ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមព្យាយាមរក្សាសកម្មភាពអាជីវកម្មអោយ បានតិចបំផុត។ ថ្ងៃនេះទំនាក់ទំនងជាមួយនឹងសហសេវិក ឬមិត្តរួមការងាររបស់អ្នកមិនសូវ ជាល្អប្រសើរប៉ុន្មាននោះទេ ហេតុនេះដើម្បីបញ្ចៀសពីករណីមើលបំណាំ ការរិះគន់ ឬកំហុស ដោយអចេតនាទាំងឡាយ លោកអ្នកគួរមានការប្រុងប្រយ័ត្ន ហើយបើអាចក៏មិនចាំបាច់ត្រូវ ផ្តោះផ្តងយោបល់អ្វីច្រើនដែរ។ ក្នុងនោះក៏សូមចងចាំថា ការផ្ទុកការងារច្រើននឹងធ្វើអោយ អ្នកពិបាកដោះស្រាយ ហើយក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅនឹងសុខុមាលភាពផងដែរ។ ផ្ទុយពី នេះ លោកអ្នកអាចធ្វើការឆ្លើយតបបានយ៉ាងត្រឹមត្រូវ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយអ្នកធ្វើសកម្ម ភាពការងារអោយនៅក្នុងសភាពធម្មតា។ ការបោះជំហានខ្លាំងនៅពេលនេះក៏នឹងធ្វើអោយ អ្នកពិបាករកចំណូលបាន ឬធ្វើអោយការងារទាំងនោះមានភាពរលូននោះទេ។ លើសពីនេះ ប្រហែលជាការមើលបំណាំ ឬមតិរិះគន់ក៏នឹងធ្វើអោយអ្នកមានភាពស្មុគ្រស្មាញច្រើន។ ហេតុ នេះបើអាចគួរស្នើសុំជំនួយចំពោះករណីទាំងឡាយណាដែលអ្នកមិនច្បាស់លាស់ ហើយ ជៀសវាងការប្រថុយប្រថានក្រែងខាតបង់កាន់តែច្រើន។ ក្នុងនោះដែរ សូមកុំព្យាយាមដេញ តាមកិច្ចការងារ ឬអាជីពទាំងឡាយដែលរំពឹងថាទទួលបានភាពជោគជ័យលឿន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលដែលអ្នកត្រូវព្រួយបារម្ភ ឬមាន ការភ័យខ្លាចចំពោះស្ថានភាពដែលនឹងកើតឡើងនោះទេ។ សូមបន្តការងាររបស់អ្នកអោយ បានល្អ និងដោយការប្រុងប្រយ័ត្ននឹងគ្រប់គ្រាន់សម្រាប់ពេលនេះ។ ក្នុងនោះ បើទោះបីជា ទំនាក់ទំនងជាមួយមនុស្សរួមការងារហាក់មិនសូវល្អប្រសើរក្តី ការស្នើសុំជំនួយពីមនុស្ស ដែលជិតស្និទ្ធិនឹងអ្នកក៏នៅតែអាចធ្វើទៅបាន។ ប្រការដែលត្រូវចងចាំនៅពេលនេះគឺសូមកុំ និយាយស្តីច្រើន កុំរិះគន់ ហើយក៏កុំបញ្ចេញមតិដែលមិនចាំបាច់នោះដែរ ពីព្រោះឳកាស ដែលអ្នកអាចនឹងមានបញ្ហាកំពុងមានសញ្ញាណ។ អ្នកអាចនិយាយផ្តោះប្តូរយោបល់លុះ ណាតែចាំបាច់ប៉ុណ្ណោះ។  

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលដែលល្អប្រសើរសម្រាប់ ធ្វើការងារដែលធំដុំនោះទេ ពីព្រោះឳកាសដែលអ្នកអាចនឹងប្រឈមនឹងបញ្ហាមានច្រើន ហើយក៏ពិបាកក្នុងការដោះស្រាយ ឬសម្របសម្រួលផងដែរ។ ហេតុនេះ សូមកំណត់ការងារ របស់អ្នកអោយនៅក្នុងទំហំតូចទើបជាការល្អប្រសើរជាង។ ហើយកាន់តែប្រសើរបំផុតនោះ គឺមិនគួរប្រញាប់ប្រញាលក្នុងការបំពេញការងារ ឬធ្វើការសម្រេចចិត្តពេកនោះទេ។ ក្នុង ពេលនេះគួរចំណាយពេលទៅលើការងារដែលនឹងទទួលបានផលក្នុងរយៈពេលយូរ ដោយ សារផលនោះនឹងផ្តល់អោយអ្នកសម្រាប់រយៈពេលយូរអង្វែងផងដែរ។ ក្រៅពីនេះ ជាធម្មតា អ្នកនឹងអាចស្វែងរកមូលហេតុនៃបញ្ហាបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានារបស់អ្នកអាចដំណើរការទៅបាន ហើយក៏នឹងទទួលបានផលច្រើនផងដែរ ប្រសិនបើអ្នកចេះគ្រប់គ្រងពេលវេលា។ ទំហំការ ងារថ្ងៃនេះធំ ហើយការទទួលខុសត្រូវក៏ហាក់ច្រើនជាងសព្វដង ដូច្នេះហើយវាទាមទារការ ចូលរួមយ៉ាងសកម្មពីលោកអ្នកដើម្បីអាចសម្រេចផលច្រើន។ ផ្ទុយទៅវិញ ថ្ងៃនេះអ្នកអាច ធ្វើកិច្ចការងារបានទៅតាមបំណងប្រាថ្នា ពីព្រោះរាល់បញ្ហាទាំងឡាយត្រូវបានដោះស្រាយ ឬយ៉ាងហោចណាស់វានឹងមិនធ្វើអោយអ្នកមានការលំបាកនោះទេ។ ក្រៅពីនេះ សូមមាន ការប្រុងប្រយ័ត្ននប្រហែលជាអ្នកគួរកុំពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ ពិបាកនឹងផ្តល់ជោគជ័យជាទីមោទនភាពខ្លាំងណស់ ដូច្នេះអ្នកមិនមានហេតុផលអ្វីដែលយកខ្លួនទៅឲ្យមានកង្វល់នោះទេ។ ត្រូវចងចាំថា មុនពេលប្រគល់របាយការណ៍ ឬចុះហត្ថលេខា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ព្រោះលោកអ្នកអាចមានកំហុសផ្នែកទិន្នន័យ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងនឹងផ្លូវចិត្តរបស់អ្នក។ ថ្ងៃនេះលោកអ្នកហាក់ដូចជាមានការព្រួយបារម្ភរឿងឥតប្រយោជន៍ច្រើន ដែលអាចជះឥទ្ធិពលដល់ការងារ។ ​ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ សូមចំណាយពេលវេលាគិតអំពីការងារ ពិសេសស្វែងយល់ពីស្ថានភាពជុំវិញខ្លួន។ លោកអ្នកជួបស្ថានភាពនិន្ទាឈ្នានីសពីមនុស្សមួយចំនួន ប៉ុន្តែសូមកុំយកចិត្តទុកដាក់ឡើយ។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងការងារផ្សេងៗរបស់អ្នកកំពុងជួបសញ្ញាណនៃការផ្លាស់ប្តូរវិជ្ជមានមួយ ហើយលោកអ្នកនឹងទទួលបានភាពរីករាយក្នុងជោគជ័យលើកនេះផងដែរ។ លោកអ្នកមិនគួរបន្ថយល្បឿនឡើយ សូមព្យាយាមបន្ថែមទៀត ដោយបង្កើតការផ្សារភ្ជាប់រវាងបទពិសោធន៍ ផែនការ និងការទំនាក់ទំនងជាចាំបាច់។ ​ឳកាសសម្រាប់ការធ្វើដំណើរសម្រាប់ការងារ និងជំនួញអាចកើតឡើងក្នុងថ្ងៃនេះ ដូច្នេះសូមត្រៀមលក្ខណៈទុកជាមុន។ ក្រៅពីនេះសូមព្យយាមកុំពាក់ព័ន្ធនឹងការខ្ចីបុល ពីព្រោះឳកាសទទួលបានសំណងមានតិចណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតក្នុងដំណើរការដែលមិនសូវជាប្រាកដប្រជាប៉ុន្មានទេ។  សូមព្យាយាមកាត់បន្ថយទំនាក់ទំនង ពីព្រោះសញ្ញាណនៃមិត្តភាពក្លែងក្លាយជាមួយមិត្តរួមការងារ ក៏ដូចជាដៃគូពាណិជ្ជកម្មអាចនឹងកើតឡើង។  សូមកុំប្រញាប់ប្រញាល ឬដេញតាមការងារហួសហេតុពេក សូមធ្វើការដោយសន្លឹមៗ ដើម្បីមានឳកាសគ្រប់គ្រាន់ស្គាល់ការងារ និងអាចឈ្វេងយល់ពីបញ្ហានានាបាន។ ក្រៅពីនេះ ការពិភាក្សាសុំយោបល់ ប្រហែលជាពិបាកក្នុងការជឿទុកចិត្តខ្លាំងណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន ពីព្រោះភាពជោគជ័យនេះហាក់ស្ថិតក្នុងទីតាំងដែលមិនមានភាពប្រាកដប្រជាក្នុងរយៈពេលវែងនោះទេ។ ដូច្នេះសូមលោកអ្នកកែប្រែវិធីសាស្រ្តប្រតិបត្តិការ។ លើសពីនេះសូមមានការអត់ធ្មត់ និងកុំនិយាយច្រើនឥតប្រយោជន៍។ ដោយឡែក ប្រសិនបើអ្នកកែប្រែស្ថានភាពរូបរាងកាយរបស់អ្នក ដោយរៀបចំខ្លួនឲ្យបានស្រស់ស្អាតនោះលោកអ្នកអាចនឹងទទួលបានទំនុកចិត្តបន្ថែមក្នុងការដោះស្រាយបញ្ហា និងធ្វើទំនាក់ទំនង។ អ្វីដែលអ្នកគួររំលឹកដាស់តឿនខ្លួនក្នុងពេលនេះ គឺភាពវិជ្ជមានជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកទុកចិត្តលើអារម្មណ៍ខាងក្នុងរបស់អ្នក។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺមិនអាចទៅរួចទាំងស្រុង។ លោកអ្នកអាចកែប្រែស្ថានភាបានខ្លះ ប្រសិនបើអ្នកមិនឆេវឆាវ ឬបញ្ចេញមតិបែបរឹងទទឹង ឬគំរោះគំរើយចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសក្នុងរង្វង់ការងារ។ ក្នុងនោះដែរ មិត្តរួមការងាររបស់អ្នក ប្រហែលជាមិនជឿទុកចិត្ត ឬស្តាប់ការចែករំលែករបស់អ្នកឡើយ ប៉ុន្តែទោះបីវាតានតឹងយ៉ាងនេះក្តី សូមដោះស្រាយដោយសន្តិវិធី។

ចំណាំៈ

ឆ្នាំទាំង៣ ម្សាញ់ មមែ ច  រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner