ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានភាពរីកចម្រើនគួរអោយកត់ សម្គាល់។ សម្រាប់ទំនាក់ទំនងនានានៅក្នុងពេលនេះគួរមានភាពប្រុងប្រយ័ត្នផងដែរ ពីព្រោះមិនមែនទំនាក់ទំនងទាំងអស់មានភាពល្អប្រសើរនោះទេ។ មនុស្សនៅក្បែរខ្លួនអ្នកខ្លះ ក៏កំពុងមានភាពច្រណែន និយាយដើមចុង ហេតុនេះសូមរក្សាគម្លាតពីទំនាក់ទំនងដែលមិន ច្បាស់លាស់។ ពិសេសូមលោកអ្នកកុំយករឿងរ៉ាវអំពីក្រុមគ្រួសារមកចែករំលែក ករណីនេះ នាំដល់ភាពអាប់អោន និងជាចំណុចអវិជ្ជមានខ្លាំង។ ក្រៅពីនេះ សូមមានភាពសមហេតុផល ក្នុងការជ្រើសរើសប្រធានបទសម្រាប់ការសន្ទនា។ ផ្ទុយទៅវិញ ថ្ងៃនេះជាពេលល្អប្រសើរ សម្រាប់ដោះស្រាយជម្លោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានទំនុកច្រើនចំពោះខ្លួនឯង ដូច្នេះការងារ របស់អ្នកក៏រងឥទ្ធិពលល្អពីចំណុចនេះផងដែរ។ សម្រាប់លោកអ្នកដែលចាប់ផ្តើមបំពេញការ ងារក្នុងថ្ងៃដំបូង ចូរធ្វើយ៉ាងណារក្សាពាក្យសំដី និងគំនិតរបស់ខ្លួនឯង។ ហើយក៏គួររងចាំដែរ ថាការរងចាំនឹងផ្តល់ផលល្អប្រសើរជាងការប្រញាប់ប្រញាល ដោយសារកាលៈទេសៈនឹងនាំ អោយអ្នកយល់ដឹងបានច្រើន។ ក្រៅពីនេះ ប្រហែលជាអ្នកគួរចំណាយពេលវេលាអោយ បានសមស្របសម្រាប់សេចក្តីសុខក្រុមគ្រួសារ ពិសេសចូរចងចាំថា អ្នកក៏អាចធ្វើអោយបាត់ បង់ទំនុកចិត្តជាមួយមនុស្សជាទីស្រលាញ់ផងដែរ ប្រសិនបើអ្នកមិនធ្វើអោយមានតុល្យភាព នោះទេ។ ក្រៅពីនេះ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ អ្នកនឹងទទួលបានប្រភពចំណូលថ្មី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការគ្រប់គ្រង មនុស្សនៅក្នុងក្រុមការងារជាមួយគ្នា ក៏ដូចជាកូនចៅមានទំនាក់ទំនងល្អ ហើយជួយការងារ របស់អ្នកបានពេញដៃពេញជើងល្អណាស់។ លើសពីនេះ អ្នកក៏អាចធ្វើទំនាក់ទំនងថ្មីៗផង ដែរ។ ផ្ទុយទៅវិញ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះការគិតគូរ ឬការសម្រេចចិត្តរបស់អ្នក ពីព្រោះក្រោមឥទ្ធិពលនៃអារម្មណ៍ និងភាពប្រែប្រួលពីមជ្ឈដ្ឋានជុំវិញខ្លួន អ្នកគឺអាចរងនូវ ភាពច្របូកច្របល់។  លើសពីនេះ សូមកុំភ្ជាប់សារៈសំខាន់ទៅនឹងជម្លោះ និងបញ្ហាខ្លាំងពេក ។ ចំណែកការប្រថុយប្រថានមិនគួរធ្វើសោះឡើយនៅពេលនេះ ពីព្រោះភាពយឺតយ៉ាវវា មានប្រយោជន៍ជាងការខាតបង់។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំប្រញាប់ប្រញាលក្នុងការធ្វើ សកម្មភាពណាមួយសោះឡើយ អ្វីៗមានពេលវេលា ហេតុនេះសូមរងចាំ ហើយបន្តការងារ របស់អ្នកក្រោមការយកចិត្តទុកដាក់ខ្ពស់។ ទន្ទឹមនឹងនេះ ទំនាក់ទំនងក្នុងក្រៅនាពេលនេះក៏ មិនល្អប្រសើរនោះដែរ បើសិនអ្នកនឹងមានជម្លោះ គឺជម្លោះនោះពិបាកក្នុងការដោះស្រាយ។ លើសពីនេះ ថ្ងៃនេះក៏មិនគួរធ្វើការពាក់ព័ន្ធជាមួយរឿងបំណុលនោះដែរ  ពីព្រោះវានឹងនាំ អោយអ្នកបាត់បង់កិត្តិនាមក្នុងស្ថានភាពការងាររបស់អ្នក។ ក្នុងនោះ សូមចំណាយពេល វេលាខ្លះដើម្បីពិនិត្យវាយតម្លៃអំពីសកម្មភាពរបស់ខ្លួន ពិសេសលើអាកប្បកិរិយាដែលអ្នក សំដែងចេញ។ ចំណែកការផ្លាស់ប្តូរមិនគួរធ្វើនៅពេលនេះនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយលោកអ្នកយកចិត្តទុកដាក់ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ពីព្រោះទំនាក់ទំនងល្អនេះនឹងនាំដល់ភាពរីកចម្រើន ចំពោះការងារដែលអ្នកកំពុងអនុវត្ត លើសពីនេះអ្នកនឹងទទួលបានឳកាសច្រើន។ សូមធ្វើ ការសន្ទនាដោយការលើកសរសើរ ប្រយ័ត្នប្រយែង សុភាពរាបសារ និងប្រកបដោយការ យល់ដឹង។ ក្នុ្ងងនោះ ក៏សូមចងចាំថា ការខិតខំប្រឹងប្រែងរបស់អ្នកនឹងមិនខ្ជះខ្ជាយដោយ អាសារឥតការនោះទេ ផលចម្រើនលូតលាស់នឹងកើតឡើងចំពោះលោកអ្នក។ ក្រៅពីនេះ សូមកុំស្ទាក់ស្ទើរក្នុងការបញ្ចេញអារម្មណ៍ និងគំនិតរបស់ខ្លួនឯង អ្វីៗនឹងមានដំណើរការ ល្អ ឬក្រោមការគ្រប់គ្រងបាន។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជារយៈពេលដែលលំបាកសម្រាប់អ្នកក្នុងការ អនុវត្តការងារ ពិសេសលើការសម្រេចចិត្ត ឬការចុះគម្រោងនានា។ ផលរំខានហាក់មានរូប រាងតូច ប៉ុន្តែជះឥទ្ធិពលធំដែលរំខានទៅដល់ដំណើរការ និងលទ្ធភាពទទួលបានផល ប្រយោជន៍ពីអាជីពរបស់អ្នក។ ទន្ទឹមនឹងនេះ ចូរប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយ មនុស្សផ្ទុយភេទ។ កុំប្រថុយពីអ្វីៗគ្រប់យ៉ាងដែលអ្នកមាន ភាពមិនច្បាស់លាស់មិនគួរពាក់ ព័ន្ធ ឬធ្វើការបណ្តាក់ទុននោះទេសម្រាប់លោកអ្នកជាអាជីវករ។ ផ្ទុយទៅវិញ លោកអ្នកអាច ដោះស្រាយបញ្ហាគ្រប់យ៉ាងប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែមទៅលើករណីនោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការដោះ ស្រាយបញ្ហាផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ភាពរញ៉េរញ៉ៃក្នុងពេលអនុវត្តការងារកំពុងកើនឡើង ហេតុនេះសូមលោកអ្នកប្រមើលមើលករណីនានាអោយបានគ្រប់ជ្រុងជ្រោយ ភាពលំអិត នឹងជួយបញ្ជៀសផលរំខានដែលអាចនឹងកើតឡើងនៅថ្ងៃនេះ។ ផ្ទុយទៅវិញ សូមជឿជាក់ ទៅលើវិចារណញាណរបស់ខ្លួនឯង ពីព្រោះអនាគតនៃអាជីពរបស់អ្នកពឹងអាស្រ័យទៅលើ ការសម្រេចចិត្ត និងការតាំងចិត្តរបស់អ្នក។ ក្នុងពេលនេះដែរ សូមព្យាយាមបំពេញការងារ និងប្រកបរបររកស៊ីជាមួយនឹងភាពកែលម្អខ្ពស់ ឬដោយគំនិតច្នៃប្រឌិត ធ្វើដូច្នេះអ្នកនឹង ទទួលបានមុខមាត់ កោតសរសើរ និងជំនឿចិត្តពីមនុស្សនៅក្បែរខ្លួន។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។  ហោរាសាស្រ្តណែនាំអោយលោកអ្នកមានភាពប្រយ័ត្ន ប្រយែង ហើយព្យាយាមសម្របសម្រួលអោយបានខ្ពស់។ អ្នកមិនអាចមានភាពឆេវឆាវ ឬប្រើប្រាស់ អារម្មណ៍លាយឡំជាមួយនឹងការងារបានទេ។ រាល់ករណីទាំងឡាយដែលគ្មានការប្រៀង ទុក ឬគ្មានគម្រោង អាចនឹងពិបាកក្នុងការសម្របសម្រួល ពីព្រោះស្ថានភាពដែលអ្នកអាច នឹងជួបប្រទះក៏អាចធ្វើអោយអ្នកភ្ញាក់ផ្អើលខ្លាំងផងដែរ។ ផ្ទុយទៅវិញ ថ្ងៃនេះរំពឹងអោយអ្នក បង្កើនកិច្ចទំនាក់ទំនងរវាងមិត្តរួមការងារ និងជាមួយនឹងសមាជិកក្រុមគ្រួសារផងដែរ ដូច្នេះ សូមព្យាយាមធ្វើការសន្ទនាដោយភាពស្និទ្ធស្នាល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានទៅតាម បំណងប្រាថា្នរបស់អ្នក។ ហេតុនេះសូមកុំមានការព្រួយបារម្ភអំពីការលំបាក ឬបញ្ហាដែល នឹងអាចកើតឡើង។ សម្រាប់លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រម ទាំងអតិថិជនល្អៗផងដែរ។ សម្រាប់លោកអ្នកដែលបំពេញការងាររដ្ឋ និងឯកជនអាចធ្វើការ ផ្លាស់ប្តូរស្ថានភាពការងារ និងទីកន្លែងការងារបានទៅតាមបំណង។  ក៏ប៉ុន្តែសូមលោកអ្នក ប្រកបអាជីពជាមួយនឹងភាពត្រឹមត្រូវ ពិសេសតម្លាភាពជាមួយនឹងមនុស្សរួមក្រុម ឬដៃគូ។ កូំចូលរួមក្នុងការនិយាយដើមចុង ឬប្រើប្រាស់ល្បិងល្បួងផ្សេងៗ ពីព្រោះសកម្មភាពនេះនឹង រារាំងការទទួលផល ព្រមទាំងជំនឿចិត្តក្នុងទំនាក់ទំនងអាជីព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានដំណើរការល្អប្រសើរគួរ អោយកត់សម្គាល់ ផ្ទុយទៅវិញ អ្នកកំពុងមានភាពអសកម្មជាមួយនឹងទំនាក់ទំនង ដែលកត្តា នេះធ្វើអោយអ្នកមិនអាចទទួលបានផលទៅតាមបំណងប្រាថា្ន ឬទទួលបានភាពរីកចម្រើន តបស្នងការបណ្តាក់ទុន និងកិច្ចប្រឹងប្រែងរបស់អ្នកនោះទេ។ អាស្រ័យហេតុនេះ ចំពោះ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគួរផ្អាកសិនទើបជាការល្អប្រសើរ ជាង។ ផ្ទុយពីការផ្លាស់ប្តូរការងារ និងទីកន្លែងការងារ អ្នកអាចធ្វើការសម្រេចចិត្តដែល ល្អប្រសើរចំពោះការសម្របសម្រួល និងការដោះស្រាយបញ្ហាចាស់ថ្មី ហេតុនេះបើទោះបីជា ស្ថានភាពមួយចំនួនមិនល្អប្រសើរក្តី សូមបន្តការងាររបស់អ្នកជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយអ្នកយកចិត្តទុកដាក់ទៅលើ ចំណង់ចំណូលចិត្តរបស់ខ្លួន​ ពីព្រោះប្រហែលជាចំណង់ចំណូលចិត្តនេះ នឹងផ្តល់នូវភាព រីកចម្រើន ពិសេសប្រាក់ចំណេញក្នុងអាជីវកម្ម និងជំនួញនានាតែម្តង។ ក្រៅពីនេះ ឳកាស ដែលកើតឡើងនៅពេលនេះនឹងមានទំនាក់ទំនងជាមួយវិជ្ជាជីវៈរបស់អ្នកតែម្តង ហេតុនេះ សូមព្យាយាមឆក់យកឳកាសនេះអោយបានរួសរាន់។  ថ្ងៃនេះក៏ពេលល្អប្រសើរក្នុងការធ្វើ ការងារសហការ ឬការងារជាក្រុម លោកអ្នកនឹងទទួលបានផលកានតែប្រសើរ។ ផ្ទុយពី កិច្ច ការងារថ្ងៃនេះ សូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានហានិភ័យផ្នែកសុខភាព ឬមានរបួស ស្នាម។ ចំណែកការផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាននាពេលនេះ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកមានដំណើរ ការល្អប្រសើរណាស់នៅថ្ងៃនេះ។ ប៉ុន្តែអ្នកមិនអាចពឹងពាក់ទៅលើទំនាក់ទំនងក្នុងការស្វែង រកប្រភពនៃភាពរីកចម្រើនក្នុងការងារបានទេ ពិសេសការស្នើសុំជំនួយក៏រឹតតែមិនគួរធ្វើទៅ ទៀត។ ការកំណត់ទំនាក់ទំនងអោយនៅក្នុងកំរិតតូចល្មមនឹងរឹតតែប្រសើរ។ អាជីពរបស់អ្នក នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះនឹងមានភាពល្អប្រសើរ ដូច្នេះសូមបន្តការងាររបស់ខ្លួនបើ ទោះបីជាក្នុងខណៈខ្លះ អ្នកមិនទាន់មើលឃើញភាពរីកចម្រើនក្តី។ ក្រៅពីនេះ អ្នកនឹងមាន ឳកាសច្រើនសម្រាប់ការសម្របសម្រួលក្នុងពេលអនុវត្តការងារ ហើយទិន្នផលដែលអ្នក នឹងទទួលបានក៏បានច្រើនគួរអោយកត់សម្គាល់ផងដែរ។

ចំណាំៈ

ឆ្នាំទាំង៣ ខាល មមី វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner