ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះក្នុងថ្ងៃនេះ។  កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ។ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ថានឹងអាចបង្កគ្រោះថ្នាក់។ ដូច្នេះសូមធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។ សកម្មភាពក្នុងពេលនេះអាចជួបនឹងភាពប្រែប្រួលច្រើនដែលមិននឹកស្មានដល់ ដូច្នេះវានឹងកាន់តែប្រសើរ ប្រសិនបើអ្នករកឳកាសដើម្បីអ្នកជៀសវាងការសន្ទនាមិនល្អ ឬការធ្វើទំនាក់ទំនងថ្មីៗជាមួយមនុស្សដែលអ្នកមិនស្គាល់សោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យនឹងកើតឡើង ហើយបង្ករអស្ថេរភាពការងារយ៉ាងខ្លាំង។ សូមប្រកាន់គំនិតសុទិដ្ឋិនិយមជានិច្ច ប៉ុន្តែកុំរងចាំបំពេញបំណងប្រាថ្នាឡើង ចូរធ្វើវាឲ្យបានឆាប់ និងម៉ត់ចត់។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នកគឺមិនទាន់អាចដោះស្រាយបានក្នុងពេលនេះទេ ប៉ុន្តែសូមបណ្តោយទៅតាមពេលវេលាសិន។ ដោយឡែកចំពោះកិច្ចការងារដែលអ្នកមិនពេញចិត្ត គឺគ្មានហេតុផលឲ្យអ្នករងចាំនោះទេ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺមិនអាចទៅរួចទាំងស្រុង។ ក្នុងនោះដែរ ក៏គួររក្សាភាពអត់ធ្មត់ចំពោះទំនាក់ទំនង ពីព្រោះមិត្តរួមការងាររបស់អ្នកប្រហែលជាមិនជឿទុកចិត្ត ឬស្តាប់ការចែករំលែករបស់អ្នកបានល្អប្រសើរឡើយ។ ក្រៅពីនេះ សូមធ្វើយ៉ាងណាទទួលខុសត្រូវចំពោះការងារទាំងឡាយដែលអ្នកបានធ្វើ ដើម្បីបញ្ចៀសផលរំខានដែលកំពុងមានវត្តមាន នៅពេលនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាណនៃសកម្មភាព។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ សូមលោកអ្នកកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត បើអាចធ្វើបាន អ្នកនឹងទទួលបានសំណាងជាប្រាកដ។ ក្រៅពីនេះ ថ្ងៃនេះ ជាពេលអំណោយផលសម្រាប់ការដោះស្រាយបញ្ហារឹងស្ទះចាស់ថ្មី ហេតុនេះសូមប្រញាប់ ប្រញាល ធ្វើយ៉ាងណាឆក់យកឳកាសល្អនេះអោយបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់។ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក។ ម្យ៉ាងទៀតប្រហែលជាអ្នកនឹងទទួលបានការធ្វើដំណើរផ្នែកអាជីវកម្ម ឬការផ្លាស់ប្តូរទីតាំងថ្មី។ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬគម្រោងផែនការដែលអ្នកបានរៀបចំ ពីព្រោះអ្នកនឹងមិនជួបប្រទះហេតុការណ៍លំបាកណាឡើយ។ ក្រៅពីនេះគួរ ប្រុងប្រយ័ត្នក្នុងការចែករំលែកពត៌មានសំខាន់ៗ ពីព្រោះឳកាសដែលអ្នកអាចបាត់បង់ពត៌ មានគឺកំពុងមានភាពវិជ្ជមាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំមានការសង្ស័យចំពោះការវិនិយោគនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយសម្រេចចិត្តឲ្យបានសមហេតុផល។ បញ្ហាការិយាល័យតូចតាចមិនបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះលោកអ្នកជាអ្នកគ្រប់គ្រងនឹងជួបស្ថានភាពយ៉ាង ប្រសើរក្នុងទំនាក់ទំនងជាមួយមនុស្សក្រោមបង្គាប់ ហើយពួកគេនឹងជួយជ្រោមជ្រែងការងារ របស់អ្នកកាន់តែល្អជាងមុន។​ ផ្ទុយទៅវិញ សូមរក្សាទឹកចិត្ត និងមានភាពអត់ធ្មត់ ពិសេសរក្សាពាក្យសំដីអោយបានទន់ភ្លន់ជានិច្ច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ដូច្នេះត្រូវដោះស្រាយបញ្ហាបច្ចុប្បន្ន និងសំខាន់បំផុតគឺមិនត្រូវប្រញាប់ប្រញាល ឬដែលភ្លេចភ្លាំងឡើយ។ លោកអ្នកគួរចងចាំផងដែរថា ការងាររវល់ខ្លាំង អាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នកផងដែរ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហា នឹងរកផលវិជ្ជមានដល់ការងារឡើងវិញ។  ដោយឡែក សូម ប្រុងប្រយ័ត្នអោយបានច្រើនចំពោះជម្លោះដែលអាចកើតឡើងនៅពេលព្រឹក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើននឹងកើតឡើងចំពោះលោកអ្នក។ អ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ វិធីសាស្រ្តនេះនឹងជួយអ្នកក្នុងការដោះស្រាយភាពស្មុគ្រស្មាញ។ ផ្ទុយទៅវិញ លោកអ្នកមិនអាចបំពេញការងារ ឬធ្វើការសម្រេចចិត្តទៅលើករណីប្រមូលផ្តុំបានទេ លទ្ធ ផលដែលអ្នកត្រូវខកបំណងមានខ្ពស់បំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មធំធេងណាស់នៅថ្ងៃនេះ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់គឺរក្សាការប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញខ្លួន ហើយក៏សូមបោះបង់ចរិកឆេវឆាវ និងការវាយតម្លៃលឿនពេកផងដែរ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មីនោះគ្មានអ្វីអាចជំទាស់ទេ ប៉ុន្តែសូមលោកអ្នកប្រាកដថាមានគម្រោងផែនការច្បាស់លាស់ដើម្បីអនុវត្ត និងឆ្លើយតប ចំពោះភាពអសកម្មទាំងឡាយ។ ក្រៅពីនេះ សូមកុំបោះបង់គោលដៅ ដោយគ្រាន់តែលទ្ធ ផលតូចតាច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែសម្រួលស្ថានភាពអសកម្មទាំងឡាយ។ ក្នុងនោះ លោកអ្នកអាចធ្វើការសហការជាមួយដៃគូ ឬធ្វើដំណើរផ្សងព្រេងក្នុងមជ្ឈដ្ឋានខាងក្រៅបាន ហើយឳកាសរីកចម្រើនក៏ ប្រសើរផងដែរ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅ      កំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់នេះគឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯងនោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង។ ផ្ទុយទៅវិញ ជម្លោះជាមួយមនុស្សផ្ទុយភេទឆ្នាំម្សាញ់អាច មានសញ្ញាណវិជ្ជមានខ្លាំង ដូច្នេះសូមរក្សាគម្លាត ហើយមានភាពអត់ធ្មត់ដើម្បីបញ្ចៀសផល លំបាក។

ចំណាំៈ

ឆ្នាំទាំង៤ ម្សាញ់ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner