ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួយផលល្អប្រសើរណាស់។ អ្នកអាចធ្វើអ្វីៗបានទៅតាមបំណងប្រាថ្នា បញ្ហានៅពេលនេះត្រូវបានដោះស្រាយជ្រះ ស្រឡះ ហេតុនេះសូមកុំមានការព្រួយបារម្ភ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសូមបំពេញការងារ ជាមួយនឹងគម្រោងផែនការជាប់ជានិច្ច ពីព្រោវានឹងជួយបញ្ចៀសរាល់ការលំបាក ឬដែលធ្វើ អោយអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងភាពអសកម្មដែលអាចកើតឡើង។ ដោយឡែក សម្រាប់ទំនាក់ទំនងចូរព្យាយាមរក្សាខ្លួនអោយនៅក្នុងដៃជានិច្ច ពីព្រោះភាព រកាំរកូស ការមិនយល់ចិត្ត ឬការយល់ច្រលំចំពោះគ្នាអាចកើតឡើងបាន។ ក្រៅពីនេះ លោក អ្នកក៏រំពឹងថាទទួលបានការតម្លើងប្រាក់បៀវត្សរ៍ ឬទទួលបានលាភសំណាងផ្សេងៗ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានលាភសំណាងជា សំខាន់លើផ្នែកហិរញ្ញវត្ថុ ហេតុនេះសូមកុំខកខានឳកាសក្នុងការបណ្តាក់ទុន បង្កើតមុខរបរ ថ្មី ឬធ្វើការចរចាលើគម្រោងផែនការការងារដែលត្រូវចំណាយលុយកាក់ជាដើម។ ក្នុងនោះ ដែរមនុស្សដែលនៅក្បែរលោកអ្នកតែងជួយទំនុកបម្រុងលោកអ្នកបានល្អ ហេតុនេះបញ្ហាក៏ មិនកើតឡើងដែលធ្វើអោយអ្នកព្រួយបារម្ភនោះដែរ។ ផ្ទុយទៅវិញ សូមលោកអ្នកកុំជឿទុក ចិត្តដោយងាយ ពិនិត្យតាមដាន វិនិច្ឆ័យលើករណីដែលកំពុងកើតឡើង ហើយធ្វើការសម្រប សម្រួលអោយបានល្អបំផុត។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលក្នុងការ ដោះស្រាយបញ្ហាផ្ទៃក្នុងជាពិសេស ហេតុនេះសូមកុំចំណាយពេល បណ្តែតបណ្តោយអស្ថេរ ភាពអោយនៅរ៉ាំរៃក្នុងបរិស្ថានការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់ទទួលឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅច្រើន ហេតុនេះបើអ្នកមិនរៀនគ្រប់គ្រងខ្លួនឯងអោយល្អ​ ធ្វើការវាយតម្លៃហេតុការណ៍ដោយការ ប្រុងប្រយ័ត្ននោះទេ អ្នកនឹងអាចប្រទះបញ្ហាដែលលំបាកក្នុងការសម្របសម្រួល។ ថ្ងៃនេះ សម្រាប់រាល់ការផ្លាស់ប្តូរការងារទាំងឡាយហាក់មិនជាល្អប្រសើរទេ ហេតុនេះចូរបន្តការងារ ដែលអ្នកមាន ព្យាយាមបញ្ចប់ការងារនីមួយៗ ហើយជៀសវាងការផ្ទុកទំហំការងារអោយ ច្រើននៅលើតុរបស់អ្នក។ ក្នុ្ងងនោះដែរ សូមជឿជាក់ទៅលើចំណេះជំនាញ សមត្ថភាព និង លទ្ធភាពរបស់ខ្លួនក្នុងការគិតគូរពិចារណា អ្នកអាចស្តាប់យោបល់អ្នកដទៃបាន ប៉ុន្តៃសូមកុំ ធ្វើអោយវាមានឥទ្ធិពលទៅលើជោគវាសនាការងាររបស់អ្នក។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកកំពុងដើរនៅលើគន្លង ផ្លូវដែលរីកចម្រើនបំផុត។ ការបណ្តាក់ទុននៅក្នុងថ្ងៃនេះអាចធ្វើបានល្អ មនុស្សដែលសហ ការនឹងអ្នកមានភាពស្មោះត្រង់ ជួយយកអាសារ ហើយឳកាសដែលអ្នកនឹងទទួលបានផល ពីការបណ្តាក់ទុននេះមានកំរិតខ្ពស់។ ផ្ទុយទៅវិ្ញញ សូមរក្សាអាថ៌កំបាំងនៃការងារអោយបាន ល្អ វាមិនមែនជាការត្រឹមត្រូវដែលអ្នកត្រូវបង្ហាញការសំងាត់នៃការងារទៅអ្នកដទៃ ឬសូម្បី តែចំពោះមនុស្សដែលអ្នកគិតថាជឿទុកចិត្តនោះទេ ពីព្រោះថាវាមិនមែនជាប្រធានបទ។ ក្នុង ពេលជាមួយគ្នានេះដែរ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើ ទៅ បានដោយគ្មានផល រំខាននោះទេ។ ក្រៅពីនេះ លោកអ្នកមិនគួរជ្រៀតជ្រែក ឬធ្វើឲ្យ មានការំខានជាមួយនឹងកុមារនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារទាំងឡាយដែលអ្នកកំពុងអនុវត្តសព្វថ្ងៃនេះ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្តល់ភាពចម្រើនលូតលាស់ដល់លោកអ្នក បើទោះបីជាការ រំពឹងធំដុំនោះមិនទាន់អាចទទួលបានក្តី។ ប៉ុន្តែសូមប្រុងប្រយ័ត្នជាពិសេសប្រសិនបើអ្នក សម្រេចចិត្តផ្លាស់ប្តូរការងារ។ ឪកាសខ្ពស់ដែលអ្នកនឹងធ្វើអោយបានការខូចខាតស្ថានភាព ហិរញ្ញវត្ថុរបស់អ្នក ឬលើសពីនេះនឹងធ្វើអោយមានការប៉ះពាល់ទៅលើអាជីពទៀតផង។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយអ្នកយកចិត្តទុកដាក់ទៅលើពត៌មានទាំងឡាយដែល ទាក់ទងនឹងការងារ។ ក្នុងនោះសូមចងចាំថា លោកអ្នកអាចជួបនឹងការបាត់បង់ពត៌មាន លំអិតនៃការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះលោកអ្នកគួរមានការអត់ធ្មត់ ហើយ ប្រុងប្រយ័ត្នអោយបានខ្លាំងបំផុតក្នុងការអនុវត្តការងារ។ ទំនាក់ទំនងនៅក្នុងថ្ងៃនេះហាក់មិន ល្អប្រសើរសោះ អ្នកអាចមានការញុះញុងពីសហសេវិក ហើយក្នុងការដោះស្រាយ ឬធ្វើការ សន្ទនាជាមួយនឹងថ្នាក់លើសូមធ្វើយ៉ាងណារក្សាពាក្យសំដី ឬសូម្បីតែគំនិតដែលអ្នកចង់ សំដែងចេញ ពីព្រោះអស្ថេរភាពក្នុងទំនាក់ទំនងនេះអាចបណ្តាលអោយមានបញ្ហាច្រើន។ ក្នុងនោះដែរ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរអោយសង្ស័យនោះទេ បើត្រឹម តែអ្នកចង់បង្ហាញលទ្ធភាពរបស់អ្នកទៅអោយមនុស្សរួមក្រុម ឬថ្នាក់លើនោះ។ ក្រៅពីនេះ លោកអ្នកនឹងអាចធ្វើការវិនិច្ឆ័យករណីនានាបានប្រសើរក្រោមលទ្ធភាពរបស់អ្នកផ្ទាល់។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ អស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពរីកចម្រើនល្អ ប្រសើរណាស់។ អ្នកអាចធ្វើការសម្រេចចិត្តបានល្អក្នុងគម្រោងផែនការងារ ឬសូម្បីតែការ ប្រជុំពិភាក្សានានានៅពេលនេះ។ ចំពោះរាល់ករណីលំបាក ឬស្ថានភាពតានតឹងកន្លងមកក៏ នឹងត្រូវបានដោះស្រាយអោយបានជ្រះស្រឡះ ហេតុនេះសូមកុំមានការព្រួយបារម្ភចំពោះ ការអនុវត្តការងារបស់អ្នកឡើយ។ ក្នុងពេលនេះ អ្នកក៏អាចវែកញែក ដោះស្រាយបញ្ហាចាស់ ថ្មីបានដោយងាយស្រួល។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ឬទីកន្លែង ការងារសូមសម្រេចចិត្តនៅពេលនេះចុះ អ្វីៗនឹងមានល្អប្រសើរបំផុត។ ផ្ទុយពីអំណោយផល ល្អប្រសើរនៅក្នុងថ្ងៃនេះ ចូរធ្វើយ៉ាងណាប្រយ័ត្នការប្រើប្រាស់ពេលវេលា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសភាពស្មុគ្រស្មាញអំឡុងពេលអនុវត្តការងារ ហាក់កើនឡើងខ្ពស់។ អ្នកអាចនឹងប្រើប្រាស់ពេលវេលា លុយកាក់ និងថាមពលច្រើន ប៉ុន្តែ វាពិបាកអោយអ្នកទទួលបានផលណាស់។ ហេតុនេះ សូមលោកអ្នកកុំចំណាយដើមទុន ច្រើន ធ្វើសកម្មភាពធម្មតា ហើយមានគម្រោងលំអិតបន្ថែមសម្រាប់ដោះស្រាយករណីបន្ទាន់ នានា។ ក្នុងនោះ ប្រហែលជាការពឹងពាក់អាស្រ័យចំពោះអ្នកដទៃ ឬមិត្តរួមការងារក៏ពិបាក អាចធ្វើទៅបានដែរ ឬរឹតតែតានតឹងទៀតនោះ ជំនួយអាចក្លាយជាបន្ទុកទៅវិញ។ ក្នុងនោះ  ក៏សូមចងចាំដែរថា នាពេលខាងមុខនេះអ្នកត្រូវតែធ្វើការងារទ្រង់ទ្រាយធំ ដូច្នេះគួររៀបចំ ទុកបម្រុងអោយបានគ្រប់ជ្រុងជ្រោយ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការ សាកល្បង ការធ្វើកិច្ចព្រមព្រៀង ​និងការដោះស្រាយបញ្ហាអាជីពនានា។ ភាពលំបាកនៅក្នុង ពេលនេះមិនអាចនឹងធ្វើអោយអ្នកបាត់បង់លទ្ធភាពក្នុងការធ្វើអោយការងារសម្រេចទៅ បាននោះទេ ដូច្នេះសូមកុំមានការព្រួយបារម្ភ។ បន្តការងាររបស់អ្នក ប្រកបដោយការយកចិត្ត ទុកដាក់ រៀបចំគម្រោងផែនការអោយបានលំអិត។  ជាងនេះ ទៅទៀតអ្នកនឹងមានពេលគិត ពិចារណាច្រើន ហេតុនេះមិនចាំបាច់ត្រូវប្រញាប់ប្រញាល ធ្វើការសម្រេចចិត្តពេកនោះទេ។ ក្រៅពីនេះ សូមអ្នកមានភាពអត់ធ្មត់ ហើយរក្សាទំនាក់ទំនងល្អេជានិច្ចចំពោះមនុស្សដែល នៅជុំវិញខ្លួន។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមកុំព្យាយាមធ្វើសកម្មភាពណា មួយធំដុំឡើយ ពីព្រោះការងាររបស់អ្នកនឹងមិនត្រូវបានទទួលការកោតសរសើរនោះទេ។ វានឹងប្រសើរជាងប្រសិនបើអ្នកគិតម្តងទៀតអំពីផែនការរបស់អ្នក និងរកវិធីសាស្រ្តអនុវត្ត យុទ្ធ សាស្រ្តការងារ។ ហោរាសាស្រ្តអាជីពរំលឹកថា សម្រាប់អ្នកក្នុងពេលឥឡូវនេះទទួលបាន ភាពសុខសាន្តនៅក្នុងចិត្តគំនិត ប៉ុន្តែសម្រាប់ទ្រព្យសម្បត្តិ ភោគទ្រព្យមិនទាន់ដល់ពេលនៅ ឡើយទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកនៅតែអាចធ្វើកិច្ចការងារ និងរំពឹងថាទទួលបាន ផលល្អប្រសើរ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពក្នុងការស្វែងយល់ពីស្ថានភាពបាន ដោយការយកចិត្តទុកដាក់បន្ថែម។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដែលបំពេញការងារផ្នែក ឯកសារ និងការងាររដ្ឋបាលនានា អ្នកអាចធ្វើអោយការងារសម្រេចទៅបានដោយរលូន។ ក្នុងនោះសម្រាប់លោកអ្នកជាអាជីវកររំពឹងថាទទួលបាន​ចំណេញច្រើន ព្រមទាំងស្ថេរភាព អាជីវកម្មដែលអោយផលយ៉ាងប្រសើរទៅអនាគតផងដែរ។ ក្នុងថ្ងៃនេះលោកអ្នកអាចប្រើ ប្រាស់លុយកាក់ដើម្បីបណ្តាក់ទុន ឬបើកអាជីវកម្មថ្មីៗបាន។ ចំពោះលោកអ្នកដែលមាន បំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវស៊ូទ្រាំ ជាមួយនឹងស្ថានភាពតានតឹងកន្លងមកនោះទេ។​ ក្រៅពីនេះ សូមព្យាយាមយ៉ាងណាចាប់ ផ្តើមការងាររបស់អ្នកអោយបានលឿន ឬតាំងពីព្រឹក។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចាប់ផ្តើមកិច្ចការងារសំខាន់នៅក្នុងពេលនេះ ពីព្រោះផលលំបាកហាក់មានច្រើន អ្នកធ្វើអោយអ្នកមិនអាចទទួលបានផលតបស្នងការ ដាក់ទុនរបស់អ្នកនោះទេ។ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារគួរកុំទាន់ធ្វើនៅពេលនេះ ស្ថានភាពល្អប្រសើរនឹងមកជំនួសស្ថានភាពនេះក្នុងពេលឆាប់ៗ។ ទន្ទឹមនឹងនេះ ចំពោះរឿង លុយកាក់គួរមានការប្រុងប្រយ័ត្នអោយបានខ្ពស់។ កុំចាយវាយច្រើន កុំបណ្តាក់ទុន ឬធ្វើការ ចរាចរច្រើននៅពេលនេះ។ លើសពីនេះ សូមធ្វើយ៉ាងណាជឿជាក់ទៅលើចំណេះដឹង និង សមត្ថភាពរបស់អ្នក ហើយក៏មិនចាំបាច់រំពឹងអ្នកដទៃលើសពីការពិភាក្សានោះដែរ។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមី វក ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner