ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ ពិបាកនឹងផ្តល់ជោគជ័យជាទីមោទនភាពខ្លាំងណស់ ដូច្នេះអ្នកមិនមានហេតុផលអ្វីដែលយកខ្លួនទៅ អោយមានផលលំបាកនោះទេ។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ធ្វើកិច្ច សហការលើកិច្ចការងារផ្សេងៗ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងនឹងផ្លូវចិត្តរបស់អ្នក។ ថ្ងៃនេះលោកអ្នកហាក់ដូចជាមានការព្រួយបារម្ភរឿងឥតប្រយោជន៍ច្រើន ដែលអាចជះឥទ្ធិពលដល់ការងារ។ ​ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ សូមចំណាយពេលវេលាគិតអំពីការងារ ពិសេសស្វែងយល់ពីស្ថានភាពជុំវិញខ្លួន។ ក្នុងនោះដែរ វាមានភាពចាំបាច់ណាស់ដែលអ្នកត្រូវស៊ូទ្រាំនឹងស្ថានភាពជុំវិញខ្លួន អត់ធ្មត់នឹងធ្វើអោយ ស្ថានភាពកាន់តែប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍ថ្ងៃនេះឡើងវិញ។ ភាពរស់រាយរាក់ទាក់ និងការដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំពោះការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់ច្រើន រួមទាំងខាតពេលវេលាទៀត ផង។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមបំពេញការងារអោយបានចប់សព្វគ្រប់ ធ្វើយ៉ាងណាកុំបន្សល់កិច្ច ការអោយនៅកក់កុញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។​ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ ប្រសិនបើមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ សូមជៀសឲ្យផុតពីជម្លោះនៅក្នុងក្រុមការងារ និងកុំពាក់ព័ន្ធរឿងអ្នកដទៃ ព្រោះករណីនេះនឹងនាំអ្នកឲ្យបាត់បង់ឱកាសជោគជ័យដោយងាយ។ ដោយឡែក វាចាំបាច់ណាស់ដែលអ្នកអនុវត្តការងាររបស់អ្នកជាមួយនឹងពត៌ មានពិត និងគម្រោងផែនការត្រឹមត្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ ​ក្រៅពីនេះ សូមប្រយ័ត្នកុំទៅពាក់ព័ន្ធនឹងរឿងរ៉ាវរបស់អ្នកដទៃ ពីព្រោះបញ្ហាក្នុងទំនាក់ទំនងនៅថ្ងៃនេះមានភាពលំបាកក្នុងការដោះស្រាយយ៉ាងខ្លាំង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។  សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ សូមរក្សាចិត្តគំនិត និងភាពទន់ភ្លន់ ប៉ុន្តែមិនត្រូវទុកចិត្តមនុស្សពេកនោះទេ។ សូមទម្លាក់ចោលកិច្ចការងារខ្លះ នឹងធ្វើការងារណាមួយឲ្យច្បាស់ទើបប្រសើរជាង។ ដោយឡែក លោកអ្នក ទទួលបានអំណោយផលក្នុងការស្វែងយល់ និងសម្របទៅនឹងស្ថានភាពប្រែប្រួលនៃការងារ បានល្អ ហេតុនេះគ្មានអ្វីត្រូវព្រួយបារម្ភពេកទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចទទួលបានដំណឹងល្អ ឬទទួលលទ្ធផលសម្រេចនៅរវាងពេលល្ងាច។ ដោយឡែក ថ្ងៃនេះអ្នកាមនពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំទាន់ធ្វើអ្វីប្រញាប់ប្រញាលពេក ចូរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួន។ សូមបញ្ជាក់ថា រូបភាពដែលអ្នកបានឃើញទាំងអស់នៅជុំវិញខ្លួន មិនមែនសុទ្ធតែជាភាពពិតទេ​ ដូច្នេះសូមព្យាយាមពិចារណា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ណាស់ ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការអនុវត្តការងារទៅដល់គោលដៅ។ ក្នុង នោះ ប្រសិនបើជាអ្នកអាចផ្អាកដំណើរការងារ ឬការធ្វើដំណើរសម្រាប់គម្រោងការងារគួរតែផ្អាកសិន ពីព្រោះភាខាតបង់ហាក់មានភាពធំធេងជាងការកំណត់ដឹង។ ក្រៅពីនេះ សូមពិនិត្យមើលស្ថានភាពដែលកំពុងកើតឡើងនៅជុំវិញខ្លួន នឹងរកវិធីសម្របសម្រួល។ ហើយ ប្រសិនបើអ្នកគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយ សូមប្រញាប់ស្វែងរកជំនួយពី មនុស្សដែលទុកចិត្ត ហើយធ្វើយ៉ាងណាកុំប្រថុយជាដាច់ខាត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន ។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវ។ ដោយឡែក សូមកុំសម្រេចចិត្តចាកចេញ ពីការងារ ផ្ទេរផ្ទូរការទទួលខុសត្រូវ ក៏ដូចជាធ្វេសប្រហែស ពីព្រោះ អ្នកក៏អាចជួបនឹងកង្វល់ ច្រើនព្រោះការខាតបង់ និងការងារដែលអាចសម្រេចបាន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ លោកអ្នកអាចធ្វើការសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យ។ ដោយឡែក ដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារនឹងកើតឡើងដល់អ្នក។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងច្រើន។ ផ្ទុយទៅវិញ ប្រហែលជាអ្នកមិនគួរធ្វើការងារច្រើនក្នុងពេលតែមួយនោះទេ ឬដែលរឹតតែសំខាន់ទៅទៀត នោះ សូមកុំចែករំលែកពត៌មាន ឬសារៈសំខាន់នៃការងារ ដោយសារលទ្ធភាពដែលអ្នកអាច ចាញ់បោកបញ្ឆោតគេកំពុងលេចរូបរាង។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារបានតាមបំណង។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់ព្រួយនោះទេ ចូរបន្តការងារអោយបាន រហ័សរហួន នោះលទ្ធផលក៏នឹងបានដល់លោកអ្នកយ៉ាងល្អប្រសើរ។ ប៉ុន្តែវាមានចាំបាច់ ណាស់ដែលអ្នកគួរគ្រប់គ្រងពេលវេលាអោយបានល្អិតល្អន់ កុំចាកចេញមុនម៉ោង ហើយក៏ មិនគួរសម្រាកច្រើនពេកដែរ។ ជាទូទៅ លទ្ធផលក៏ប្រសើរនៃការងារថ្ងៃនេះពឹងអាស្រ័យទៅ លើការខិតខំ ជាជាងសំណាង។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ថោះ រោង ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner