ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួង

(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣ ។

នៅក្នុងពិធីនេះ មាននិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ទទួលបានសេចក្តីសុខចម្រើន សេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាល សួរសុខទុក្ខ និងថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner