងរយៈពេលដ៏ខ្លី ព្រមទាំងទទួលបានទិន្នផលល្អប្រសើរ។ ចំណែកកិច្ចសហការនានានៅក្នុងពេលនេះមាន ដំណើរការល្អ អ្ន​កមិនចាំបាច់ភ័យព្រួយចំពោះករណីអសកម្មណាមួយនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំកុំអោយអ្នកយកចិត្តទុកដាក់ នឹងការងារក្រោមបន្ទុកជាជាងការចំណាយពេលស្វែងរកការងារថ្មី ឬការចរចាលើករណី ដែលមិនចាំបាច់នានា។ លើសពីនេះ ប្រហែលជាករណីហិរញ្ញវត្ថុខ្លះអាចកើតឡើងនឹងនាំ ដល់ការសម្រេចចិត្ត ហេតុនេះសូមត្រៀមក្នុងការយល់ដឹង និងឆ្លើយតបទៅតាមសភាពការ ជាក់ស្តែង។ ចំណែកបំណងនៃការផ្លាស់ប្តូរការងារនៅពេលនេះគួរផ្អាកសិន បើអាចគួរ ស្វែងរកពត៌មានអោយបានគ្រប់គ្រាន់មុនពេលសម្រេចចិត្ត ពីព្រោះករណីថ្មីនេះក៏អាចទាក់ ទងដល់ការបោកបញ្ឆោតផលដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការធ្វើ ជំនួញដែលប្រើប្រាស់លុយកាក់ច្រើន។ ស្ថានភាពទាំងឡាយគឺមានស្ថេរភាពល្អ ចំណែក បញ្ហាក៏បានរសាយទៅបាត់អស់ ដូច្នេះលោកអ្នកលែងមានការព្រួយបារម្ភអ្វីទៀតហើយ។ ចូរ ចាប់ផ្តើមអនុវត្តការងារដែលបានគ្រោងទុក ឬធ្វើការងារទៅតាមក្តីប៉ងប្រាថ្នា។ ក្នុងពេលជា មួយគ្នាចូរស្វែងរកពេលវេលាសក្តិសមក្នុងការស្វែងរកពត៌មានបន្ថែម សិក្សារៀនសូត្រ ឬ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើជំនាញរបស់អ្នក។ ប្រការដែលត្រូវជៀសវាងថ្ងៃនេះ គឺការ វាយតម្លៃដែលគ្មានមូលដ្ឋាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនរំពឹងដល់ការ សហការ ឬការងារជាក្រុមដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើន។ ក្នុងនោះអ្នកក៏អាចធ្វើការ បណ្តាក់ទុន ការចុះហត្ថលេខា ឬចាកចេញពីសភាពចាស់ទាំងឡាយ។ ស្ថានភាពថ្មីផ្តល់ផល ប្រយោជន៍ល្អប្រសើរគួរអោយកត់សម្គាល់ ដូច្នេះគ្មានអ្វីដែលត្រូវត្រាំត្រែងនឹងបញ្ហានោះទេ។  ចំពោះផលលំបាកខ្លះៗអាចនឹងកើតឡើងនៅពេលនេះ ប៉ុន្តែសូមកុំមានការព្រួយបារម្ភខ្លាំង អាចអាចសម្របសម្រួល និងស្វែងយល់អំពីករណីទាំងនោះបានយ៉ាងល្អប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការចាប់ផ្តើមគម្រោងផែនការថ្មីដែលអ្នកបានរៀបចំ។ រាល់ការផ្លាស់ប្តូរនានា ក្នុង ពេលនេះគឺកាន់តែប្រសើរ ដូច្នេះសូមបន្តយល់ដឹងពីរបត់នៃផែនការ និងសិក្សាស្វែងយល់ បន្ថែមទៅលើហេតុការណ៍ដែលកំពុងកើតឡើងនៅជុំវិញខ្លួន។ ចំពោះការងារណាដែល តម្រូវឲ្យមានការសម្រេចចិត្តប្រញាប់ប្រញាល មិនចាំបាច់នោះទេ។ លោកអ្នកមានពេល វេលាគ្រប់គ្រាន់ដើម្បីពិនិត្យពិច័យការងារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ ធ្វើសកម្ម ភាពនោះទេ ដូច្នេះសូមពន្យាពេលធ្វើការងារសំខាន់សិន ហើយរងចាំរហូតដល់ ថ្ងៃក្រោយ។ សូមធ្វើកិច្ចការសាម័ញ្ញដែលមិនតម្រូវឲ្យមានការទទួលខុសត្រូវ។ ក្នុងពេលនេះ អ្នកអាច ទទួលបានការងារច្រើនលើសលុប ប៉ុន្តែសូមបន្តការងារនោះដោយយកចិត្តទុកដាក់ បំផុត។ បើទោះបីជាលោកអ្នកអាចនឹងហត់នឿយខ្លះ ប៉ុន្តែសូមកុំបោះបង់ការទទួលខុសត្រូវដោយ សារការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានទិន្នផលច្រើនតបស្នងត្រលប់មកវិញ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ដោយឡែក លោកអ្នកនឹងអាចដោះស្រាយបញ្ហារឹងស្ទះបានក្រោមការយកចិត្តទុក ដាក់បន្ថែម។

ចំណាំៈ

ឆ្នាំទាំង៥ ខាល រោង ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner