រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា

ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា និងបាបរំលឹកឱ្យបន្តបំពេញភារកិច្ចរៀងៗខ្លួន ពង្រឹងសាមគ្គី ឯកភាពគ្នាផ្ទៃក្នុង និងរក្សាពូនជ្រំមរតកដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

មានប្រសាសន៍ទៅកាន់មន្ត្រីរាជការចូលរួមឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យទេសចរណ៍ គឺជាអាទិភាពមួយខ្ពស់ នៅក្នុងការកសាងសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មីបានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តម សុខ សូកេន ស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ឱ្យបន្តនិរន្តរភាពអ្វីដែលមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាកសាងសម្ថតភាពធនធានមនុស្សក្នុងវិស័យទេសរចណ៍អោយកាន់តែមានសក្តានុពល ដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ដ៏សម្បូរបែប ប្រកបដោយភាពកក់ក្តៅ រួសរាយរាក់ទាក់របស់ព្រះរាជាណាចក្រកម្ពុជា ដូជា ទេសចរណ៍វប្បធម៌ និងធម្មជាតិទៅកាន់ពិភពលោក៕

ដោយ:ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner