ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ ដើម្បិជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ មានព្រឹត្តការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមចំណាយពេលធ្វើការងារបន្ថែម។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោរពេញទៅដោយផែនការ និងគំនិត ហើយលោកអ្នកអាចធ្វើការរួមគ្នាជាមួយមនុស្សក្នុងរង្វង់ការងារបាន ប៉ុន្តែមិនត្រូវដាក់បន្ទុកលើគេឡើយ។ ក្រៅពីនេះ លោកអ្នកកំពុង ឈានទៅលើផ្លូវដែលត្រឹមត្រូវចំពោះកិច្ចការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃ​ ហេតុនេះសូមកុំ មានការព្រួយបារម្ភ បន្តការងារជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើផ្នែកការទូត និងការទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹង។ ក្នុងពេលនេះប្រហែលជាអ្នកគួរប្រើប្រាស់ពេលវេលាដែលនៅសល់ខ្លះដើម្បីពិនិត្យតាមដាន ស្ថានភាពការងារ និងរៀបចំគម្រោងជាសម្រាប់ការឆ្លើយតបនានា។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយការងារទាក់ទងនឹងអចលនទ្រព្យនោះទេ។ អាកប្បកិរិយាវិជ្ជមាននឹងចូលរួមចំណែកដល់បរិយាកាសរីករាយ និងអំណោយផលផ្នែកសម្ភារៈ។ ក្រៅពីនេះ មានភាពរអាក់រអួល ការវាយតម្លៃអវិជ្ជមាន និងការរិះគន់មួយចំនួនពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែសូមកុំចំណាយពេលលើរឿងនេះ ពីព្រោះស្ថានភាពនឹងប្រែប្រួលទៅជាល្អប្រសើរ។ ប៉ុន្តែប្រការដែលអ្នកគួរ យកចិត្តទុកដាក់បន្ថែម គឺការបាត់បង់លំនឹងចិត្តរបស់ខ្លួនអ្នកផ្ទាល់ ដូច្នេះសូមរកពេល សម្រាប់ខ្លួនឯង និងជួសជុលការបាត់បង់ជំនឿចិត្ត។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហា ពីព្រោះលទ្ធភាពយល់ដឹងមានតិចតួច។ ព្យាយាមបដិសេធមិនធ្វើការសន្និដ្ឋានដោយងាយដោយសារអ្នកអាចបាត់បង់ហិរញ្ញវត្ថុ។ ហោរាផ្តល់ដំបូន្មានឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនាមិនសមរម្យ។ អ្នកអាចស្ថិតនៅចំចណុចកណ្តាលនៃការរិះគន់ ឬវាយតម្លៃ ដូច្នេះត្រូវប្រយ័ត្នរាល់សកម្មភាពរបស់អ្នក។ ផ្ទុយទៅវិញ អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកយ៉ាងពេញលេញ។ ក្រៅពីនេះ លោកអ្នកនៅតែមានលទ្ធភាពការពារគោលគំនិតរបស់ខ្លួនក្នុងជំនួបនានា។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  លោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារបានទាន់ពេលវេលា។ រាល់ពាក្យសំដី និងគោលគំនិតរបស់អ្នកទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដូច្នេះវាជាពេលវេលាសម្រាប់អ្នកបំពេញក្តីសុបិន្តទាំងឡាយដែលអ្នកបានប៉ងប្រាថ្នាជាយូរមកហើយ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងជួយបញ្ហារឹងស្ទះ ព្រោះតែបញ្ហាពីអតីត ហេតុនេះសូមស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះឲ្យបានចប់សព្វគ្រប់។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរស្ថានភាពការងាគឺអាចធ្វើទៅ បានដោយគ្មានផលរំខាននោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនស្ថិតស្ថេរនោះទេ អ្នកក៏ពិបាករកឃើញភាពត្រឹមត្រូវ ឬវិធីសាស្រ្តដោះស្រាយឲ្យបានងាយស្រួលផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងនេះ សូមផ្តោតការយកចិត្តទុកដាក់នឹងកាតព្វកិច្ចរបស់ខ្លួន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងមិត្តរួមការងារទាមទារឲ្យលោកអ្នកមានភាពអនុគ្រោះឲ្យបានច្រើន។ ក្នុង នោះសូមចងចាំថា ការចាកចេញពីស្ថានភាពការងារនៅពេលនេះហាក់ប្រឈមនឹងការ លំបាកច្រើន ហេតុនេះសូមមានការប្រុងប្រយ័ត្នអោយបានច្រើន ហើយបើអាចកុំទាន់ធ្វើការ ផ្លាស់ប្តូរទីកន្លែងការងារគង់នឹងប្រសើរជាង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យក្នុងថ្ងៃនេះ ប្រសិនបើអ្នកមិនខ្វាយខ្វល់នឹងរឿងរ៉ាវតូចតាចដែលមិនចាំបាច់។ លើសពីនេះ កុំបណ្តោយឲ្យអ្វីៗប្រព្រឹត្តិទៅតាមលំនាំរបស់វា ប៉ុន្តែខិតខំកែច្នៃ និងសម្រួលទៅតាមស្ថានភាព។ ប្រហែលជាអ្នកគួរតែយកចិត្តទុកដាក់បំពេញការងារឲ្យ បានចប់សព្វគ្រប់ ឬបែងចែកការងារ ពីព្រោះអ្នកអាចជួបស្ថានភាពខ្វះខាតពេលវេលា ពិសេសចាប់ពីពេលថ្ងៃនេះទៅ។ ក្រៅពីនេះ លោកអ្នកកំពុងទទួលបានការជួយទំនុកបម្រុង  និងជ្រោមជ្រេងពីមនុស្សរួមក្រុមផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យអ្នកធ្វើតាមវិចារណញាណរបស់ខ្លួន។ ប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់អ្នក សូមគិតម្តងទៀតអំពីភាពខុសប្រក្រតីទាំងអស់។ អំឡុងពេលនៃការចូលរួមសកម្មភាពការងារគឺត្រូវមានភាពឈ្លាសវៃ ច្បាស់លាស់ និងប្រើប្រាស់ឯកសារជាក់លាក់ដើម្បីបញ្ចៀសបញ្ហា។  ក្រៅពីនេះ លោកអ្នកគ្រប់គ្រងពេលវេលាក្នុងការបំពេញេការងារអោយបានល្អប្រយ័ត្នគ្មានពេល វេលាធ្វើការសំខាន់។ ហើយបើអាច ប្រហែលជាការផ្សងព្រេងទៅលើការងារមិនចាំបាច់ ឬដែលឆ្ងាយពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកដំណើរការទៅដោយប្រក្រតី។ សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ឬគួរតែចាកចេញពីការិយាល័យឲ្យបានលឿន។ លោកអ្នកបានចំណាយពេលវេលា និងកំលាំងជាច្រើនក្នុងការងារកន្លងមក ដូច្នេះថ្ងៃនេះជាពេលវេលាសម្រាប់លោកអ្នកសម្រាកខ្លះដើម្បីអ្នកមានលទ្ធភាពក្នុងការគិតគូរ និង យល់ដឹងកាន់តែចម្រើនចំពោះស្ថានភាពការងារ។ ផ្ទុយទៅវិញ ប្រហែលជាទំនាក់ទំនង ជាមួយមនុស្សឆ្នំាម្សាញ់គួរមានការប្រុងប្រយ័ត្នបន្ថែម ពីព្រោះរាសីរបស់អ្នកមិនត្រូវគ្នានោះ ទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពការងារក្នុងពេលបច្ចុប្បន្ន។ សូមរៀបចំផែនការសកម្មភាពរបស់អ្នកទុកបម្រុងជាមុន បើអាចធ្វើបាននោះក្តីរំពឹងរបស់អ្នកនឹងត្រូវបានបំពេញ។ ក្នុងពេលនេះ អ្នកទទួលបានការគិតទូលំទូលាយ ដូច្នេះសូមព្យាយាមធ្វើការ និងកុំខ្លាចក្នុងការសុបិន្តនូវអ្វីដែលអ្នកប៉ងប្រាថ្នា។ លើសពីនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលល្អបំផុត សម្រាប់ការបណ្តាក់ទុន និងការងារជាក្រុម ហេតុនេះគួរប្រញាប់ប្រញាលកុំអោយឳកាស កន្លងផុតទៅដោយងាយ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះកិច្ចការរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងឆាប់   រហ័ស។ ភាគច្រើនទំនងជាត្រូវសម្រេចចិត្តដ៏សំខាន់មួយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈរបស់អ្នក។  សូមកុំមានការព្រួយបារម្ភ បើទោះបីជារូបភាពខាងក្រៅធ្វើឲ្យអ្នកស្ទាក់ស្ទើរយ៉ាងណាក្តី លោកអ្នកមានសមត្ថភាពពេញលេញបំពេញការងារនោះឲ្យបានជោគជ័យ។ ផ្ទុយទៅ វិញសូមចងចាំថាអ្នកអាចត្រូវរំខានចំពោះទំនាក់ទំនងដែលមិនច្បាស់លាស់ ដូច្នេះមិនគួរធ្វើ ទំនាក់ទំនងដែលមិនចាំបាច់នោះទេ នាំដល់ការខាតបង់លាភ និងឳកាសរីកចម្រើនរបស់ អ្នក។

ចំណាំៈ

ឆ្នាំទាំង៥ ខាល ម្សាញ់ មមែ ច កុរ  រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner