ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកអាចជួបបញ្ហាប្រទាក់ក្រឡាច្រើន។  ក្នុងនោះ អ្នកហាក់ មិនអាចធ្វើការបានតាមបំណងប្រាថា្ននោះទេ ហេតុនេះសូមបន្តការងារទៅតាមធម្មតាសិន ហើយបើអាចការប្រើប្រាស់លុយកាក់គួររងចាំដល់ថ្ងៃក្រោយ។ ក្នុងនោះសូមប្រើប្រាស់ ជំនួយពីមនុស្សដែលជិតស្និទ្ធនឹងអ្នក ជាជាងការប្រថុយប្រថានដែលនាំដល់ការខាតបង់ទៅ វិញ។ ទន្ទឹមនឹងនោះ បំណងនៃការផ្លាស់ប្តូរទីកន្លែងធ្វើការគួររងចាំរហូតទៅដល់ថ្ងៃក្រោយ វិញទើបជាការល្អប្រសើរ។ លើសពីនេះ ប្រហែលជាអ្នកមិនគួរពាក់ព័ន្ធនឹងកិច្ចការងារ ឬផល ប្រយោជន៍អ្នកដទៃនោះទេ ព្រោះវាអាចនឹងនាំរឿង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមចំពោះ ការចំណាយលុយកាក់។ បើទោះបីជាការផ្ទេរផ្ទូរខ្ទង់លុយកាក់ណាមួយក៏ត្រូវមានការប្រយ័ត្ន ដោយសារអ្នកអាចនឹងបាត់បង់លុយកាក់ ឬមានការខាតបង់ខ្លាំង។ ក្នុងពេលនេះ គួរចំ ណាយពេលគិត ហើយចូលរួមអោយបានសកម្មក្នុងការរៀនសូត្រវគ្គបណ្តុះបណ្តាលទាំង ឡាយណាដែលត្រូវនឹងការងារ។ ដោយឡែក ក្នុងពេលនេះអ្នកមានការគាំទ្រច្រើនពីមនុស្ស ដែលនៅក្បែរខ្លួន ប៉ុន្តែវាក៏នៅតែមិនទាន់ជាហេតុផលត្រឹមត្រូវដើម្បីអោយអ្នកជឿទុកចិត្តទៅ លើនរណាម្នាក់ឡើយ។ ជំនឿចិត្តជ្រុលនឹងនាំដល់ការលំបាក ឬការអាក់អន់ចិត្តក្នុងទំនាក់ ទំនងទៅវិញ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះមិនមែនជាពេលវេលាសម្រាប់ធ្វើការធំដុំនោះ ទេ។ ចូរបំពេញការងារដែលកំពុងអនុវត្ត ហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខដើម្បីបំពេញ ការងារថ្មី ឬការងារដែលអ្នកប៉ងប្រាថ្នា។ ក្នុងនោះសូមចងចាំថា រាល់ពត៌មានពីខាងក្រៅជា ប្រភពនៃបញ្ហា ហើយអាចបង្អាក់ដល់លទ្ធផលសម្រេចចុងក្រោយ។ ក្នុងនោះវាក៏ល្អប្រសើរ ប្រសិនបើអ្នកបំពេញការងារទៅតាមគម្រោងដែលអ្នកបានរៀបចំ ហើយចំឡែកការផ្លាស់ប្តូរ ការងារព្រោះសំឡឹងមើលឃើញលទ្ធផលក្នុងរយៈពេលខ្លីអាចជាកំហុសធំដែលអ្នកសម្រេច ចិត្តនៅក្នុងថ្ងៃនេះ។ ដោយឡែក សូមកុំទាន់ធ្វើទំនាក់ទំនងប្រសិនបើអ្នកមិនច្បាស់។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងពេលនេះអាច ធានាថានឹងជួបភាពរីកចម្រើនលូតលាស់យ៉ាងប្រសើរ។ ប៉ុន្តែហោរាសាស្រ្តអាជីពរំលឹកថា អ្នកគួរបំពេញការងារទាំងឡាយណាដែលមានភាពច្បាស់លាស់ ហើយអាចទទួលផលបានយូរអង្វែង ពីព្រោះការសំឡឹងលទ្ធផលលឿនពេកនឹងមិនធ្វើអោយអ្នកទទួលផលល្អប្រសើរ ឬដែលជាលទ្ធផលដែលអ្នករំពឹងនោះទេ។ លើសពីនេះ ថ្ងៃនេះជាពេលដែលល្អប្រសើរ សម្រាប់ការធ្វើការងារក្រុម ពីព្រោះអ្នកនឹងទទួលបានទិន្នផលកាន់តែល្អប្រសើរ។ ក្នុងនោះ បញ្ហាដែលអាចនឹងកើតឡើយ ក៏នឹងត្រូវបានជួយរំលែក ឬដោះស្រាយផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងារហាក់មិនសូវជាល្អប្រសើរ ហើយអ្នកក៏មិនអាចយកអារម្មណ៍មកបំពេញការងារនោះបានដែរ ពីព្រោះអារម្មណ៍របស់អ្នកកំពុង រងការប៉ះពាល់ខ្លាំងពីមជ្ឈដ្ឋាននៅជុំវិញខ្លួន។ ក្នុងនោះក៏សូមមានអត់ធ្មត់អោយបានច្រើនបំផុត ការទាមទាររកហេតុផល ការ តវ៉ាផ្សេងៗហាក់មិនជាប្រយោជន៍អ្វីធំដុំនោះទេ ប៉ុន្តែផ្ទុយទៅវិញបែរជានឹងនាំដល់ការលំបាកទៅវិញ ដូច្នេះភាពស្ងៀមស្ងាត់ជួយអោយអ្នកបំពេញការងារបានល្អប្រសើរជាង។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ភាពលំបាកនេះនឹងមិននៅជាយូរអង្វែងទេ ស្ថានភាពល្អនឹងកើតឡើងដល់អាជីពអ្នកក្នុងពេលខាងមុខនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកនៅក្នុងពេលនេះមិន បានមើលឃើញពីភាពប្រែប្រួលដែលគួរអោយភ្ញាក់ផ្អើលណាមួយនោះទេ។ ប៉ុន្តែស្ថានភាព នេះក៏មិនអាចបង្អាក់អ្នកពីការបំពេញការងារ និងការសំលឹងមើលលទ្ធផលយ៉ាងប្រសើរ នោះដែរ ជាទូទៅការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានបំពេញ។ ផ្ទុយទៅវិញ កំហុសនៅ ថ្ងៃនេះអាចកើតឡើងបានដោយសារការជឿទុកចិត្ត និងការចែករំលែកដែលគ្មានមូលដ្ឋាន របស់អ្នក។ សូមគិតគូរពិចារណាអោយបានច្រើនជាងមុន មុនពេលដែលអ្នកជឿជាក់នរណា ម្នាក់ ពិសេសលើកកាតព្វកិច្ចរបស់អ្នកតែម្តង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពប្រមើលឃើញពីអនាគតការ ងារដែលមានភាពរីកចម្រើនបំផុត។ លោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវបំផុត ចំពោះអាជីពរបស់ខ្លួន ដូច្នេះសូមកុំមានការភ័យខ្លាច ឬសង្ស័យចំពោះការងារដែលខ្លួនកំ ពុងធ្វើឡើយ។ អ្នកប្រកដជាអាចទទួលបានភាពចម្រើនរុងរឿង ប្រាក់កាស តួនាទី និងឳកាស ច្រើនទៅថ្ងៃខាងមុខ។ ប្រការសំខាន់ សូមលោកអ្នកកុំភ្ជាប់ខ្លួនទៅនឹងរឿងរ៉ាវពីអតីត ព្រោះវា នាំដល់ការភ័យព្រួយ ការខ្លាចរអា ពិសេសវានឹងអាចមានឥទ្ធិពលទៅលើការសម្រេចចិត្ត របស់អ្នក។ ការភ័យខ្លាច នឹងត្រូវបានដោះស្រាយដោយការគិតគូរ និងវិនិច្ឆ័យត្រឹមត្រូវ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលវេលានៅក្នុងថ្ងៃនេះមានសារសំខាន់ បំផុតចំពោះលទ្ធផលការងារ និងភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា។ អ្នកអាចនឹងមិនមាន ពេល វេលាគ្រប់គ្រាន់ដើម្បីបំពេញការងារនោះទេ ដូច្នេះសូមប្រើប្រាស់ពេលដោយការប្រុង ប្រយ័ត្ន កុំសម្រាកយូរពេក ហើយក៏កុំចំណាយពេលលើរឿងរ៉ាងក្នុងក្រៅរបស់អ្នកដទៃដែរ។ ក្នុងនោះដែរ សូមរក្សាស្ថានភាពទាំងឡាយនៅក្នុងទម្រង់ដែលអ្នកអាចគ្រប់គ្រងបាន។ ដោយឡែក លោកអ្នកនឹងអាចទទួលបានដំណឹងដែលរងចាំនាពេលកន្លងមកហើយ ដូច្នេះ គ្មានអ្វីដែលអ្នកនឹងត្រូវលំបាកនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំង លោកអ្នកដែលប្រកបអាជីវកម្មគ្រប់ធន់ នឹងទទួលបានភាពជោគជ័យច្រើន។ ស្ថានភាពក្នុង ពេលនេះអំណោយផលទៅដល់ការបោះជំហានដែលមានស្ថេរភាព។ ចំណែកបញ្ហាដែល ធ្លាប់នៅកណ្តាលផ្លូវរបស់អ្នកក៏ហាក់រលាយបាត់ទៅ ឬគ្មានអំណាចគ្រប់គ្រាន់មកបង្អាក់ គោលដៅរបស់អ្នកទេ ហេតុដូច្នេះសូមបំពេញការងារទៅតាមបំណង នឹងទៅតាមរបត់ដែល អ្នកបានរៀបចំ។ កុំមានការភ័យខ្លាច អ្វីៗសុទ្ធតែអាចទទួលបានលទ្ធផលជាទីពេញចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបាន។ មនុស្សដែលធ្លាប់រំខានសេចក្តីសុខអ្នក នឹងបែរជាបាក់បបខ្លបខ្លាចអ្នកទៅវិញ។ ការទិញចូលអចលនទ្រព្យអាចធ្វើទៅបានយ៉ាងប្រសើរណាស់។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរដល់ការធ្វើទំនាក់ទំនង ឬការ បណ្តាក់ទុននោះទេ។ មិនត្រឹមតែលុយកាក់ដែលអាចខាតបង់នោះទេ ប៉ុន្តែពេលវេលា និងភាពអត់នឿយអាចនឹងត្រូវចំណាយទៅដោយឥតបានជាផលនោះទេ។ ហេតុនេះសូមគិត ពិចារណាអោយបានល្អិតល្អន់នូវរាល់ករណីកិច្ចទាំងអស់។ អាស្រ័យទៅលើស្ថានភាពនៅ ថ្ងៃនេះ សកម្មភាពការងារធម្មតានឹងអាចរក្សាលំនឹងអាជីពបានល្អជាងការបោះជំហានធំ។   ចំណែកការប្រជុំពិភាក្សានៅក្នុងពេលនេះមិនល្អប្រសើរទេ ដូច្នេះបើអាចជៀសវាងបាន គួររក្សាគំលាតពីកិច្ចការទាំងនោះសិន។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមរក្សាឲ្យបាននូវអាកប្បកិរិយាល្អចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច ម្យ៉ាងបើអ្នកឆេវឆាវនោះនឹងអាចមានរឿងធំមិនខាន។ យកល្អ សូមប្រើប្រាស់ពេលវេលាអោយបានល្អម៉ត់ចត់បំផុត ពីព្រោះអ្នកអាចបាត់បង់ពេលវេលា សម្រាប់បំពេញការងារកាន់តែច្រើន។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់អោយបានក្នុងកំរិត ខ្ពស់ដើម្បីបញ្ចៀសផលលំបាកពីទំនាក់ទំនង និងមតិរិះគន់ពីមជ្ឈដ្ឋានរបស់អ្នក។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ មមី វក រកា  រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner