ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលប្រសើរបំផុត សម្រាប់កិច្ចការជាក្រុម។ ក្នុងនោះមនុស្សនៅក្បែរខ្លួនរបស់អ្នកក៏ចាំជួយទំនុកបម្រុងអ្នកច្រើន ផងដែរ។ ចំពោះកិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន ហើយផលចំណេញកើនឡើងទ្វេរដង។  ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺមិនអាចឃ្លាតពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការផ្លាស់ប្តូរ ដែលពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះអាជីពរបស់អ្នកជួបភាពរាំងស្ទះច្រើន ដូច្នេះវាលំបាក អោយអ្នកទទួលបានផល បើទោះបីជាលោកអ្នកដាក់ការតស៊ូ ដើមទុន និងកំលាំងច្រើន យ៉ាងណាក្តី។ ក្នុងស្ថានភាពនេះ ចូរបន្តការងាររបស់ខ្លួនធម្មតា កុំចំណាយដើមទុនច្រើន ហើយកុំទាន់ធ្វើការសាកល្បងចំពោះការងារថ្មី។ ចំពោះលោកអ្នកដែលមានបំណងចង់ ផ្លាស់ប្តូរការងារគួរផ្អាកសិនទើបល្អប្រសើរជាង។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ​ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះអ្នកក៏មិនគួរមាន ជំនឿទុកចិត្តអោយជ្រុលពេកដែរ ដោយសារលទ្ធភាពដែលអ្នកចាញ់បោកបញ្ឆោតគេអាច កើតឡើង។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមកុំខ្ជះខ្ជាយពេលវេលានិយាយច្រើនជាងការអនុវត្ត។ លទ្ធផលរបស់អ្នកពិតជាផ្សារភ្ជាប់ជាពិសេសជាមួយនឹងសកម្មភាពដ៏ស្វាហាប់។ សូមសម្រួលការងារសំខាន់ៗឲ្យបានរួចរាល់តាំងពីពេលព្រឹក ប៉ុន្តែក៏គួររក្សាកំលាំងឲ្យបានសមស្រប។ ចំពោះបញ្ហាហិរញ្ញវត្ថុ អាចនឹងប៉ះពាល់តិចតួច ដូច្នេះចូរប្រយ័ត្នរាល់ពេលប្រើប្រាស់លុយកាក់។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការដោះស្រាយចំពោះ បញ្ហាចាស់ថ្មី ដូច្នេះសូមឆក់យកឳកាសល្អប្រសើរនេះអោយបានរួសរាន់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្រៅពីនេះ ល្អប្រសើរសម្រាប់ការប្រជុំពិភាក្សា ចរចា និងការដោះស្រាយករណីនានា លោកអ្នកអាចយកឈ្នះស្ថានភាពអាក្រក់ក្នុងការអនុវត្តការងារ និងពីទំនាក់ទំនងបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ    ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ ក្រៅពីនេះ លោកអ្នកគួររក្សាជំហរការងារ និងករណីកិច្ចផ្សេង ៗអោយនៅក្នុងស្ថានភាពដដែលសិន ដោយសារស្ថានភាពថ្មីនៅក្នុងពេលនេះមិនផ្តល់ផល ប្រយោជន៍តបស្នងការចំណាយរបស់អ្នកនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ស្ថានភាពការងារទាំងឡាយរបស់អ្នកនៅក្នុងថ្ងៃ នេះមានស្ថានភាពល្អប្រសើរណាស់។ ផលចំណេញសម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម មានច្រើនជាងសព្វដង។ ក្នុងនោះអតិថិជនរបស់អ្នកក៏គាំទ្រអាជីវកម្មរបស់អ្នកផងដែរ។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានស្ថានភាពអនុវត្តការងារ យ៉ាងរលូន ឳកាសកាន់តែច្រើន និងការផ្តល់ជូនឋានៈតួនាទីជាដើម។ ទន្ទឹមនឹងលក្ខខណ្ឌ អំណោយផលទាំងនេះ ហាមដាច់ខាតការវាយតម្លៃដោយភាពធ្វេសប្រហែស ពីព្រោះភាព តានតឹងខ្លះក្នុងពេលអនុវត្តការងារទាមទារការយកចិត្តទុកដាក់ពីលោកអ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចជួបភាពរកំាំរកូសច្រើនក្នុងពេលអនុវត្ត ការងារ។ គំនិតយោបល់របស់អ្នកហាក់មិនសូវទទួលបានការយល់ដឹង ការគាំទ្រ និងការ សម្របសម្រួលនោះទេ។ ហេតុនេះធ្វើយ៉ាងណាក្តោបក្តាប់ការងារអោយបានគ្រប់ជ្រុង ជ្រោយ។ កុំផ្ទុកផ្តាក់ការងាររបស់អ្នកអោយស្ថិតក្នុងដៃរបស់អ្នកដទៃ។​ ចំណែករឿងករណី លុយកាក់ទៀត ក៏រឹតតែត្រូវឃុំគ្រងអោយបានល្អបំផុតដែរ។ ចំពោះបំណុលនៅពេលនេះ នាំដល់ការខាតបង់ប្រយោជន៍ច្រើន។ ក្រៅពីនេះ សូមកុំបណ្តោយអាយចិត្ត និងអារម្មណ៍ របស់អ្នកមានឥទ្ធិពលលើការវិនិច្ឆ័យរបស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អប្រសើរគួរអោយកត់សម្គាល់។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួនចាំជួយទំនុក បម្រុង ជ្រោមជ្រែងច្រើន ដូច្នេះរាល់ភាពរឹងស្ទះនឹងត្រូវបានជួយសម្រួល។ លោកអ្នកក៏ទទួល បានឳកាសច្រើនក្នុងពេលនេះដែរ ប៉ុន្តែឳកាសនេះក៏គួរជ្រើសរើសទៅតាមលទ្ធភាព និងធ្វើ យ៉ាងណាអោយស្របទៅនឹងចំណេះជំនាញរបស់ខ្លួន។​ លើសពីនេះ ក៏សូមចងចាំផងដែរថា អ្នកត្រូវព្យាយាមបញ្ចប់ការងារអោយបានទាន់ពេល កុំបន្សល់ទុកការងាររហូតដល់ថ្ងៃ បន្ទាប់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកស្ថិតនៅក្នុងជំហានជោគជ័យ។ សម្រាប់អាជីវកម្មនឹងទទួលបានផលចំណេញច្រើន ព្រមទាំងលទ្ធភាពបន្ថែមក្នុងការស្វែង រកស្ថេរភាពទៅថ្ងៃអនាគតផងដែរ។ ក្នុងពេលនេះល្អប្រសើរបំផុតប្រសិនបើអ្នកចាកចេញពី ស្ថានភាពដដែលៗ ហើយប្រឡូកទៅនឹងមជ្ឈដ្ឋានថ្មី។ ភាពរអាក់រអួលមួយចំនួនដែលអ្នក អាចជួបប្រទះនឹងមិនធ្វើអោយអ្នកមានការលំបាកនោះទេ ពីព្រោះលោកអ្នកអាចដោះ ស្រាយសម្របសម្រួលករណីទាំងនោះបាន។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនពេលខាងមុខ ពិសេសទាក់ទងនឹងរឿងផ្ទាល់ខ្លួនជាដើម។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ការងារ និងអាជីវកម្មទាំងឡាយអាចដំណើរការទៅបានដោយគ្មានផលរំខានធំដុំណាមួយនោះទេ។ ចំពោះលោកអ្នកដែលមានបំណងចងធ្វើ ការបណ្តាក់ទុន ចូរសម្រេចទៅតាមបំណងចុះ ពីព្រោះថ្ងៃនេះគ្មានផលរំខានទេ ហើយលទ្ធ ភាពដែលអ្នកទទួលបានផលគឺមានកំរិតខ្ពស់។ ថ្ងៃនេះការនិយាយស្តីពិភាក្សា ឬចរចានានា គឺអាចធ្វើទៅបានតាមធម្មតា។ ក្រៅពីនេះ សូមបោះបង់ភាពខ្វះជំនឿចិត្តលើខ្លួនឯង និងការសង្ស័យច្រើនដែលគ្មានមូលដ្ឋាន។  ផ្ទុយទៅវិញ សូមប្រយ័ត្នកុំពាក់ព័ន្ធនឹងករណីរបស់អ្នក ដទៃ ពិសេសលើរឿងផលប្រយោជន៍។

ចំណាំៈ

ឆ្នាំទាំង៥ រោង ម្សាញ់ មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner