ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទាំងឡាយណាដែលមិនច្បាស់លាស់។ ការជឿទុកចិត្តមនុស្សត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនចាំបាច់យកចិត្តទុកដាក់នោះទេ ពីព្រោះលោកអ្នកប្រហែលជាគ្មានលទ្ធភាពស្រោចស្រង់ស្ថានការណ៍នោះបានទេ។ បើទោះជាស្ថានភាពអវិជ្ជមានខ្លះអាចនឹងកើតឡើងក្តី លោកអ្នក នឹងអាចរកវិធីសាស្រ្តសមស្របក្នុងការដោះស្រាយប្រសិនបើអ្នកយកចិត្តទុកដាក់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់។ អ្នកអាចធ្វើការគ្រប់គ្រងបានល្អ ហើយមនុស្សនៅជុំវិញខ្លួននឹងស្រលាញ់រាប់អាន ហើយជួយជ្រោមជ្រែងអ្នកដោយគ្មានផលរំខានឡើយ។ ទន្ទឹមនឹងនេះ ការតម្លើងប្រាក់ខែ និងការ  ផ្តល់ជូនរង្វាន់នានាអាចនឹងកើតឡើង។ អ្នកអាចធ្វើការដោះដូរ ចាកចេញពីស្ថានភាពចាស់ ឬបង្កើតស្ថានភាពថ្មីនៃការងារបាន។ ក្នុងនោះដែរ បញ្ហាខ្លះៗអាចនឹងកើតឡើង ប៉ុន្តែមិនអាចក្លាយជាកង្វល់ដល់ការងាររបស់អ្នកបានទេ។ ដោយឡែក សូមប្រយ័ត្នពាក្យសំដី បើអាច មិនបាច់ផ្តោះផ្តងពាក្យច្រើនពេកនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ អ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក វាគ្មានហេតុផលណាមួយឲ្យអ្នកក្តោបក្តាប់ការងារតែម្នាក់ឯង ហើយរំពឹងទិន្នផលល្អប្រសើរនោះទេ។ ការខ្វះខាតពេលវេលា និងទំហំការងារច្រើន បង្កើតជាកង្វល់ និងជាហេតុឲ្យអ្នកមិនអាចឈានដល់គោលដៅដែលបានគ្រោងទុក។ ជម្លោះថ្ងៃនេះកំពុងមានសញ្ញាណ ដូច្នេះកុំនិយាយស្តីច្រើន កុំប៉ះពាល់រឿងអ្នកដទៃ បើទោះជាអ្នកយល់ថាចារឿងល្អក្តី។ ក្រៅពីនេះ លោកអ្នករំពឹងដល់ការទទួល បានការផ្តល់ជូនទាក់ទងនឹងករណីហិរញ្ញវត្ថុ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសនៃភាពរីកចម្រើនក្នុងការងារច្រើនមិនថាការងារការិយាល័យ និងអាជីវកម្មឡើយ។ លោកអ្នករំពឹងថាទទួលបានដំណឹងដ៏រីករាយនៅចុងបញ្ចប់ការងារល្ងាចនេះ។ ក្នុងនោះដែរ ​ការផ្តល់ជូននានាក្នុងពេលនេះហាក់មានភាពច្បាស់លាស់ណាស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ចំពោះក្តីសុបិន្ត មិនមហិច្ចតាធំក្នុងការងារ គឺអាចធ្វើទៅបាន ដូច្នេះចូរចាប់ផ្តើមអនុវត្តនៅពេលនេះ។ ក្រៅពីនេះ អស្ថេរភាពដែលអាចនឹងកើតឡើងនៅក្នុងពេលនេះទាក់ទងនឹង ការងារចាស់ ហេតុនេះចូររកពេលអោយបានសមស្របដើម្បីដោះស្រាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលនៅក្បែរខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏បែរជាមានចិត្តរីករាយនឹងកិច្ចការរបស់អ្នកដែរ។ ក្រៅពីភាពរីកចម្រើនក្នុងការងារ លោកអ្នកកំពុងមានដំណឹងល្អទាក់ទងនឹងជីវិតក្រុមគ្រួសារ និងការរៀបចំពិធីមង្គលផ្សេងៗផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ ពិសេសទៅលើការសម្រេចចិត្តក្នុងអាជីព។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកឡើយ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ អ្នកគួរត្រៀមផែនការអនុវត្តការងារឲ្យបានល្អិតល្អន់ ហើយការគ្រប់គ្រងពេលវេលាក៏ជារឿងសំខាន់។ ដោយឡែក មតិរិះគន់ទាំង ឡាយគួរជៀសវៀងដើម្បីកុំអោយខាតលាភ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមបង្កើតកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញស្នាដៃដែលបានធ្វើកន្លងមក។ ក្នុងពេលនេះ លោកអ្នត្រូវការ ការទទួលស្គាល់ខ្លាំង។ លើសពីនេះអ្នកនឹងងាយយល់ដឹង និងសម្របទៅតាមស្ថានភាពបានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាទំនាក់ទំនងក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ​ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាមានកំហុសដោយមិនដឹងខ្លួន។ ដោយឡែក ចូរប្រយ័ត្នទំនាក់ទំនង និងការចែករំលែកពត៌មានសំខាន់នឹងមនុស្សថ្មី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកពោរពេញទៅដោយភាពរីកចម្រើន។ លោកអ្នកទទួលបានគំនិតសុទិដ្ឋិនិយមក្នុងការងារ ពិសេសការធ្វើទំនាក់ទំនាក់ទំនងតូចធំជាមួយមនុស្សរួមការងារ ក៏ដូចជាថ្នាក់លើ។ ក្នុងនោះអ្នកក៏ទទួលបានឳកាសអភិវឌ្ឍន៍ការងារច្រើននៅខាងក្រៅ ដូច្នេះគួរចាកចេញពីស្ថានភាពបច្ចុប្បន្ន ហើយប្រឈមនឹងស្ថានភាពអំណោយផលដែលមាននៅខាងក្រៅ។ អ្វីៗដែលកើតមានថ្ងៃនេះមានស្ថេរភាពបរិបូរណ៍ដូច្នេះចូរធ្វើអ្វីដែលអ្នកពេញចិត្ត។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អសម្រាប់ការចាប់ ផ្តើម ការបើកសម្ពោធ និងការធ្វើការសាកល្បងនានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកប្រហែលជាមិនអាចធ្វើការប្រាស្រ័យទាក់ទងរវាងមនុស្សក្នុងក្រុមការងារ និងថ្នាក់លើបានល្អនោះទេ។ សូមបដិសេធការរិះគន់ ហើយគួរបញ្ចេញយោបល់របស់អ្នកក្នុងទម្រង់ត្រឹមត្រូវបំផុត។ ហោរាសាស្រ្តថ្ងៃនេះណែនាំលោកអ្នកកុំឲ្យឆ្លើយតបនឹងការវាយប្រហាររបស់មិត្តភក្តិរួមការងារ ក៏ដូចជាអតិថិជន។ នៅចុងបញ្ចប់ការងារថ្ងៃនេះស្ថានភាពតានតឹងនឹងរសាយចុះទៅវិញ ដូច្នេះវាមិនមែនជាហេតុផលដែលគួរព្រួយបារម្ភពេកនោះទេ។ ក្រៅពីនេះ ភាគច្រើនអ្នកទំនងជាអាចនឹងស្វែងរកដំណោះស្រាយ ចំពោះស្ថានភាពចំពោះមុខបាន ដូច្នេះសូមកុំមានការព្រួយបារម្ភច្រើនពេក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះសូមមានការអត់ធ្មត់ខ្លាំង​ លោកអ្នកនៅមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ឬធ្វើគម្រោងផែនការដែលអ្នកគ្រោងទុក ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេកទេ។ លោកអ្នកមានសមត្ថភាពល្អប្រសើរក្នុងការធ្វើទំនាក់ទំនងគ្រប់ស្ថានភាពការងារ ហើយនេះជាមធ្យោបាយល្អបំផុតសម្រាប់ការងាររបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ព្យាយាមផ្តោតលើការងារ ។ ដោយឡែក ប្រហែលជាអ្នកត្រូវប្រុងប្រយ័ត្ន ក្រែងមានរបួសស្នាម ឬ ជំងឺដង្កាត់ខ្លះដែលអាចកើតឡើង។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នកព្យាយាមគ្រប់គ្រងពេលវេលាអនុវត្តការងារ ដោយសារអ្នកអាចខ្វះពេលវេលាច្រើន។ កុំសម្រាកយូរពេក និងកុំចំណាយពេលវេលាលើប្រធានបទក្រៅពីការងារ។ ជ្រើសរើសការងារអាទិភាពធ្វើអោយបានជាមុន។ ភាពមិនយល់ចិត្ត ឬមតិរិះគន់ខ្លះអាចនឹងកើតឡើង ​ប៉ុន្តែគ្មានហេតុផលណាមួយឲ្យអ្នកខ្វល់ខ្វាយនៅពេលនេះទេ។ ការពឹងពាក់អាស្រ័យអាចធ្វើទៅបានមិនជំទាស់នោះទេ ប៉ុន្តែការពិនិត្យវាយតម្លៃលើពត៌មានទាំងនោះជាការសំខាន។ ក្រៅពីនេះ សូមប្រយ័ត្នចំពោះទំនាក់ទំនងជាមួយ មនុស្សផ្ទុយភេទឆ្នាំរកា ក្រែងមិនចុះសម្រុងគ្នា ឬនាំដល់ការខកចិត្ត។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង វក  រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner