ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាប្រតិបត្តិការងារទាំងឡាយដែលអ្នកបានគ្រោងទុក។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ គ្រាន់តែលោកអ្នកត្រូវចេញមុខប្រឈមនឹងស្ថានភាពនោះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯងតែប៉ុណ្ណោះ ហេតុនេះសូមព្យាយាមអោយបានច្រើនបំផុតទើបតែ អាចធ្វើបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ ក្រៅពីនេះ សូមកុំភ្លេចការតុបតែងខ្លួន និងការផ្សព្វ ផ្សាយពាណិជ្ជកម្មសម្រាប់លោកអ្នកជាអាជីវករ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកហាក់មានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល់ការសម្រេចចិត្ត​យ៉ាងខ្លាំង។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ចំណាយពេលអភិវឌ្ឍន៍កិច្ចការរបស់អ្នកឲ្យបានចប់សព្វគ្រប់ក្នុងថ្ងៃនេះ។ ក្រៅពីនេះ​លោកអ្នកអាចធ្វើការសម្របខ្លួនទៅក្នុងមជ្ឈដ្ឋានជុំវិញការងាររបស់ខ្លួន និងនាំដល់ភាព ជោគជ័យដ៏ល្អប្រសើរ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ សូមគ្រប់គ្រងទឹកចិត្ត និងអារម្មណ៍របស់ខ្លួនក្នុងពេលប្រតិបត្តិការងារ ឬចូល រួមក្នុងការប្រជុំពិភាក្សានានា។ ការស្តាប់ និងវិភាគពិចារណាអោយបានច្រើននឹងអាចអោយ អ្នកស្វែងរកលទ្ធភាពបានកាន់តែល្អក្នុងកិច្ចពិភាក្សាទាំងនោះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការចាកចេញសម្រាប់ការងារដែលអ្នកកំពុងអនុវត្ត ដូច្នេះសូមរៀបចំទុកជាស្រេច។ ដោយឡែក លោកអ្នកអាចមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ ដូច្នេះការគ្រប់គ្រងការងារអាទិភាព ហើយបើអាចចូរចាប់ផ្តើមការងារតាំងពីពេលព្រឹក។ ក្រៅពីនេះ សូមរកពេលវេលាសម្រាកខ្លះដើម្បីអោយអ្នកមានអារម្មណ៍ល្អប្រសើរ និងអាចបំពេញការ ងារបានទៅតាមផែនការ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី។ ប៉ុន្តែសូមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ក្នុងនោះសូមព្យាយាមធ្វើការទំនាក់ទំនងជាមួយថ្នាក់លើ ពីព្រោះលោកអ្នកហាក់កំពុងឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ និងការកត់សម្គាល់នៅក្នុងកន្លែងការងារ។ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដី តែខំប្រឹងអនុវត្តផែនការជានិច្ច។ ក្នុងនោះសម្រាប់ទំនាក់ទំនងចូរយក ចិត្តទុកដាក់បន្ថែម កុំមានការជឿជាក់ជ្រុលហួស ពីព្រោះវានឹងធ្វើអោយអ្នកខាតបង់ទិន្នផល ដែលអាចនឹងទទួលបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យទាំងអស់សម្រាប់រាល់ការងារ ផែនការ ក៏ដូចជាដើមទុនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផែនការសកម្មភាពរបស់អ្នកទទួលបានការគាំទ្រច្រើន ដែលនេះជាចំណុចល្អសម្រាប់ឲ្យអ្នកឆក់ឳកាសសម្រាប់ស្ថេរភាពអាជីពយូរអង្វែង។ ដោយឡែក ប្រការគួរជៀសវាង គឺការដើរចោលការងារព្រោះការមិនទុកចិត្តលើខ្លួនឯង ការមើលស្រាលពេលវេលា។ ទន្ទឹមនឹងនេះ ចូរ ចាកចេញពីស្ថានភាពចាស់ប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពនោះ ពីព្រោះអ្នកអាច ចាកចេញបាន ហើយថែមទាំងជួបឳកាសច្រើនផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលរំខានចំពោះអាជីពកំពុងមានការ កើនឡើង ជាពិសេសទាក់ទាក់នឹងការធ្វើទំនាក់ទំនងជាមួយមនុស្សរួមការងារ ហេតុនេះសូម គ្រប់គ្រងពាក្យសំដីអោយបានច្រើនបំផុត។ ក្នុងនោះដែរ វានឹងប្រសើរជាងមុនប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការងារខ្លះ ពិសេសដោយ ការប្រើប្រាស់ផែនការសកម្មភាពលំអិត។ ក្នុងនោះដែរ ត្រូវចងចាំថាអ្នកគួរតែខិតខំបំពេញការងារ និងបញ្ចប់ការងារដែលស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្លួនឲ្យអស់។ ក្រៅពីនេះ សូមកុំមានភាពឆេវឆាវ រក្សាពាក្យសំដី និងអាកប្បកិរិយាអោយបានល្អ ហើយព្យាយាមស្វែង រកប្រភពដំណោះស្រាយជានិច្ច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ក្នុងនោះសូមចងចាំថា ការប្រញាប់ប្រញាលនឹងធ្វើអោយអ្នកមានកំហុសឆ្គង ហើយក៏ពិបាក ក្នុងការដោះស្រាយផងដែរ ហេតុនេះសូមបំពេញការងារដោយសន្សឹមៗ។ ហើយបើអាច ចូរ កុំធ្វើការខុសឆ្ងាយពីជំនាញរបស់ខ្លួន ពីព្រោះវានឹងមិនធ្វើអោយអ្នកបានផលល្អនោះទេ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សនៅក្បែរខ្លួន។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក លោកអ្នកមានអំណោយផលសម្រាប់ការប្រើប្រាស់បទពិសោធន៍ គំនិត ព្រមទាំងធនធានដើម្បីសម្រេចការងារដែលអ្នកដាក់ចេញ។ លើសពីនេះ ប្រសិនបើអ្នកចង់ដោះស្រាយ គឺរាល់បញ្ហានានាពីមុនអាចនឹងដោះស្រាយបានក្នុងពេលនេះ។ ផ្ទុយទៅវិញ គ្រោះថា្នក់ ការដាច់រលាត់ខ្លះ និងជំងឺដង្កាត់អាចនឹងជួបប្រទះ ផងដែរ ដូច្នេះសូមថែទាំខ្លួនជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានលទ្ធផលដែលខ្លួនរំពឹងទុកណាស់។ ភាពស្មុគ្រស្មាញកើតឡើងពីមជ្ឈដ្ឋានខាងក្រៅ ហើយប្រសិនបើអ្នកមិនព្យាយាមទប់ស្កាត់ទេ លោកអ្នកអាចនឹងពិបាកដោះស្រាយ ឬរកច្រកផ្លូវសមស្របមួយខ្លាំងណាស់។ ទន្ទឹមនឹងនោះ នៅក្នុងពេលនេះ លោកអ្នកអាចស្នើសុំជំនួយពីមនុស្សដែលនៅក្បែរ ខ្លួនបាន ហេតុនេះសូមកុំប្រថុយប្រថានទៅលើករណីដែលអ្នកមិនអាចធ្វើបាន។ ផ្ទុយពី ករណីនេះ ការចាកចេញពីស្ថានភាពការងារចាស់ ឬអាជីវកម្មអាចនឹងធ្វើអោយអ្នកមាន ការលំបាកផ្នែកហិរញ្ញវត្ថុខ្លះ ហេតុនេះបើអាចគួរកុំទាន់ផ្លាស់ប្តូរ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលល្អប្រសើរសម្រាប់ការ ពិភាក្សា និងការប្រជុំដោះស្រាយករណីនានា។ លោកអ្នកមានគំនិតប្រាជ្ញាភ្លឺស្វាងក្នុងការ អនុវត្តការងារ និងសម្រាប់ការទទួលទិន្នផល។ ផ្ទុយទៅវិញ មិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលមិនច្បាស់លាស់នោះទេ ពីព្រោះហេតុការណ៍ទាំងនោះអាចប៉ះពាល់ដល់ស្ថេរ ភាពហិរញ្ញវត្ថុ។ ក្នុងនោះដែរ ហាមប្រាមដាច់ខាតការបញ្ចេញយោបល់ក្នុងកំរិតតឹងរឹងឬមតិរិះគន់ ពីព្រោះឳកាសអ្នកនឹងអាចបង្កើតកំហុសដោយងាយ ហើយនាំដល់ការខាត ផលប្រយោជន៍ផងដែរ។

ចំណាំៈ

ឆ្នាំទាំង៣ រោង មមី វក  រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner